គោលនយោបាយ “តម្កល់សហរដ្ឋអាមេរិកជាចម្បង” បាននិងកំពុងវិវត្តទៅជាទង្វើអនុត្តរភាពខាងពន្ធគយកាន់តែខ្លាំងឡើងៗ។ ករណីដែលរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី បានគំរាមកំហែងម៉ិកស៊ិកឱ្យយកពន្ធគយបន្ថែមលើទំនិញនាំចូលពីចិន ដើម្បីធ្វើឱ្យសហរដ្ឋ អាមេរិកលើកលែងពន្ធគយសម្រាប់ម៉ិកស៊ិក ដែលបានទទួលការចាប់អារម្មណ៍ជាបន្តបន្ទាប់ពីសំណាក់មតិសាធារណៈអន្តរជាតិ។ ការស្ទង់មតិចំពោះអ្នកលេងអ៊ីនធឺណិតនៅជុំវិញពិភពលោក ដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍បានថ្កោលទោសយ៉ាងខ្លាំងចំពោះការគំរាមកំហែង និងបង្ខិតបង្ខំរបស់អាមេរិកចំពោះប្រទេសម៉ិកស៊ិកឱ្យយកពន្ធបន្ថែមលើទំនិញចិន ហើយព្រួយបារម្ភថា វានឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មពិភពលោក។ ក្នុងការស្ទង់មតិ មានអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧០,៤%បានសម្គាល់ឃើញថា ការដែលម៉ិកស៊ិកគ្រោងនឹងយកពន្ធគយបន្ថែមលើប្រទេសចិនគឺដោយសារតែការដាក់សម្ពាធខាងពន្ធគយពីសហរដ្ឋអាមេរិក។ អ្នកផ្តល់បទសម្ភាសន៍ចំនួន...
នារសៀលថ្ងៃទី២៨ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Sergey Kuzhugetovich Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ី ជាអ្នកជិតខាងដ៏ស្និទ្ធស្នាល ដែលតភ្ជាប់ដោយភ្នំ និងទន្លេ ហើយលើសពីនេះទៅទៀត គឺជាមិត្តដ៏ស្មោះស្ម័គ្រដូចដែកថែបក្នុងគ្រាលំបាក។ គ្រប់ជាន់ថ្នាក់នៃភាគីទាំងពីរគួរតែរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ...