ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទិន្នផលត្រីឆ្នាំនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «យើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើនឡើងនៃទិន្នផលត្រីឆ្នាំនេះ...
ស្វាយរៀង ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានបញ្ជូនជន សង្ស័យចំនួន៦ នាក់ និងថ្នាំញៀន មួយចំនួនទៅ សាលាដំបូង ខេត្តស្វាយរៀង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ក្នុងករណីរក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងករណីកាន់កាប់ នូវអាវុធគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត នៅក្រុងបាវិត ខេត្តស្វាយរៀង។ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ត្រី...
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសជិត២០ករណី និងឃាត់ខ្លួនមនុស្សបានជាង៦០នាក់។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាន ភាគច្រើនត្រូវបញ្ជូនទៅពន្ធនាគារ ពោលគឺដាច់ខាតត្រូវតែអនុវត្តតាមនីតិវិធី ស្របតាមអនុសាសន៍...
ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជូន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោម ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា តួនាទីដ៏លេចធ្លោ របស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយដែលមិន...
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានលើកបដាប្រកាសមិនចូលរួមធ្វើបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ព្រោះពួកគេជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង និងមិនចង់បង្ខូចកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ លោក ញ៉ ឧត្តម ជាពលករខ្មែរម្នាក់ក្នុងចំណោមពលកររាប់រយនាក់ផ្សេងទៀតនិយាយថា៖ “ខ្ញុំមិនចូលរួមធ្វើបាតុកម្មទេ ហើយខ្ញុំស្រឡាញ់ជាតិខ្ញុំ! ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ លោកនិយាយថា៖ “ពួកខ្ញុំជាពលករដែលកំពុងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
សេអ៊ូល ៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul បានបញ្ជាក់ថា កូរ៉េខាងត្បូង “គ្មានការសង្ស័យ” ចំពោះការប្តេជ្ញាចិត្តផ្នែកសន្តិសុខ របស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយលើកឡើងពីការគាំទ្រទ្វេភាគីយ៉ាងខ្លាំងពី សភាសហរដ្ឋអាមេរិក។ ថ្លែងនៅក្នុងសម័យប្រជុំមួយក្នុងអំឡុងសន្និសីទ សន្តិសុខទីក្រុងមុយនិក នៅប្រទេសអាល្លឹម៉ង់កាលពីថ្ងៃសៅរ៍ លោក Cho...
វ៉ាស៊ីនតោន៖ មេបញ្ជាការអាមេរិក បានឲ្យដឹងថា កងកម្លាំង អវកាសអាមេរិក មានគោលបំណងបង្កើនអង្គភាព របស់ខ្លួននៅក្នុងប្រទេសជប៉ុន ដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលកើតឡើងពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាកន្លែងដែលចិន និងរុស្ស៊ី កំពុងអភិវឌ្ឍសមត្ថភាពអវកាស ហើយកូរ៉េខាងជើង នៅតែបន្តបាញ់សាកល្បងមីស៊ីលផ្លោង។ ឧត្តមសេនីយ David Miller ប្រធានបញ្ជាការប្រតិបត្តិការអវកាសអាមេរិក បានប្រាប់កិច្ចសម្ភាសន៍ថ្មីៗនេះនៅទីក្រុងតូក្យូថា “ខណៈពេលដែលមានបុគ្គលិកត្រឹមតែចំនួនមានកំណត់នាពេលបច្ចុប្បន្ននេះ យើងនឹងពង្រីកសមាសភាពនោះនៅឆ្នាំក្រោយ ឬពីរឆ្នាំខាងមុខ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកគ្រោងនឹងដំឡើងពន្ធ លើរថយន្តដែល នាំចូលនៅថ្ងៃទី០២ ខែមេសា ដែលអាចបង្កផលប៉ះពាល់ដល់ក្រុមហ៊ុន ផលិតរថយន្តជប៉ុន អាល្លឺម៉ង់ និងកូរ៉េខាងត្បូង។ លោក ត្រាំ មិនបានផ្តល់ព័ត៌មាន លម្អិតទេ រួមទាំងប្រទេសណាខ្លះ អាចជាគោលដៅ។ គាត់បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះ ទៅកាន់ការអប់រំឌីជីថល”...
មុយនិក៖ រដ្ឋមន្ត្រីការបរទេស ជប៉ុនលោក Takeshi Iwaya បានឲ្យដឹងថា លោកបានសួរសមភាគីអាមេរិកលោក Marco Rubio ថាប្រទេសជប៉ុនត្រូវបានលើកលែងពីផែនការ របស់ប្រធានាធិបតីលោ ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធដែក និងអាលុយមីញ៉ូម ២៥ភាគរយ និងពន្ធទៅវិញទៅមក។ នៅក្នុងការផ្លាស់ប្តូរខ្លីមួយនៅខាងក្រៅសន្និសិទសន្តិសុខទីក្រុងមុយនិក នៅប្រទេសអាល្លឺម៉ង់ លោក Iwaya ក៏បានបង្ហាញពីបំណងរបស់លោក...