យប់ថ្ងៃទី៧ ខែកុម្ភៈ ការប្រកួតកីឡាអាស៊ីរដូវរងាលើកទី៩ បានសម្ពោធបើកនៅក្រុង Harbin ខេត្ត Hei Longjiang ប្រទេសចិន ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនបានភ្ញាក់ផ្អើលចំពោះធាតុផ្សំខាងវប្បធម៌ និងបច្ចេកវិទ្យាដ៏សប្បូរបែបក្នុងពិធីបើក ដោយវាយតម្លៃថា បានស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ប្រជាជាតិចិននិងកម្លាំងរបស់អាស៊ីសម្រាប់ពួតដៃគ្នាឆ្ពោះទៅមុខ ។ នេះជាព្រឹតិ្តការណ៍ប្រកួតកីឡាលើព្រិលទឹកកកអន្តរជាតិដ៏ចម្រុះនិងធំដែលប្រទេសចិនរៀបចំធ្វើជាថ្មីម្តងទៀត បន្ទាប់ពីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។ ព្រឹតិ្តការណ៍ដ៏ឱឡារិកលើកនេះបានទាក់ទាញអត្តពលិកចំនួនជាង១២៧០នាក់ នៃប្រទេសនិងតំបន់ចំនួន៣៤ មកចុះឈ្មោះចូលរួមការប្រកួត ចំនួនប្រទេសនិងតំបន់...
កីឡារដូវរងាអាស៊ីលើកទី៩ដែលបានប្រព្រឹត្តទៅនៅទីក្រុងHarbin ខេត្តHeilongjiang ប្រទេសចិន ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ពីលោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមក្នុងពិធីបើកកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ គឺជាការផ្ញើសារជូនដល់ពិភពលោកថា «សន្តិភាពនិងការអភិវឌ្ឍទើបជាបំណងប្រាថ្នារបស់មនុស្សជាតិ»។ នេះជាលើកទី៣ដែលប្រទេសចិនបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡារដូវរងាអាស៊ី ហើយគ្រប់ពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ពិភពលោកបានយល់ស្របគ្នាថា ប្រទេសចិនគឺជាទីកន្លែងសុវត្ថិភាពនិងពោរពេញដោយការអភិវឌ្ឍបើទោះបីជាប្រទេសមួយចំនួនធំកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជានៃស្ថិរភាពនយោបាយ និងស្របពេលដែលពិភពលោកនៅទទួលបានផលអវិជ្ជមានពីវិបត្តិសេដ្ឋកិច្ចសកល ហើយតាមរយៈភាពជាម្ចាស់ផ្តះនៃព្រឹត្តិការណ៍នេះ ប្រទេសចិនគឺជាទីដែលផ្តល់នូវភាពកក់ក្តៅបើទោះបីជាស្ថិតនៅក្នុងរដូវរងា ព្រមទាំងយល់ថាប្រទេសចិនជាទីអភិវឌ្ឍ និងពោរពេញដោយនវានុវត្តបៃតងភាពតាមក្រឹត្យក្រមអរិយធម៌អេកូឡូស៊ីបើទោះបីជាមានប្រទេសមហាអំណាចមួយប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ កីឡារដូវរងាអាស៊ីលើកទី៩ដែលបាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុងទឹកកករបស់ប្រទេសចិនដោយមានអត្តពលិកមកពី៣៥ប្រទេសនិងតំបន់ចូលរួម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ក្នុងតំបន់ លោក Denis Pushilin បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអ៊ុយក្រែនបានបើកការវាយប្រហារដោយមីស៊ីលតម្រង់ទៅលើកណ្តាលទីក្រុង Makeevka នៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) របស់ប្រទេសរុស្ស៊ី។ មន្ត្រីដដែលរូបនេះបានបន្តថា ការវាយប្រហារនេះបានវាយប្រហារតំបន់លំនៅឋានមួយកន្លែងហើយជាលទ្ធផលបណ្តាលឲ្យមានមនុស្ស០១នាក់ស្លាប់ និង១០នាក់ទៀតរងរបួស។ លោកPushilin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញ Telegram ផ្លូវការរបស់គាត់ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីអាចស្ទាក់ចាប់មីស៊ីលអ៊ុយក្រែនបាន...
វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីបន្ត “យុគសម័យមាសថ្មី” នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន នៅក្នុងកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូង ដោយសន្យាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯសេតវិមានបន្ទាប់ពីកិច្ចប្រជុំកំពូល លោក ត្រាំ បានឲ្យដឹងថា លោកបានបញ្ជាក់ជាមួយលោក...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិប្រឆាំងនឹងទុយោក្រដាសនៅសប្តាហ៍ក្រោយ។ គម្រោងនេះនឹងផ្លាស់ប្តូរផែនការរបស់អតីតប្រធានាធិបតីលោក Joe Biden ក្នុងការលុបចោលផលិតផលផ្លាស្ទិកប្រើតែមួយដងនៅក្នុងអគាររដ្ឋាភិបាលត្រឹមឆ្នាំ ២០២៧។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានធ្វើសេចក្តីប្រកាសបែបនេះកាលពីថ្ងៃសុក្រនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកគឺ Truth Social...
បរទេស៖ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានឱ្យដឹងដោយលើកឡើងពីការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងបន្តថា រោងចក្រនៅក្នុងប្រទេសថៃកាន់តែច្រើនត្រូវបានគេរំពឹងថា នឹងបិទទ្វារនៅឆ្នាំនេះច្រើនជាងកាលពីពីរឆ្នាំមុន ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាម Think Tan អត្រានៃការបិទរោងចក្រគឺខ្ពស់ជាង ១០០ ក្នុងមួយខែកាលពីឆ្នាំមុនសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។...
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលកំពុងស្វែងរកការ បន្ធូរបន្ថយកង្វល់ផ្នែកសន្តិសុខ ក្នុងចំណោមភ្ញៀវទេសចរចិន ដែលមកលេងប្រទេសថៃ បាននិយាយថា លោកស្រី មាន “ឈាមជ័រចិន នៅក្នុងខ្លួន” ហើយថា លោកស្រីបានពិនិត្យ ដោយផ្ទាល់ទៅក្នុងពិធីការសន្តិសុខ ដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋចិន ។ យោងតាមសារព័ត៌មាន បាងកក...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការស្តីទីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៣.១១៣ នាក់ (នារី ១.៦៤៣នាក់ ស្មើនឹង៥២,៧៨%) ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០២២-២០២៣ និងឆ្នាំសិក្សា២០២៣-២០២៤នាពេលថ្មីៗកន្លងមកនេះ...
ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនាយក នាយករង លោកគ្រូ អ្នកគ្រូ...
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ សកម្មភាព របស់កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ បូមទឹកដាក់ស្រែប្រាំងប្រជាកសិករនៅតាមបណ្តាឃុំទាំងបី នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ...