ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅ(ផ្លូវ៦០ម៉ែត្រ) ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ជាពិសេសលើដំណើរការ ការដំឡើង របាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថីនេះ ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោកនឹងមិនចូលរួមកិច្ចប្រជុំនៃក្រុម G20 នៅអាហ្វ្រិកខាងត្បូងនៅចុងខែនេះទេ ដោយសារតែទីក្រុង Pretoria កំពុង ធ្វើរឿងអាក្រក់ខ្លាំងមួយចំនួន ។ ការសម្រេចចិត្តរបស់អ្នកការទូតកំពូល របស់អាមេរិកកាលពីថ្ងៃពុធកើតឡើង ចំពេលមានជម្លោះរបស់ប្រធានាធិបតីអាមេរិក Donald Trump ជាមួយនឹងរដ្ឋាភិបាលរបស់ប្រទេសអាហ្វ្រិក ជុំវិញការកែទម្រង់កម្មសិទ្ធិដីធ្លី។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា អ៊ីស្រាអែលនឹងបង្វែរតំបន់ហ្កាហ្សា ទៅសហរដ្ឋអាមេរិកកាន់កាប់វិញ បន្ទាប់ពីសង្រ្គាមជាមួយក្រុមហាម៉ាសបានបញ្ចប់ ហើយថា មិនចាំបាច់មានទាហានអាមេរិកនៅទីនោះទេ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ ដែលបានអំពាវនាវឱ្យមានភាពជាម្ចាស់ របស់សហរដ្ឋអាមេរិកលើទឹកដីតូចចង្អៀត...
(ភ្នំពេញ)៖ លាភសំណាងរបស់មនុស្សម្នាក់ៗពិតជាស្មានមិនដល់មែន! គ្រាន់តែចង់ផឹកភេសជ្ជៈប៉ូវកម្លាំងសោះ បងស្រីម្នាក់ ស្រាប់តែគាស់ឈ្នះលុយសុទ្ធ 8888 ដុល្លារពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ស្របពេលចូលឆ្នាំថ្មីទៅវិញ។ ភរិយានាំលាភរូបនេះ មានឈ្មោះ ប៉ាន់ ស្រីអាន មុខរបរជាអ្នករើសអេតចាយ រស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបរាប់ទាំងអារម្មណ៍រំភើបញាប់ញ័រថា គាត់តែងតែផឹកភេសជ្ជៈប៉ូវកម្លាំង ដាស្ស ជាប្រចាំ នៅពេលដែលគាត់ហត់នឿយពីការងារ។...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងអំឡុងឆ្នាំ២០២៤កន្លងទៅ គឺជាលទ្ធផលដែលគួរជាទីមោទកៈ និងកើតចេញមកពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គ្រប់ផ្នែក គ្រប់ថ្នាក់ ពីព្រោះវិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡា ទាំងរដ្ឋនិងឯកជន, ទាំងថ្នាក់ជាតិ, ក្រោមជាតិ, និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាស ឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ MCB & MCCB ចំនួន 02 មុខ (Category-2)...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងនៅក្នុងទីក្រុងប៉េកាំង ថា ប្រទេសចិន តែងតែប្រឆាំងទៅនឹងការប៉ុនប៉ងធ្វើឱ្យ ហួសពីគោលគំនិតនៃសន្តិសុខជាតិ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់សហគ្រាសចិន។ អ្នកនាំពាក្យបានធ្វើការកត់សម្គាល់ទាំងនេះ ជាការឆ្លើយតបទៅនឹងសំណួរ ដែលពាក់ព័ន្ធទាក់ទងនឹងការរារាំងការចូលទៅកាន់ DeepSeek ដោយនាយកដ្ឋានរដ្ឋាភិបាល មួយចំនួននៅក្នុងសាធារណរដ្ឋកូរ៉េ។ លោកបានលើកឡើងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការការពារឯកជនភាព និងសុវត្ថិភាពទិន្នន័យដោយអនុលោមតាមច្បាប់...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមអមជាមួយថ្នាក់ដឹកនាំ នៃកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំ សួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកច្រកម្ពុជា។ សួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅលើទឹកដីខេត្តកំពង់ធំ...
បរទេស៖ បុរសដែលនៅលើកប៉ាល់ទទូចថា៖ កប៉ាល់របស់យើងជួបការលំបាក ដូច្នេះសូមរក្សាចម្ងាយរបស់អ្នក គាត់ណែនាំទៅនាវាមួយទៀតតាមវិទ្យុ។ គាត់និយាយថា “នាវាចម្បាំងនៅលើផ្លូវរបស់អ្នក” ។ “ខ្ញុំកំពុងរសាត់, ខ្ញុំមិនស្ថិតនៅក្រោមការបញ្ជាទេ»។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមមន្ត្រីយោធា ការទាក់ទងចេញពីនាវាចារកម្មរុស្ស៊ី Kildin ខណៈដែលកប៉ាល់ដែលផ្ទុកដោយ ឧបករណ៍ស៊ើបការណ៍សម្ងាត់បានរសាត់ចេញពី ការគ្រប់គ្រងជាបណ្តោះអាសន្ន...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នៅថ្ងៃទី៦ កុម្ភៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារ ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាមដាន ការអនុវត្តគម្រោងវិនិយោគ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូល ជំរុញការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ...