បរទេស៖ រដ្ឋសភារបស់ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បានអនុម័តសេចក្តីសម្រេចស្តីពីការរុះរើស្ថាប័នរដ្ឋាភិបាល ដើម្បីកាត់បន្ថយរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រី របស់វៀតណាមមកត្រឹម ១៤ ក្រសួង និងស្ថាប័នថ្នាក់រដ្ឋមន្ត្រីចំនួន ៣ ដែលជាការធ្លាក់ចុះចំនួន ៥ ចាប់ពីដើមអាណត្តិនៃរដ្ឋសភាក្នុងឆ្នាំ ២០២១។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប រួមនឹងមន្រ្តីក្រោមឱវាទជំនាញ នគរបាលយុត្តិធម៌ នៃអង្គភាពទាំង២ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានរួមសហការគ្នាស្នើសុំដល់ស្ថាប័ន សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តសៀមរាប បើកវគ្គសិក្សាបំប៉នជំនាញនគរបាលយុត្តិធម៌...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធាន ជាមួយ លោក ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល...
ភ្នំពេញ ៖ ក្នុងចន្លោះសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី៣៧ និងលើកទី៣៨ កន្លងមកនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានពិនិត្យ និងសម្រេចលើវិន័យការងារចំពោះករណីព្រះរាជអាជ្ញារង១នាក់ ដោយសម្រេចដាក់វិន័យ ក្រោមរូបភាពបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញាផងដែរ ។ នេះបើសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៨ នៅថ្ងៃ១៩ កុម្ភៈ ក្រោមព្រះរាជវត្តមាននៃអង្គព្រះមហាក្សត្រកម្ពុជា ។ ប៉ុន្តែទោះបីជាយ៉ាងណា សេចក្តីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់ពីមូលហេតុនៃការបណ្តេញព្រះរាជអាជ្ញារងរូបនេះទេ ។ ជាមួយគ្នានេះ អង្គប្រជុំបានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម...
ភ្នំពេញ៖ កម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបង្ហាញការរំភើបពេញចិត្តជាខ្លាំង ដែលពួកគាត់អាចរកកន្លែងការងារថ្មីធ្វើបានលឿន ងាយស្រួល ប្រកបដោយទំនុកចិត្ត តាមរយៈការជួយសម្របសម្រួលនិងយកចិត្តទុកដាក់ពីក្រុមការងារនៃមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រី ច្រឹង ពៅ អតីតកម្មការិនីរោងចក្រ ហ្វ័រម៉ាត បានលើកឡើងថា...
ភ្នំពេញ៖ ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការយល់ឃើញថា កំណើនភ្ញៀវទេសចរ ដើរកម្សាន្តនៅតាមផ្លូវថ្មើរជើង ឬWalk street តាមបណ្ដោយមាត់ទន្លេ រាល់ថ្ងៃសៅរ៍-អាទិត្យនោះ គឺជាជោគជ័យមួយ បង្ហាញឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅ របស់ប្រជាពលរដ្ឋកាន់តែស៊ីវិល័យ។ ផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេ (Walk...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អ៊ុយក្រែនអាចនឹងត្រូវរៀបចំការបោះឆ្នោតថ្មី ហើយបានលើកឡើងថា មេដឹកនាំបច្ចុប្បន្នរបស់ខ្លួន គឺលោក Vladimir Zelensky គឺនឹងមិនអាចទទួលបានប្រជាប្រិយភាពនោះទេ។ លោក Trump បានធ្វើអត្ថាធិប្បាយរបស់គាត់ប៉ុន្មានម៉ោងបន្ទាប់ពីអ្នកចរចារអាមេរិក និងរុស្ស៊ីបានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដ ដើម្បីពិភាក្សាអំពីវិធីបញ្ចប់ជម្លោះអ៊ុយក្រែន។បេសកកម្មលើកនេះត្រូវបានគេមើលឃើញថាគឺជាកិច្ចប្រជុំលើកដំបូងចាប់តាំងពីអ្នកកាន់តំណែងមុនរបស់ Trump អតីតប្រធានាធិបតី Joe...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានស្នើឲ្យអ្នករិះគន់ពីការអនុម័តច្បាប់ ស្តីពី “ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” ដែលមាន៧មាត្រានោះ គួរសិក្សារៀនសូត្រឱ្យលម្អិតបន្ថែមទៀតអំពីវិស័យច្បាប់ទាំងនៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាក្នុងពិភពលោក ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នេះ បានធ្វើឡើងដើម្បីឆ្លើយតបនឹងការរិះគន់របស់លោក David Hutt អ្នកអត្ថាធិប្បាយព័ត៌មានជាភាសាអង់គ្លេសមួយរូប មកលើច្បាប់ស្តីពី “ការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” ។ លោក David...
បរទេស៖ ប្រទេសវៀតណាម នឹងកាត់បន្ថយការងារ ក្រសួងមួយក្នុងចំណោមការងារសាធារណៈចំនួនប្រាំ និងកាត់បន្ថយរាប់ពាន់លានដុល្លារពីថវិការបស់រដ្ឋាភិបាល បន្ទាប់ពីសភាបានអនុម័តយល់ព្រមកាលពីថ្ងៃអង្គារបានផ្តល់ការបន្តឆ្ពោះទៅរកការសម្រួលដែលមានសារៈសំខាន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កំណែទម្រង់កំពុងបង្កើតភាពមិនស្រួលក្នុងប្រទេសកុម្មុយនិស្តដែលធ្វើការឱ្យរដ្ឋរយៈពេលយូរមានន័យថា ធ្វើការងាររហូតដល់ចូលនិវត្តន៍។ វាត្រូវបានពិពណ៌នាថាជា “បដិវត្តន៍” ដោយមន្ត្រីជាន់ខ្ពស់ ការជំរុញនឹងឃើញចំនួនក្រសួង និងទីភ្នាក់ងាររបស់រដ្ឋាភិបាលបានកាត់បន្ថយពី ៣០ មកត្រឹម ២២...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ពុំត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយ មានគោលដៅស្វែងរកប្រាក់ចំណេញបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬយកកម្រៃមកចែកគ្នា ឬអាច ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នាពេលកន្លងមក ក្រសួងមហា ផ្ទៃបានដាក់ចេញនូវសេចក្តីជូនដំណឹងរំលឹក...