បរទេស៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ក្នុងចំណោមការចោទប្រកាន់ជាច្រើន ដែលរួមមានការគ្រោងធ្វើឃាតប្រធានាធិបតី អំពើពុករលួយទ្រង់ទ្រាយធំ និងបរាជ័យក្នុងការថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពគឃ្លើនរបស់ចិនប្រឆាំងនឹង កម្លាំងហ្វីលីពីនក្នុងជម្លោះសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ចំណាត់ការរបស់សមាជិកសភាក្នុងសភា ដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Ferdinand Marcos...
បរទេស៖ ប៉ុស្តិ៍ Fox News បានជួលកូនប្រសារស្រី របស់ប្រធានាធិបតីអាមេរិក គឺលោកស្រី Lara Trump ធ្វើជាពិធីករក្នុងកម្មវិធីចុងសប្តាហ៍ថ្មី ដែលនឹងចាប់ផ្តើមនៅចុងខែនេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា Trump គឺជាអ្នករួមចំណែកដែលបានបង្ហាញខ្លួននៅលើ Fox ក្នុងឆ្នាំ ២០២១...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច តែងតាំងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមប្រឹក្សាភិបាលសិក្សា ទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជំនួសលោក សុខ សូកេន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងអធិការកិច្ច។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ១៩ សសរ ចុះថ្ងៃទី៥កុម្ភៈ ឆ្នាំ២០២៥ ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំបេញ បានលើកឡើងថា ប្រទេសគុយបា គឺជាមិត្តចាស់ដ៏ល្អរបស់កម្ពុជា ដែលក្នុងគ្រាលំបាក ប្រទេសគុយបា បានជួយឧបត្ថម្ភគាំទ្រ ដល់ប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យសុខាភិបាល ។ ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រី មីឡេនណា ការីដាដ ស្សាលឌីវ៉ារ...
នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Zaparova ភរិយារបស់ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ក្នុងទីក្រុងប៉េកាំង។ លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងកៀហ្ស៊ីស៊ីស្ថាន មានទំនាក់ទំនងមិត្តភាពជាប្រពៃណី ហើយសង្ឃឹមថា ប្រជាជននៃប្រទេសទាំងពីរនឹង ប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ ដើម្បីបង្កើនចំណងមេត្រីភាព...
ប៉េកាំង៖ លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា ចិននឹងធ្វើការលើអាទិភាពនៃការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិក ចំពោះពហុភាគីនិយម និងការពង្រឹងអភិបាលកិច្ចសកល ខណៈពេលដែលចូលកាន់តំណែងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់ខែកុម្ភៈ។ លោកបានឲ្យដឹងថា នៅពេលដែលពិភពលោកឈានចូលដល់ ដំណាក់កាលដ៏ច្របូកច្របល់ខ្លាំង ហើយចំនួនជម្លោះនៅទូទាំងពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់ថ្មី ចាប់តាំងពីសង្គ្រាមត្រជាក់មក មានការអំពាវនាវកាន់តែខ្លាំងឡើង នៅក្នុងសហគមន៍អន្តរជាតិ ក្នុងចំណោមពិភពលោកខាងត្បូង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាត់វិធានការប្រតិបត្តិមួយ ដើម្បីស្តារឡើងវិញនូវយុទ្ធនាការ ដែលគេហៅថា “សម្ពាធអតិបរមា” លើប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងរារាំងសាធារណរដ្ឋអ៊ីស្លាម ពីការទទួលបានអាវុធនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យរាងពងក្រពើ ខណៈដែលលោកកំពុងចុះហត្ថលេខាលើឯកសារ ដែលខ្លឹមសារពិតប្រាកដ និងទម្រង់នៃសេតវិមានមិនទាន់បង្ហាញ ជាសាធារណៈនៅឡើយទេ លោក ត្រាំ...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បានគូសបញ្ជាក់ថា ការងារគ្រប់គ្រងអាងទន្លេ នៅជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ ដើម្បីពិភាក្សា ធ្វើផែនការ និង ស្វែងរកដំណោះស្រាយ ។ ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំលើកទី២ របស់សមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ នៅទីស្តីការក្រសួង ធនធានទឹក...
បរទេស៖ កប៉ាល់របស់រដ្ឋាភិបាលអាមេរិក នៅពេលនេះគឺអាចប្រើប្រាស់ ព្រែកជីកប៉ាណាម៉ាបានដោយមិនចាំបាច់បង់ថ្លៃ។នេះបើតាមក្រសួងការបរទេសអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ។ ក្រសួងបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយសន្សំសំចៃថ្លៃសេវា របស់រដ្ឋាភិបាលសហរដ្ឋអាមេរិករាប់លានក្នុងមួយឆ្នាំៗ។ យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មិនមានការអត្ថាធិប្បាយភ្លាមៗចំពោះការអះអាងនេះ ពីអាជ្ញាធរព្រែកជីកប៉ាណាម៉ាទេ ប៉ុន្តែដំណឹងនេះកើតឡើងដោយផ្លូវទឹកមួយនេះ គឺក្លាយជាចំណុចបង្គោល សម្រាប់រដ្ឋបាលថ្មីរបស់លោក Donald Trump។...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានផ្តាំផ្ញើ ឲ្យក្រុមកម្មករកាត់បន្ថយការពិសារភេសជ្ជៈផ្អែមៗ ដើម្បីបង្ការឲ្យបាននូវការកើតជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន នាថ្ងៃ៥ កុម្ភៈ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តាំផ្ញើដល់កម្មករ និងប្រជាពលរដ្ឋទាំងអស់...