មហាសន្និបាតសភាទាំងពីរនៃប្រទសចិន រួមមានមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (ចាប់ពីឆ្នាំ១៩៥៤) និង មហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន (ចាប់ពីឆ្នាំ១៩៤៩) ដែលតែងបានរៀបចំជាទៀងទាត់នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាវេទិកាចូលរួមនិងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសជាតិ។ ក្នុងនាមជាប្រទេសដែលមានប្រព័ន្ធប្រជាធិបតេយ្យដែលចាក់ឬសគល់យ៉ាងជ្រៅស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនតាំងពីថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក មហាសន្និបាតសភាទាំងពីរនៃប្រទសចិនជាទម្រង់ នៃប្រជាធិបតេយ្យតាមបែបផែនចិនដែលបានផ្តល់ជាចលករ ដល់ដំណើរការកសាងប្រទេសចិនតាមមាគ៌ាសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងធានាយ៉ាងមុតមាំឱ្យប្រជាជនចិនធ្វើជាម្ចាស់អំណាចដែលនេះ ជាការលើកតម្កើងដល់អរិយធម៌នយោបាយរបស់មនុស្សជាតិ។ ពិភពលោកបានចងចាំយ៉ាងប្រត្យក្សនូវប្រសាសន៍ពោរពេញដោយភក្តីភាពក្នុងកិច្ចកសាងប្រទេសចិនប្រកបដោយវិបុលភាពរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវលក្ខណៈពិសេសនិងឧត្តមភាពនៃប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល និងបានចង្អុលបង្ហាញទិសដៅសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសង្គមនិយមចិនក្នុងយុគសម័យថ្មី...
កាលពីថ្ងៃទី៤ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងរឿងដែលភាគីចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន” ។ អ្នកនាំពាក្យរូបនេះថ្លែងថា ភាគីចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា “ការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលរបស់ចិន” ដើម្បីអធិប្បាយអំពីការងារជាច្រើននិងបទពិសោធខាងការច្នៃប្រឌិតថ្មីរបស់ចិន ក្នុងការគ្រប់គ្រងសារធាតុប្រភេទហ្វេនតានីលទាំងផ្នែកគ្រប់គ្រងថ្នាំហ្វេនតានីល និងការបង្ក្រាបបទល្មើសខាងសារធាតុប្រភេទហ្វេនតានីលជាដើម ។ ចិនបានអនុវត្តតាមគំនិតសហគមន៍រួមវាសនា នៃមនុស្សជាតិជាប់រហូតមក អនុវត្តកាតព្វកិច្ចប្រយុទ្ធប្រឆាំងគ្រឿងញៀនអន្តរជាតិយ៉ាងម៉ត់ចត់ ខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីសហការជាមួយប្រទេសនានាលើពិភពលោក ឆ្លើយតបនឹងបញ្ហាប្រឈមថ្មីខាងថ្នាំហ្វេនតានីល ដែលទទួលបានសមិទ្ធផលដ៏លេចធ្លោ ។ អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា ការពិតជាក់ស្តែងមិនអាចប្រកែកបាន...
ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិនដែលបើកធ្វើនៅថ្ងៃទី៤ ខែមីនា មានអ្នកសារព័ត៌មានលើកសំណួរថា អាមេរិកបានដំឡើងពន្ធគយ ១០ភាគរយបន្ថែមទៀតទៅលើផលិតផលភាគច្រើនរបស់ប្រទេសចិន ។ តើប្រទេសចិននឹងឆ្លើយតបយ៉ាងណាចំពោះរឿងនេះ ? លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីអាមេរិកទទូចដំឡើងពន្ធគយទៅលើផលិតផលចិនដែលនាំចេញទៅកាន់អាមេរិក ក្រោមលេសបញ្ហាថ្នាំហ្វេនតានីល ទាក់ទិននឹងរឿងនេះ ភាគីចិនបានអធិប្បាយពីគោលជំហរប្រឆាំងជាច្រើនលើករួចហើយ ហើយការចាត់វិធានការតបតវិញគឺជាទង្វើដ៏ត្រឹមត្រូវនិងមានភាពចាំបាច់សម្រាប់គាំពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន ។ លោក Lin Jian បានលើកឡើងថា...
ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន រួមមានលោក XiJinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោកលីឈាងនាយករដ្ឋមន្រ្តីចិនធ្វើរបាយការណ៍ការងារ រដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត។ តាមរបាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា កំណែទម្រង់និងការបើកទូលាយទទួលបានសមិទ្ធផល កំណែទម្រង់នៃស្ថាប័នបក្សនិងរដ្ឋបានបញ្ចប់ដោយគ្រប់ជ្រុងជ្រោយ វិធានការកំណែទម្រង់សំខាន់ៗដូចជាការបង្កើតទីផ្សាររួមនៃជាតិ និងពន្យារអាយុកាលចូលនិវត្តន៍ជាសន្សឹមៗត្រូវបានដាក់ចេញជាបន្តបន្ទាប់ វិធានការដាក់កំហិតលើការអនុញ្ញាត ឱ្យទុនបរទេសចូលទីផ្សារក្នុងវិស័យឧស្សាហកម្មកម្មន្តសាលត្រូវបានលុបចោលទាំងស្រុង ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគដើម្បីរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ត្រូវបានលើកកម្ពស់ឥតឈប់ឈរ៕
ព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជន ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋ មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនជូនចំពោះអង្គមហាសន្និបាត ។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥ មានដូចតទៅ៖ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%...
នៅព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋរួមមានលោក XiJinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោកលីឈាងនាយករដ្ឋមន្រ្តីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិពិសេសរយៈពេលវែងទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មីតាមរយៈការលក់សម្ភារៈចាស់ អនុវត្តនិងកែលម្អរបបឈប់សម្រាក ដើម្បីបញ្ចេញសក្តានុពលនៃការប្រើប្រាស់៕
ព្រឹកថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជន ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានដូចជាលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមពិធីបើក លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនជូនចំពោះអង្គមហាសន្និបាត ។ របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ត្រូវអភិវឌ្ឈន៍កម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌរៀងៗខ្លួន ។...
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចេញសេចក្ដីថ្លែងការណ៍អំពីករណីជនបរទេសក្លែងព័ត៌មាន នាំឱ្យមានការយល់ច្រឡំលើនគរបាលច្រកទ្វារអន្តរជាតិភ្នំពេញ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្រោយសង្កេតឃើញថា ថ្មីៗនេះ មានជនបរទេសមួយចំនួនតូច បានព្យាយាមផ្សព្វផ្សាយ ព័ត៌មានមិនពិតអំពីការអនុវត្តការងាររបស់នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ក្នុងនោះរួមទាំង ករណីបុរសបរទេសឈ្មោះ SUN LEI បានថតរូបភាពក្រដាសប្រាក់ ១០០ដុល្លារអាម៉េរិក ចែកចាយក្នុង បណ្តាញទំនាក់ទំនងសង្គមភ្ជាប់ដោយសារក្លែងថា សម្រាប់ «ថ្លៃទឹកតែមន្ត្រីអន្តោប្រវេសន៍»...
ចិន ចេញមុខឆ្លើយតបទៅនឹង ការតម្លើងពន្ធរបស់ សហរដ្ឋអាមេរិក អាមេរិកនិងរុស្សី ឈានទៅដល់កិច្ចព្រមព្រៀង ដើម្បីដំណើរការកិច្ច ពិភាក្សាលើបញ្ហានៅអ៊ឺរ៉ង់ វិមានក្រមឡាំង សំណូរពរឲ្យមានការ លើកលែង ទណ្ឌកម្មបន្ថែមទៀត លោក Zelensky បង្ហាញជំហ ត្រឡប់ទៅការចុះហត្ថ លេខា លើរ៉ែកម្រវិញ តែមិនប្រកាស សូមទោសឡើយ ប្រធានាធិបតីម៉ិកស៊ិក អំពាវនាវ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដ» នៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីថែរក្សា និងលើកស្ទួយវប្បធម៌ខ្មែរ ហើយ សម្ដេច មានក្ដីសង្ឃឹមថា សង្ក្រាន្ដកម្ពុជា នឹងចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោក នាពេលឆាប់ៗនេះ។ ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្ដ នៅតាមបណ្ដារាជធានី-ខេត្ត គឺបន្ថែមលើព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» នៅខេត្តសៀមរាប...