គែរ៖ ប្រទេសជាច្រើនទៀតនៅមជ្ឈិមបូព៌ា បានសម្តែងការបដិសេធរបស់ពួកគេ ចំពោះសំណើរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការកាន់កាប់តំបន់ហ្គាហ្សា និងផ្លាស់ប្តូរទីលំនៅរបស់ពួកគេទៅកន្លែងផ្សេងទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីថ្ងៃអង្គារ លោក ត្រាំ បានស្នើថា សហរដ្ឋអាមេរិកនឹងចូលកាន់កាប់តំបន់ហ្គាហ្សា និងអភិវឌ្ឍវាឡើងវិញ បន្ទាប់ពីជនប៉ាឡេស្ទីនត្រូវបាន ផ្លាស់ប្តូរទីតាំងទៅកន្លែងផ្សេង។ លោកបានធ្វើការកត់សម្គាល់ទាំងនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅឯសេតវិមានជាមួយនឹងដំណើរទស្សនកិច្ច...
បរទេស ៖ មេដឹកនាំប្រទេសថៃ និងចិនបានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់បន្ថែមទៀតដើម្បីបង្ក្រាបការឆបោកតាមមជ្ឈមណ្ឌល ហៅទូរស័ព្ទ និងឧក្រិដ្ឋកម្មផ្សេងៗ ដែលបានកើតឡើងជាកង្វល់ឆ្លងព្រំដែន ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឱ្យដឹងថា ប្រធានាធិបតីចិន លោក...
ស្វាយរៀង ៖ លោក លឹមសៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកយុទ្ធនាការការ សម្អាតផ្លូវជាតិលេខ១ ក្រោមប្រធានបទ” ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” ស្ថិតនៅតាមដងផ្លូវជាតិលេខ១ ។ យុទ្ធនាការនេះមានការចូលរួមពីសំណាក់ លោក ពេជ សាមិត្ត អនុប្រធានមន្ទីរបរិស្ថានខេត្ត និងសហការី លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល...
ភ្នំពេញ៖ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន OpenAirlines ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាពលើការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់យន្តហោះដែលប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដើម្បីបន្តដំណើរបង្កើនប្រសិទ្ធភាពប្រតិបត្តិការហោះហើរ។ Vietjet នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលប្រើ SkyBreathe® ដែលកម្មវិធីច្នៃប្រឌិតថ្មីដំណើរការដោយឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) ក្បួនដោះស្រាយទិន្នន័យធំ និងម៉ាស៊ីនសិក្សា (machine learning) ដើម្បីវិភាគទិន្នន័យហោះហើរ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រព័ន្ធនេះប្រមូល និងបញ្ចូលព័ត៌មានពីប្រភពនានា រួមទាំងទិន្នន័យយន្តហោះ និងរបាយការណ៍ប្រេងឥន្ធនៈ ទៅក្នុងកម្មវិធីតែមួយ។ ជាមួយនឹងការវិភាគលើជើងហោះហើរជាង ២១ លានកម្មវិធី ពឹងផ្អែកលើមូលដ្ឋានទិន្នន័យប្រសិទ្ធភាពប្រេងឥន្ធនៈដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ SkyBreathe® 360° គឺជាកម្មវិធីជំនួយដល់ហោះហើរអេកូ កំណត់ឱកាសដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងផ្តល់នូវអនុសាសន៍ជាក់លាក់ដែលសមស្របទៅនឹងភាគីពាក់ព័ន្ធនានានៃក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអ្នកបើកបរយន្តហោះ និងអ្នកគ្រប់គ្រងប្រតិបត្តិការហោះហើរ សម្រាប់ការសហការប្រកបដោយប្រសិទ្ធភាព ជំរុញវប្បធម៌បៃតង ខណៈពេលដែលបង្កើនផលិតភាពដំណើរការនៃប្រព័ន្ធកម្មវិធីរបស់ខ្លួន។ យោងតាមការវិភាគរបស់ OpenAirlines មានរូបរាងងាយស្រួលប្រើ ហើយការវិភាគលម្អិតទន្ន័យរបស់ SkyBreathe® នឹងផ្តល់សិទ្ធិអំណាចដល់ក្រុមហ៊ុន Vietjet ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈរបស់ខ្លួន រហូតដល់...
ភ្នំពេញ៖ តាមរយៈការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅតាមគ្រឹះស្ថានអប់រំនានា សិស្ស និស្សិត និងយុវជន មើលឃើញថា គឺជាការបង្ខិតឱកាសការងារ ពិភពការងារសំបូរបែប និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកកាន់តែជិតសាធារណជន ជាពិសេសយុវជន។ កញ្ញា សាក់ ទិវា និស្សិតនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកឡើងថា បន្ទាប់ពីកញ្ញាបានចូលទៅដាក់ពាក្យប្រើប្រាស់...
ពោធិ៍សាត់÷ លោកខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ៧ ខែ កុម្ភះ ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំ និង ជំរុញដល់មន្ទីរជំនាញ អោយពន្លឿននីតិវិធី ក្នុងការស្នើរសុំកាត់ឆ្វៀលទីតាំងដី សម្រាប់សាងសង់មន្ទីរពេទ្យបង្អែក ស្រុកវាលវែង CPA2 ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង ការទទួលខុសត្រូវ ការបញ្ជូន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានច្រានចោលការអះអាង ដែលប្រធានាធិបតីអាមេរិក Donald Trump ស្នើឱ្យដាក់ពង្រាយទាហានអាមេរិកទៅកាន់តំបន់ Gaza ។ កាលពីថ្ងៃអង្គារ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Netanyahu លោក Trump បានប្រកាសថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ Gaza Strip...
តាកែវ៖ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវថ្មី ក្រោមការដឹករបស់ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ត្រូវបានបញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ ពិធីបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋាននិងបើកការដ្ឋានកសាងហេដ្ឋារចនាសម្ព័ន្ធនានារបស់បញ្ជាការដ្ឋានកងរាងអាវុធហត្ថខេត្តតាកែវថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក...
កំពង់ស្ពឺ ៖ យ៉ាងណាស់មនុស្សចំនួនបីនាក់ បានស្លាប់ ករណីរថយន្តធុនធំពីរគ្រឿង បុកគ្នាត្រង់ចំណុចចំណោត ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។ ហេតុការណ៍នេះ បង្កឲ្យមានភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភ:ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រលេខ១០៣-១០៤។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ការបោះពុម្ពផ្សាយសៀវភៅប្រវត្តិវិទ្យាថ្មី សម្រាប់ថ្នាក់បឋមសិក្សាមិនបានកាឡៃប្រវត្តិសាស្រ្តទេ គឺបានធ្វើឡើងតាមការពិតនៃស្ថានភាពជាក់ស្តែង នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ។ លោករដ្ឋមន្រ្តីមានប្រសាសន៍បកស្រាយបំភ្លឺ ទាក់ទងនឹងការរៀន និងការបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា និងសៀវភៅប្រវត្តិវិទ្យា នៅក្នុងកម្មវិធីសិក្សាទាំង៣កម្រិត នៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅកម្ពុជាបែបនេះ បន្ទាប់ពីមានការរិះគន់...