បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូមានការព្រួយបារម្ភ ចំពោះរបាយការណ៍ដែលថា ប្រទេសសមាជិកណាតូ កំពុងពិចារណា លើការដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយឡើងវិញថា សេណារីយ៉ូបែបនេះនឹងមិនអាច ទទួលយកបានសម្រាប់រុស្ស៊ីឡើយ។...
ភ្នំពេញ៖ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងអូស្រ្តាលីបានរៀបចំសិក្ខាសាលាជាន់ខ្ពស់មួយ ស្ដីពី “មាគ៍ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោ- ធន៍អន្តរជាតិ” ចូលរួមដោយ លោកសាស្រ្តាចារ្យ Ricardo Hausmann នាយកស្ថាប័នស្រាវជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្ត សម្រាប់បង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ការធ្វើពិពិធកម្មផលិតផលថ្មី...
កំពង់ស្ពឺ ៖ គ្រាប់បែកប្រភេទMK82 ដែលយន្តហោះ បានទម្លាក់ កាលពីអំឡុងសម័យលន់ណុល ត្រូវបានគេប្រទះឃើញកប់ជ្រៅ ក្នុងដីរហូតដល់ទៅ៥ម៉ែត្រ នៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ មន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកភ្នំស្រួច បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា គេបានប្រទះឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមមួយគ្រាប់ដែលកប់ជ្រៅ ទៅក្នុងដីរហូតដល់៥ម៉ែត្រ...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ឆ្នាំ២០២៤ កន្លងទៅ វិស័យកសិកម្មខេត្ត បានចូលរួមរក្សាតុល្យភាព ស្បៀងសម្រាប់ខេត្តកំពង់ចាម...
ភ្នំពេញ ៖ អ្នកជំនួញជាស្ត្រីខ្មែរ២រូប បានរៀបចំពិធីចុះហត្ថលេខា ជាមួយអ្នកជំនួញបរទេស មកពីប្រទេសម៉ាឡេស៊ី ក្នុងការនាំយក Master Franchise នៃមជ្ឈមណ្ឌលសុខភាព A. Sweat ចូលមកកាន់ទីផ្សារកម្ពុជា ជាលើកដំបូង ដើម្បីចូលរួមចំណែក ធ្វើឱ្យសុខភាពពលរដ្ឋ កាន់ល្អប្រសើរ ។ A. Sweat Wellness Center...
ភ្នំពេញ៖ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដឹកនាំឱ្យលោក ចែម ចាន់រ៉ា ហៅ (ពាក់មី) បានបង្ហាញផែនការ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញនិងផ្សព្វផ្សាយ នូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ការលើកឡើង របស់ក្រុមផ្ការីកគ្រប់រដូវខាងលើនេះ ធ្វើឡើងក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងត្រួតពិនិត្យលើរបៀបវារៈចំនួន ២ ។ របៀបវារៈសំខាន់ទាំង២ រួមមាន៖ ១. ត្រួតពិនិត្យឯកសារពាក់ព័ន្ធសំខាន់ៗត្រៀមសម្រាប់ចូលរួមក្នុងកិច្ចប្រជុំ Finance in...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky នឹងបរាជ័យក្រោមអតីតអគ្គមេបញ្ជាការរបស់គាត់គឺលោក Valery Zaluzhny ក្នុងទំហំធំប្រសិនបើការបោះឆ្នោតប្រធានាធិបតីត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសអ៊ុយក្រែននាពេលខាងមុខនោះ។ អាណត្តិប្រធានាធិបតីរយៈពេល៥ឆ្នាំរបស់លោក Zelensky បានផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ២០២៤ ហើយគាត់បានបដិសេធមិនរៀបចំការបោះឆ្នោតចាប់តាំងពីពេលនោះមក ដោយលើកឡើងពីច្បាប់អាជ្ញាសឹកផងដែរ។ថ្លែងកាលពីចុងខែមុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា លោក Zelensky...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន ក្នុងការបើកការដា្ឋន សាងសង់អគារអន្តេវាសិកដ្ឋាន«សម្តេចតេជោសន្តិភាព»កម្ពស់៧ជាន់...
បរទេស៖ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបាននឹងកំពុង “ប្រឹងប្រែងអស់ពីសមត្ថភាព” ដើម្បីជំរុញឱ្យមានការចរចាជាមួយសហភាពអឺរ៉ុបជុំវិញពន្ធគយដែលដាក់លើរថយន្តអគ្គិសនីដែលផលិតដោយចិន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្លុកនេះ (អឺរ៉ុប) បានបោះឆ្នោតឱ្យដំឡើងពន្ធដល់ទៅ ៤៥,៣ភាគរយ នៅក្នុងខែតុលា បន្ទាប់ពីគណៈកម្មការអឺរ៉ុប ដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប...