បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump អាចនឹងធ្វើការជួបជុំគ្នានៅចុងខែកុម្ភៈនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Peskov បាននិយាយថា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ គឺដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត និងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ នេះបើយោងតាមគេហទំព័ហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ...
ភ្នំពេញ ៖ ខណៈបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈាន ចូលមកដល់ពាក់កណ្តាល ខែមេសាខាងមុខនេះ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានប្រកាសថា នៅក្នុងខែមេសា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ ចំនួន ៥ម៉ឺនរៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការ ។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ថ្លែងក្នុងសន្និបាត លោក ឆាយ ឫទ្ធិសែន បានលើកឡើងថា ពីធីនាពេលនេះអាចប្រព្រឹត្តទៅបាន គឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព”ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា ថវិកាជាតិប៉ោងឡើង ដោយសាររដ្ឋបានចំណាយ ទៅលើគោលនយោបាយគាំពារសង្គម និងការដំឡើងប្រាក់បៀវត្សមន្រ្ដីរាជការ មិនមែនយកទៅទិញនាវា ឬយន្តហោះចម្បាំងដូចក្រុមប្រឆាំងចោទប្រកាន់ទេ ។ ការមានប្រសាសន៍បែបនេះរបស់សម្តេចនាយករដ្ឋមន្រ្តី ដោយសារមានក្រុមប្រឆាំងនៅក្រៅប្រទេសបានលើកឡើងបែបចោទប្រកាន់ គ្មានទិសតំបន់មកលើសម្តេចកាលពីពេលថ្មីៗថា សម្តេចបានចំណាយថវិកាជាតិទៅ ទិញរថយន្តប្រមាណជាជិត៣០០គ្រឿង ឲ្យកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែសម្តេចតបទៅវិញថា ការទិញរថយន្តនោះមិនមែនយកថវិកាជាតិឡើយ។ សម្ដេចធិបតី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកឡើងថា អាទិភាពគោល នយោបាយចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រប់នីតិកាល គឺរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។ នាឱកាសអញ្ជើញជាអធិបតីពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ...
ភ្នំពេញ៖ ទោះបីជាទទួលបានដំណឹងហើយថា សហរដ្ឋអាមេរិកនឹងផ្ដាច់ជំនួយ លើសកម្មភាពដោះមីននៅកម្ពុជា តែវាមិនមែនជាឧបសគ្គរារាំង សម្រាប់អង្គភាពស៊ីម៉ាក់ ចំពោះប្រតិបត្តិការរបស់ខ្លួនឡើយ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងស៊ីម៉ាក់ បានបន្តបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ដែលត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក កាលពីសម័យសង្គ្រាមវៀតណាម ។ គួរកត់សម្គាល់ថា MK82 ត្រូវបានប្រើប្រាស់ដោយយោធាសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនៅក្នុងជម្លោះជុំវិញពិភពលោក រួមទាំងអាហ្វហ្គានីស្ថាន ហ្គាហ្សា អ៊ីរ៉ាក់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជននៅបន្តដឹកនាំ គោលនយោបាយ ដែលបានដាក់មានរយៈពេលវែង និងបន្តអនុវត្ត ដោយមានភាពច្បាស់លាស់ ជាមួយផែនទីបង្ហាញផ្លូវ និងយន្តការអនុវត្តច្បាស់លាស់ ។ ថ្លែងនៅក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥»...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងរុស្ស៊ី ព្រមព្រៀងគ្នាធ្វើការលើផ្លូវមួយ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ទ្វេភាគីក្នុងអំឡុងពេលកិច្ចចរចាកម្រិត ខ្ពស់ដ៏ទូលំទូលាយនៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ នៅក្នុងអន្តរកម្មទល់មុខគ្នាជាលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ គណៈប្រតិភូរុស្ស៊ី ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov...
កពង់ស្ពឺ ៖ ក្រុមគ្រឿងចក្រ ជាច្រើនក្រុមបាននឹងកំពុងធ្វើសកម្មភាព ដឹកជញ្ជូនដីយកទៅចាក់ ឲ្យក្រុមហ៊ុនចិនមួយ កន្លែងសង្ស័យមិនទាន់មានច្បាប់ ធ្វើអោយប៉ះពាល់ ដល់ប្រជាពលរដ្ឋ ។ អាជ្ញាធរមូលដ្ឋានបានលើកឡើង កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥នេះថា ក្រុមគ្រឿងចក្រជាច្រើន ខាងលើបានធ្វើសកម្មភាព ដឹកជញ្ជូនដីយកទៅចាក់ដីអោយក្រុមហ៊ុនចិនមួយកន្លែងស្ថិតនៅក្នុង ភូមិចំនួន៣ ភូមិក្រាំងអំពិល ភូមិត្រពាំងអង្គ និងភូមិអន្លង់ស្នោ ក្នុងឃុំស្គុះ...