សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានឲ្យដឹងថា ផលប៉ះពាល់នៃពន្ធគយចុងក្រោយបង្អស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រហែលជាមិនប៉ះពាល់ដល់សេដ្ឋកិច្ច របស់កូរ៉េខាងត្បូងខ្លាំងនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការត្រួតពិនិត្យជាបន្ត។ កាលពីថ្ងៃព្រហស្បតិ៍លោក ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈរបស់ប្រធានាធិបតី ដែលបង្ហាញពីផែនការដ៏ទូលំទូលាយមួយ ក្នុងការកំណត់ពន្ធជាក់លាក់របស់ ប្រទេសលើដៃគូពាណិជ្ជកម្មសំខាន់ៗ របស់សហរដ្ឋអាមេរិក ដោយបង្កើនការព្រួយបារម្ភនៅទីនេះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើឯកសារកាលពីថ្ងៃព្រហស្បតិ៍ ដោយដាក់ចេញនូវផែនការរបស់លោក ក្នុងការដាក់ឱ្យប្រើប្រាស់ពន្ធគយទៅវិញទៅមក នៅក្នុងការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ដើម្បីដោះស្រាយនូវអ្វីដែលលោកមើលឃើញថា ជាការអនុវត្តពាណិជ្ជកម្ម “អយុត្តិធម៌” របស់ប្រទេសផ្សេងទៀត។ មន្ត្រីសេតវិមានបានឲ្យដឹងថា រដ្ឋបាលនឹងបង្កើតនូវរបាយការណ៍មួយ ដែលរៀបរាប់លម្អិតអំពីដំណោះស្រាយតាមប្រទេសមួយដែលបានស្នើឡើងក្នុងរយៈពេល ១៨០ ថ្ងៃ ដោយផ្តោតជាដំបូងលើអ្នកដែលមានអតិរេកពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ មន្ត្រីរូបនេះបានឲ្យដឹងថា ពន្ធថ្មីអាចចូលជាធរមានក្នុង...
បរទេស៖ សមាគមមេធាវីដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា ទាហានថៃ បានសម្លាប់បុរសមីយ៉ាន់ម៉ាម្នាក់កាលពីឆ្នាំមុន ដែលជាចំណាត់ការដែលខ្លួននិយាយថា អាចនាំទៅរកការប្តឹងប្រឆាំងនឹងមន្ត្រីណាដែលពាក់ព័ន្ធ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមប្រឹក្សាមេធាវីរបស់ប្រទេសថៃ ដែលតែងតាំងជាមេធាវីរបស់ប្រទេសនេះបានប្រកាសពីការស៊ើបអង្កេតបន្ទាប់ពីទទួលយកពាក្យបណ្តឹងជាផ្លូវការអំពីករណីនេះពីក្រុម Fortify Rights ដែលជាក្រុមតស៊ូមតិអន្តរជាតិដែលធ្លាប់ធ្វើការស៊ើបអង្កេតលើករណីនេះ។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីឆ្នាំមុន Fortify Rights បានអះអាងថា...
បរទេស៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកចង់ចាប់ផ្តើមកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរឡើងវិញជាមួយរុស្ស៊ី និងចិន ហើយថា នៅទីបំផុតលោកសង្ឃឹមថាប្រទេសទាំងបីអាចយល់ព្រមកាត់បន្ថយថវិកាការពារជាតិដ៏ធំរបស់ពួកគេពាក់កណ្តាល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval លោក ត្រាំ បានបង្ហាញការសោកស្ដាយចំពោះទឹកប្រាក់រាប់រយពាន់លានដុល្លារដែលត្រូវបានវិនិយោគក្នុងការកសាងឡើងវិញនូវការទប់ស្កាត់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា លោកសង្ឃឹមថានឹងទទួលបានការប្តេជ្ញាចិត្តពីគូប្រជែងរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយការចំណាយផ្ទាល់ខ្លួនរបស់ពួកគេ។...
បរទេស៖ អ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងពិចារណាលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ, នេះបើយោងតាមមន្ត្រីនៃប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូលូឌីមៀ ហ្សេលេនស្គី, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Scott Bessent បានពណ៌នាកិច្ចព្រមព្រៀងដែលបានស្នើឡើងថា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយស្តីពីជោគវាសនារបស់ខ្លួនដែលសម្រេចទ្វេភាគីដោយរុស្ស៊ី និងសហរដ្ឋអាមេរិក អំពីរបៀបបញ្ចប់សង្រ្គាមរយៈពេលបីឆ្នាំរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនដោយគ្មានការចូលរួមពីទីក្រុងគៀវ នោះទេ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ហ្សេលេនស្គី បានប្រាប់អ្នកយកព័ត៌មានថា “យើងក្នុងនាមជាប្រទេសឯករាជ្យមួយ ជាធម្មតានឹងមិនអាចទទួលយកកិច្ចព្រមព្រៀងណាមួយដោយគ្មានយើងបានទេ” ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Wall Street Journal និង Washington Post បានរាយការណ៍ថា អ៊ីស្រាអែល កំពុងវាយលុកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងប៉ុន្មានខែខាងមុខនេះ។ កាលពីថ្ងៃពុធកាសែត WSJ នេះបានរាយការណ៍ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបង្ហាញរបាយការណ៍ជុំវិញថ្ងៃចូលឆ្នាំសកល ហើយប៉ុន្មានសប្តាហ៍ក្រោយមក ដោយបង្ហាញថា ថ្នាក់ដឹកនាំអ៊ីស្រាអែលកំពុង ពិចារណាលើការវាយប្រហារសំខាន់ៗលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសរុស្ស៊ីគួរតែត្រូវបានស្តារទំនាក៉ទំនងឡើងវិញនៅក្នុងក្លឹបនៃមហាអំណាចសេដ្ឋកិច្ច ដែលវាត្រូវបានពន្យាពេលតាំងពីឆ្នាំ២០១៤។ លោក Trump បាននិយាយនៅឯសេតវិមានថា៖ខ្ញុំចង់ឱ្យពួកគេត្រឡប់មកវិញ ខ្ញុំគិតថាវាជាកំហុសមួយដែលបោះពួកគេចាកចេញ មើលចុះ វាមិនមែនជាសំណួរនៃការចូលចិត្តរុស្ស៊ី ឬមិនចូលចិត្តរុស្ស៊ីនោះទេវាគឺជា G8។ រុស្ស៊ីបានក្លាយជាសមាជិកនៃក្រុមនេះ ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់...
មន្ទីរប៉ង់តាហ្គោន និយាយថា ចិន គឺជាមូលហេតុអទិភាពក្នុងការការអភិវឌ្ឍវិស័យ ការពារជាតិ មេដឹកនាំអង្គការណាតូព្រមានលោក Putin ករណីរុស្សីវាយប្រហាររដ្ឋសមាជិកណា មួយរបស់ប្លុកយោធា កូរ៉េខាងជើង ធ្លាប់ទាមទារឱ្យកូរ៉េខាងត្បូង រុះរើរបាំងបែកចែកព្រំដែន ក្នុងតំបន់គ្មានយោធា នៅក្នុងកិច្ចពិភាក្សាឆ្នាំ១៩៩០ វៀតណាម បង្ហាញឆន្ទៈពិភាក្សា ជាមួយអាមេរិក ជុំវិញផែនការតម្លើងពន្ធ ២៥ភាគរយ លើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូល...
កម្ចីអនអនឡាញខុសច្បាប់ ! លោក ស សុខា ប្រាប់ពលរដ្ឋថា «កុំសង» បើសិនមានការរករឿង ប្តឹងមកសមត្ថកិច្ច នាវាកងទ័ពជើងទឹកឥណ្ឌា ២គ្រឿង ចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ លោក ប៉ែន បូណា ៖ បើអាដហុកពិតជាមានបំណង ចង់បង្រៀនឲ្យពលរដ្ឋ យល់ពីច្បាប់ រាជរដ្ឋាភិបាល ស្វាគមន៍...