បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងមូស្គូបានស្នើសុំការស្ដារឡើងវិញ នូវការធ្វើដំណើរតាមផ្លូវអាកាសដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកឡើងវិញ។ ការលើកឡើងនេះបានធ្វើឡើងដោយភាគីរុស្សីដោយផ្ទាល់និង ដែលវាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចចរចាថ្មីនៅទីក្រុងអង់ការ៉ាប្រទេសតួគី។ សហរដ្ឋអាមេរិកបានផ្អាកជើងហោះហើរ និងបិទដែនអាកាសរបស់ខ្លួនទៅកាន់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីក្នុងឆ្នាំ២០២២ រួមជាមួយនឹងប្រទេសលោកខាងលិចផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃជម្លោះអ៊ុយក្រែនហើយ ចាប់តាំងពីពេលនោះមក អ្នកធ្វើដំណើរបានពឹងផ្អែកលើការភ្ជាប់ជើងហោះហើរតាមរយៈមជ្ឈមណ្ឌលនានាដូចជា Istanbul និង Dubai ផងដែរ។ ជាការឆ្លើយតប ទីក្រុងមូស្គូបានហាមប្រាមការហោះហើរពីប្រទេសចំនួន៣៦...
កំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងផែនការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯកពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងការ ដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលកំពង់ធំ ។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ...
ភ្នំពេញ៖ ជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានលួចចូលធ្វើការងារ និងស្នាក់នៅខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា...
មីនស៍៖ ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសរសេរប្លុកជនជាតិអាមេរិក Mario Nawfal នៅទីក្រុងមីនស៍ ឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រកាសប្រឆាំងជាដាច់ខាតទៅនឹងកងកម្លាំងរក្សាសន្តិភាពណាមួយ ពីរដ្ឋអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន។ មេដឹកនាំបេឡារុស្សរូបនេះ បានឲ្យដឹងថា រុស្ស៊ីនឹងមិនយល់ព្រមចំពោះកងកម្លាំងរក្សាសន្តិភាពរបស់សហភាពអឺរ៉ុបនៅអ៊ុយក្រែនឡើយ។ លោក Lukashenko បានលើកឡើងថា “យ៉ាងហោចណាស់នេះ គឺជាជំហររបស់រុស្ស៊ីនាពេលបច្ចុប្បន្ននេះ ជាពិសេសចាប់តាំងពីការដឹកនាំរបស់សហភាពអឺរ៉ុប ជាពិសេសអាល្លឺម៉ង់...
បរទេស៖ ជំនួបរបស់លោក Donald Trump និងលោក Volodymyr Zelensky បានឈានដល់ភាពតានតឹងយ៉ាងខ្លាំង នៅពីមុខកាមេរ៉ាទូរទស្សន៍នៅថ្ងៃទី ២៨ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន The Straight Times ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នេះគឺជាចំណុចសំខាន់ដែលនិយាយ ជាពាក្យមួយពីពេលដែលលោក Zelensky...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃ អតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គឺប្រេងសាំងធម្មតា តម្លៃ ៣ ៩៥០រៀលក្នុង១លីត្រ (ចុះថ្លៃ ១០០រៀល) ខណៈប្រេងម៉ាស៊ូតតម្លៃ ៣ ៨០០រៀលក្នុង១លីត្រ (ចុះថ្លៃ ៥០រៀល) បើធៀបទៅ១០ថ្ងៃមុន៕
អាប៊ូដាប៊ី៖ ប្រទេសអារ៉ាប់រួម (UAE) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីស៊ីរីដោយបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេស UAE ប្រទេសនេះបានបរិហារការវាយប្រហារថា ជាការបំពានច្បាប់អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ១៩៧៤ រវាងអ៊ីស្រាអែល និងស៊ីរី។ ក្រសួងបានសង្កត់ធ្ងន់ថា សកម្មភាពបែបនេះផ្ទុយនឹងការបង្កើតក្របខ័ណ្ឌច្បាប់ និងធ្វើឱ្យអស្ថិរភាពក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។ អេមីរ៉ាតអារ៉ាប់រួម បានអះអាងជាថ្មីនូវការបដិសេធ...
ព្រុចសែល៖ ភាពតានតឹងពាណិជ្ជកម្មឆ្លងកាត់អាត្លង់ទិក បានកើនឡើងបន្ទាប់ពីការប្រកាស របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីពន្ធ ២៥ភាគរយលើការនាំចូលរបស់អឺរ៉ុប ដោយបណ្តាប្រទេសអឺរ៉ុបព្រមានថាអឺរ៉ុប នឹងប្រតិកម្ម “យ៉ាងម៉ឺងម៉ាត់និងភ្លាមៗ” ប្រឆាំងនឹងរបាំងពន្ធគយ ដែលមិនសមហេតុផលនេះ។ ផែនការពន្ធដែលបានប្រកាសដោយលោក ត្រាំ កាលពីថ្ងៃពុធគ្របដណ្តប់លើ ការនាំចូលជាច្រើនរបស់អឺរ៉ុប រួមទាំងរថយន្ត និងទំនិញផ្សេងៗទៀត។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន លោកបានអះអាងថា សហភាពអឺរ៉ុបបាន...
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ មានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹង អំពីគុណតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស។ តាមរយៈព្រះរាជសារ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា ស្របតាមទិសស្លោក «កម្ពុជា:...
បរទេស៖ បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ មានភាពច្បាស់លាស់៖ ឈូងសមុទ្រម៉ិកស៊ិកបានលុបចោល បន្ទាប់មានរាប់រយឆ្នាំ។ ឈូងសមុទ្រអាមេរិកគឺជាឈ្មោះនៅពេលបច្ចុប្បន្ននេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា យ៉ាងណាក៏ដោយ សារព័ត៌មាន Associated Press បានសម្រេចចិត្តរក្សាឈ្មោះដើមសម្រាប់រចនាប័ទ្មរបស់ឈូងសមុទ្រនេះ ហើយក៏កត់សម្គាល់ផងដែរថា...