លោក ដូណាល់ ត្រាំ រំពឹងថា ប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក ដោយមិនប្រាប់ពេល មន្ត្រីអ៊ុយក្រែន ចេញការពារលោក វ្លាឌីមៀ ហ្សេលេនស្គី បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ត្រាំ ហៅប្រធានាធិបតី របស់ខ្លួនថា ជាជនផ្តាច់ការ សហគមន៍ធុរកិច្ចចិន ប្រឆាំងនឹងការពង្រីកគំនិត សន្តិសុខជាតិ របស់អាមេរិក...
សមត្ថកិច្ច រកឃើញជនបរទេស ២៣០នាក់ កំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការ អនឡាញខុសច្បាប់ កម្ពុជា ហាមនាំចូលផ្លែទុរេន ពីវៀតណាម និងថៃ លោក ទូច សុឃៈ ៖ ការបង្ក្រាបជនបរទេសសំងំលាក់ខ្លួន រកស៊ីអនឡាញខុសច្បាប់នៅកម្ពុជា ធ្វើឡើងជាយូរមកហើយ សម្តេចធិបតី ឱ្យកូនខ្មែរខំប្រឹងរៀនសូត្រ ពង្រឹងសមត្ថភាព ម្ចាស់ការខ្លួនឯង បើខ្លាចបាត់បង់ទឹកដី សម្តេចធិបតី...
បរទេស៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer នៅថ្ងៃសៅរ៍ (១ មីនា) បានផ្តល់ឱ្យលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នូវស្វាគមន៍យ៉ាងកក់ក្តៅនៅទីក្រុងឡុងដ៍ មួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាពាក្យសម្តីរបស់មេដឹកនាំអ៊ុយក្រែន ជាមួយប្រធានាធិបតីអាមេរិក Donald Trump ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥...
សៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និង សម្ដេចធិបតី ដែលតែងតែបានគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដោយការផ្តល់ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”។ ការថ្លែងបញ្ជាក់ដូចនេះ គឺនៅក្នុងឱកាសដែលលោក...
បរទេស៖ មហាសេដ្ឋី Elon Musk បានគាំទ្រជាសាធារណៈចំពោះគំនិតនៃការដកខ្លួនចេញរបស់អាមេរិក ពីអង្គការសហប្រជាជាតិ និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឆ្លើយតបទៅនឹងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមដែលតស៊ូមតិបែបនេះ នៅថ្ងៃអាទិត្យ លោក Musk ដែលដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) បានបញ្ចេញមតិថា “ខ្ញុំយល់ព្រម” ។...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz បានបង្ហាញពីរបៀបដែលមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky និងគណៈប្រតិភូមានប្រតិកម្មចំពោះការបណ្តេញចេញពីសេតវិមាន បន្ទាប់ពីការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកជាមួយប្រធានាធិបតី Donald Trump និងអនុប្រធានាធិបតីអាមេរិក J.D. Vance ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ជម្លោះនេះបានកើតឡើងក្នុងអំឡុងពេលជំនួបមួយកាលពីថ្ងៃសុក្រ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ បានចាត់ឲ្យក្រុមការងារចុះជាបន្តបន្ទាប់ ធ្វើការបាញ់ថ្នាំសម្លាប់មូស ក្នុងបរិវេណអង្គភាព និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងកន្លែងដែលមានហានីភ័យខ្ពស់ នៅតាមភូមិសាស្ត្រមួយចំនួន ក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ការបាញ់ថ្នាំសម្លាប់មូសនាពេលនេះ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ និងការពារការកើតមានករណីជំងឺគ្រុនឈាម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Bloomberg បានរាយការណ៍ថា មេដឹកនាំឧស្សាហកម្មសំខាន់ៗរបស់អាល្លឺម៉ង់ បានបង្ហាញពីបំណងចង់ឃើញឧស្ម័នរុស្ស៊ីត្រឡប់ទៅអឺរ៉ុបវិញ នៅពេលដែលដំណោះស្រាយចំពោះជម្លោះអ៊ុយក្រែនត្រូវបានរកឃើញ។ ប្រភពដដែលនេះបានសរសេរកាលពីថ្ងៃសុក្រថា អ្នកតំណាងផ្នែកគីមី និងផលិតកម្មបានអះអាងថា ថាមពលដែលមានតម្លៃសមរម្យគឺមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការងើបឡើងវិញនៅក្នុងងតំណាក់កាលនេះ។ គួរឲ្យដឹងដែរថាតម្លៃឧស្ម័ននៅអឺរ៉ុប បានកើនឡើងបន្ទាប់ពីជម្លោះអ៊ុយក្រែនកើនឡើងក្នុងឆ្នាំ២០២២ ហើយការនាំចូលឧស្ម័នធម្មជាតទាំងនេះភាគច្រើន គឺធ្វើឡើងតាមបំពង់ពីរុស្ស៊ីប៉ុន្តែកន្លងមកភាគច្រើនក៏បានបញ្ឈប់ផងដែរដោយសារការដាក់ទណ្ឌកម្ម និងការបំផ្លាញបំពង់បង្ហូរ Nord Stream ក្នុងឆ្នាំ២០២២ប៉ុន្តែ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា សហរដ្ឋអាមេរិកបានអនុម័តអនុញ្ញាតិឲ្យលោក Aleksandr Darchiev ជាឯកអគ្គរដ្ឋទូតថ្មីរបស់ទីក្រុងមូស្គូប្រចាំទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីនៅទីក្រុងអង់ការ៉ាក្នុងសប្តាហ៍នេះ។ លោក Darchiev ដែលជាអ្នកការទូតជាន់ខ្ពស់ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ បច្ចុប្បន្នជាប្រធាននាយកដ្ឋានអាត្លង់ទិកខាងជើងរបស់ក្រសួងការបរទេសនៃប្រទេសរុស្សី។លោកធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកាណាដាពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ហើយបានកាន់មុខតំណែងជាន់ខ្ពស់ជាច្រើននៅក្នុងក្រសួង រួមទាំងនាយករងនៃនាយកដ្ឋានអាមេរិកខាងជើង និងជាទីប្រឹក្សានៅស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនផងដែរ។ ការតែងតាំងរបស់គាត់បានធ្វើឡើងបន្ទាប់ពីការពិភាក្សាការទូតនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃព្រហស្បតិ៍ដែលមន្ត្រីរុស្ស៊ី និងសហរដ្ឋអាមេរិកបានដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ស្ថានទូតរបស់ពួកគេ ហើយប្រទេសទាំងពីរកំពុងធ្វើការដើម្បីជួសជុលទំនាក់ទំនងដ៏តានតឹង...
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរស្អប់ខ្ពើមការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមខុសច្បាប់ ដែលដឹកនាំដោយក្រុមអតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេបានចាត់ទុកសកម្មភាពទាំងនោះជាអំពើបំផ្លាញក្ដីសុខពលរដ្ឋ និងបំផ្លិចបំផ្លាញកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ។ លោក ឃុន ឃា អាយុ៤៤ឆ្នាំ ជាប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបាននិយាយថា៖ «ខ្ញុំមិនគាំទ្របាតុកម្មទេ បើយើងជាពលរដ្ឋខ្មែរ ហើយទៅធ្វើការងារនៅប្រទេសកូរ៉េ យើងធ្វើបាតុកម្មនៅលើទឹកដីគេ គឺធ្វើឱ្យខូចសណ្ដាប់ធ្នាប់ប្រទេសគេ ប៉ះសន្ដិសុខស្រុកគេ គឺអាប់ឱនកិត្តិយសជាតិយើង។ បើយើងបានការងារល្អធ្វើហើយ នាំគ្នាខំប្រឹងធ្វើការងារទៅ កុំនាំគ្នាទៅធ្វើបាតុកម្ម»។ ក្នុងនាមជាពលរដ្ឋខ្មែរ លោកក៏ជាអ្នកស្រលាញ់ប្រទេសជាតិដូចពលរដ្ឋដទៃទៀតដែរ...