ភ្នំពេញ ៖ ក្នុងជំនួប ជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលនាថ្ងៃ២៧ កុម្ភៈ លោក Derek Yip ឯកអគ្គរដ្ឋទូតប្រទេស អូស្រ្តាលីកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី រក្សាជំហបន្តជំនួយ និងជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាង វិស័យសាធារណៈ និងឯកជន ដើម្បីគាំទ្រនិងធ្វើឲ្យប្រសើរឡើង...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោកប៉ែន បូណា បានលើកសរសើរពីការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៅក្នុងអាណត្តិទី៧នេះ បាននិងកំពុងធ្វើឲ្យកម្ពុជាលេចត្រដែតនៅលើឆាកអន្តរជាតិ ។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្តីពី “រាជរដ្ឋាភិបាល នីតីកាលទី៧ នៃរដ្ឋសភា...
ដើម្បីគាំទ្រកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៤ និងលើកទិសដៅការងារក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៥ ក្រុមហ៊ុនជីប ម៉ុង បានឧបត្ថម្ភម៉ូតូ HONDA DREAM ថ្មីចំនួន ៥ គ្រឿង និងភេសជ្ជៈ ២០០ កេស។ពិធីប្រគល់ទទួលអំណោយនេះ ធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយម៉ូតូ ៥...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅមណ្ឌលសន្និបាត និងពិព័រណ៍ OCIC ជ្រោយចង្វារ។ វិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា បរិមាណសំណល់ប្លាស្ទិក ដែលកំពុងកើនឡើងច្រើន និងកំពុងបន្ថែម សម្ពាធយ៉ាងខ្លាំង ទៅលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបរិស្ថាន ដូច្នេះ ចាំបាច់ត្រូវរួមគ្នា ប្រយុទ្ធនឹងសត្រូវនេះ ដើម្បីកាត់បន្ថយ សំណល់ប្លាស្ទិកនៅកម្ពុជា និងជំរុញឱ្យកម្ពុជា មានភាពស្អាត ។ ក្នុងឱកាសអញ្ជើញជាអធិបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថាសហភាពអឺរ៉ុប EU ត្រូវបានបង្កើតឡើងនិងរៀបចំឡើង ដើម្បីធ្វើឱ្យអាមេរិកចុះខ្សោយ ហើយបានចេញការគំរាមកំហែងថ្មីនៃការតម្លើងពន្ធ ២៥ភាគរយ លើការនាំចូលទាំងអស់ពីប្លុកនេះ។ លោក Trump បានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃពុធ នៅឯសេតវិមានក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ជាលើកដំបូងរបស់លោកក្នុងអាណត្តិទីពីរ របស់លោកជាប្រធានាធិបតី។ គួរឲ្យដឹងដែរថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបាននឹងកំពុង កើនឡើងចាប់តាំងពីលោក...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ៧២០,៣០៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ កុម្ភៈ ដោយ លោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ សម្រាប់អនុវត្តគម្រោង។ ១.គម្រោងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍...
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាព មិនជាក់លាក់របស់ពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តនយោបាយការបរទេស ដែលមានភាពបត់បែនបំផុត ដើម្បីរួមចំណែកការពារសន្តិភាពក្នុងពិភពលោក ។ ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្តីពី “រាជរដ្ឋាភិបាល នីតីកាលទី៧ នៃរដ្ឋសភា ជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរ”នាថ្ងៃ២៧ កុម្ភៈ...
បរទេស៖ នាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិ (DNI) របស់អាមេរិក គឺលោកស្រី Tulsi Gabbard បានចោទ CNN ថាបានដើរតួជា “អាវុធឃោសនា” សម្រាប់ភ្នាក់ងារចារកម្មដែលមិនស្មោះត្រង់ ដោយហៅរបាយការណ៍របស់បណ្តាញនេះ ស្តីពីការសងសឹកដែលមានសក្តានុពលដោយ អ្នកស៊ើបការណ៍ដែលត្រូវបានបណ្តេញចេញថា ជា “ការគំរាមកំហែងដោយប្រយោល” ចំពោះរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ យោងតាមសារព័ត៌មាន...
បរទេស៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines និងយន្តហោះជំនួញឯកជនមួយគ្រឿងទៀត ស្ទើរតែនឹងបុកគ្នា នៅឯអាកាសយានដ្ឋានអន្តរជាតិ Midway ទីក្រុង Chicago កាលពីថ្ងៃអង្គារ។ អាជ្ញាធរអាកាសចរណ៍អាមេរិក បានប្រកាសពីការស៊ើបអង្កេតលើការឧប្បតិហេតុ ដែលស្ទើរតែនឹងបុកគ្នានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា វីដេអូនៃឧបទ្ទវហេតុដែលត្រូវបានបង្ហោះ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញ...