ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ របបសន្តិសុខសង្គម មានចំនួន៣ធំៗ បានគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ២,៧លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គម កម្ពុជា ឆ្នាំ២០២៥ និង...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Takeshi Iwaya បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងមិនចូលរួម ក្នុងកិច្ចប្រជុំប្រទេស ហត្ថលេខី នៃសន្ធិសញ្ញាហាមប្រាម នុយក្លេអ៊ែររបស់អង្គការ សហប្រជាជាតិ នៅខែក្រោយនៅទីក្រុង ញូវយ៉កនោះទេ បើទោះបីជាមានការអំពាវនាវ ឱ្យចូលរួមក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន ជាប្រទេសតែមួយគត់ ដែលបានជួបប្រទះការទម្លាក់គ្រាប់បែក បរមាណូក៏ដោយ។ ក្នុងការប្រកាសពីការសម្រេចចិត្ត...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍ ចំពោះករណីគ្រូពេទ្យរូបណាមិនយកចិត្តទុកដាក់ ឬរើសអើង នៅពេលប្រើបណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និងបណ្ណបេឡាជាតិសន្តិសុខសង្គម (បសស) ។ ការក្រើនរំលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ...
យ៉ាំងហ្គោន៖ មេដឹកនាំ នៃកងកម្លាំងប្រដាប់អាវុធ ជនជាតិភាគតិចមីយ៉ាន់ម៉ា ដែលមានទំនាក់ទំនង នឹងរបបយោធា បានឲ្យដឹងថា ជនបរទេសរាប់ពាន់នាក់រួមទាំងចិន ជប៉ុន វៀតណាម និងថៃ ត្រូវបានបង្ខំឱ្យធ្វើការឱ្យអ្នកបោកប្រាស់ ដែលមានមូលដ្ឋាននៅតំបន់ព្រំដែន ដែលស្ថិត នៅក្រោមការគ្រប់គ្រងរបស់ខ្លួន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ ថ្លែងទៅកាន់កាសែតក្យូដូ និង ប្រព័ន្ធផ្សព្វផ្សាយថៃ និងមីយ៉ាន់ម៉ាមួយចំនួននៅ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រកាសបើកសប្តាហ៍គាំពារ សង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ មិនមែនរដ្ឋាភិបាល ទើបតែចាប់ផ្តើមអនុវត្ត ឬពលរដ្ឋ ទើបតែទទួលបានផលនោះដែរ ពោលចាប់តាំងពីឆ្នាំ២០១៧ ពលរដ្ឋប្រមាណជាង៧លាននាក់ បានទទួលផលរួចមកហើយ តាមរយៈកិច្ចគាំពាសង្គមនានា ។...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានហៅប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ថាជា “ជនផ្តាច់ការ” ដែលបង្កើនការរិះគន់របស់លោក ចំពោះមេដឹកនាំសម័យសង្រ្គាម និងបង្កើនភាពតានតឹង ខណៈដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី លើប្រទេសជិតខាងកំពុងបន្ត។ លោក ត្រាំ បានអះអាង នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ហ្សេឡិនស្គី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥។ សូមបញ្ជាក់ថា «សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគី...
ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពី តំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកភ្នំស្រួច និងអាជ្ញាធរឃុំយាយ ម៉ៅពេជ្រនិល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញថា រោងចក្រផលិត ដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. បានបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈ...
តូក្យូ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសជប៉ុន បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកត្រូវការការធានាសន្តិសុខ ជាលក្ខខណ្ឌមួយ សម្រាប់បទឈប់បាញ់ក្នុងការប្រយុទ្ធប្រឆាំង នឹងរុស្ស៊ី ចំពេលមានការព្រួយបារម្ភអំពី ជំហរផ្សះផ្សារបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ចំពោះទីក្រុងមូស្គូក្នុងកិច្ចចរចាសន្តិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានក្យូដូនៅដើមខែនេះ លោក Sergiy Korsunsky ដែលគ្រោងនឹងចាកចេញ...
វ៉ាស៊ីតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពន្ធដែលបានស្នើឡើង របស់លោកលើរថយន្ត នាំចូលនឹងទំនងជា មានចំនួន ២៥ភាគរយ” ហើយតម្លៃដែលដាក់លើ semiconductors និងឱសថនឹងមានអត្រាដូចគ្នា ឬខ្ពស់ជាងនេះទៅទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក ត្រាំ បានឲ្យដឹងនៅលំនៅដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ...