ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា...
ភ្នំពេញ៖ បណ្តាមេដឹកនាំសហជីពនៅកម្ពុជាបានរិះគន់ ចលនាបាតុកម្មដឹកនាំដោយអតីតអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស ដែលមានអ្នកចូលរួមតិចបំផុតនៅកូរ៉េខាងត្បូងថា ជាការបង្ហាញយ៉ាងច្បាស់លើការអស់ជំនឿពីសំណាក់បងប្អូនពលករខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ វាបានបង្ហាញពីបរាជ័យផ្នែកនយោបាយ និងជាការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំងជ្រុលនិយមខុសច្បាប់ទាំងនោះ។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មូរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស(កូរ៉េខាងត្បូង) គឺជារឿងអាម៉ាស់មួយនៅលើឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស...
ភ្នំពេញ៖ បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូងដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រឹងប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។ លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ លោក អះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសក្នុងប្លុកអឺរ៉ុបមួយចំនួននឹងបន្តអូសបន្លាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែយូរបន្ថែមទៀតជាមួយនឹងបំណងចង់ធ្វើឱ្យទីក្រុងមូស្គូអាចចុះខ្សោយបាន។ ការលើកឡើងបែបនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានចោទប្រកាន់ដោយសង្កត់ធ្ងន់ថាដោយឡែកគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោននេះ គឺពេលនេះគឺធ្វើយ៉ាងណាដើម្បីអាចបញ្ចប់អរិភាព។ ការអត្ថាធិប្បាយរបស់លោក Rubio បានកើតឡើងបន្ទាប់ពីជំនួបដ៏ក្តៅគគុករវាងប្រធានាធិបតី Donald Trump និងលោក Vladimir Zelensky កាលពីថ្ងៃសុក្រ ដែលបង្កឱ្យមានការចោទប្រកាន់ពីមន្ត្រីអាមេរិកថា មេដឹកនាំអ៊ុយក្រែនបានបង្ហាញពីការមិនគោរពនិងការដឹងគុណចំពោះសហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភានៃឡាតវីជាច្រើននាក់បានធ្វើការលើកឡើងនឹងហាមឃាត់ការធ្វើដំណើរ ដែលបានរៀបចំទៅកាន់ប្រទេសរុស្ស៊ី និងបេឡារូស ដោយលើកឡើងពីហានិភ័យដែលអាចកើតមានចំពោះសុវត្ថិភាព សុខភាព និងសូម្បីតែអាយុជីវិតរបស់ពលរដ្ឋរបស់ខ្លួន ក៏ដូចជាការជ្រើសរើសអ្នកស៊ើបការណ៍ជាដើមផង។ សភារបស់ប្រទេសកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តនៅក្នុងការអានលើកដំបូងនូវវិសោធនកម្មច្បាប់ទេសចរណ៍ ដែលព្យាយាមហាមឃាត់ភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីនៅឡាតវីទាំងអស់ពីការផ្តល់ជូន និងផ្តល់សេវាកម្មទេសចរណ៍នៅក្នុងប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។ ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀត ពីទីភ្នាក់ងារសន្តិសុខរដ្ឋ និងក្រសួងការបរទេសមិនឱ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក៏ដោយ ក៏ប្រជាជនឡាតវីជិត ២,០០០នាក់បានធ្វើដំណើរមកលេងកំសាន្តនៅប្រទេសនេះជារៀងរាល់ខែដែលកាលពីឆ្នាំមុន។ នៅពេលដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ី ឬបេឡារូសជនជាតិឡាតវី...
ជប៉ុន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាលាប៉ូលីសជប៉ុននៅ Fukushima កំពុងបង្រៀនជំនាញតុបតែងមុខដល់មន្រ្តីនាពេលអនាគត ដោយសង្កត់ធ្ងន់លើសារសំខាន់នៃរូបរាងត្រឹមត្រូវសម្រាប់ការកសាងទំនុកចិត្តនៅក្នុងសហគមន៍។ នេះបើយោងតាមសារព័ត៌មាន South China Morning Post បាននិយាយថា Fukushimaken Keisatsugakko ជាសាលាប៉ូលីសនៅខេត្ត Fukushima បានចាប់ផ្តើមវគ្គសិក្សាសម្រាប់សិក្ខាកាមប៉ូលីសដែលបានបញ្ចប់ការសិក្សាចំនួន ៦០នាក់ រួមទាំងមន្រ្តីប្រុសជាច្រើននាក់កាលពីចុងខែមករា។...
On 1 March 2025, the Singapore Embassy and Singapore-linked Invictus International School Phnom Penh hosted an art jamming session led by Ambassador...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺជាការបរាជ័យផ្នែកនយោបាយ និងការទូតទាំងស្រុង សម្រាប់ទីក្រុងគៀវ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ។ ការអត្ថាធិប្បាយរបស់នាងធ្វើឡើងបន្ទាប់ពីជំនួបដ៏តានតឹងរវាងលោក Zelensky និងប្រធានាធិបតីអាមេរិក Donald Trump និងអនុប្រធានាធិបតី J.D. Vance...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មហាសេដ្ឋីបច្ចេកវិទ្យា និងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដែលហៅកាត់ថា DOGE លោក Elon Musk បានហៅអនុប្រធានាធិបតីអាមេរិកលោក J.D. Vance ថា ប្រធានាធិបតីនាពេលអនាគតដោយជំរុញឱ្យមានការរំពឹងទុកអំពីមហិច្ឆតានយោបាយរបស់លោក Vance ផងដែរ ។ ការកត់សម្គាល់របស់លោក Musk បានធ្វើឡើងបន្ទាប់ពីការបង្ហោះនៅលើ X...
ថ្លែងក្នុងកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី១៩ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping ប្រធានរដ្ឋចិនសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់ដោយមិនងាករេនូវការអនុវត្តទស្សនៈស្តីពីសន្តិសុខជាតិទាំងមូល ដើម្បីជំរុញការកសាងប្រទេសចិនដែលមានសន្តិសុខឱ្យឈានដល់កម្រិតកាន់តែខ្ពស់ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើកិច្ចប្រជុំសិក្សាស្រាវជ្រាវលើកទី ១៩ ស្តីពីការកសាងប្រទេសចិនដែលមានសុវត្ថិភាពកាន់តែខ្ពស់ ក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស ។ លោកបានសង្កត់ធ្ងន់ថា ការកសាងប្រទេសចិនដែលមានសុវត្ថិភាពកម្រិតខ្ពស់...