ភ្នំពេញ៖ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានបង្ហាញ Channel ព័ត៌មានតេឡេក្រាមជាផ្លូវការ ដែលមានឈ្មោះថា «កងទ័ពជើងទឹក ROYAL CAMBODIAN NAVY» ។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចុចភ្ជាប់តំណរ Link ខាងក្រោម:https://t.me/royalcambodiannavy
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណបានប្រកាសថា អាមេរិកត្រៀមខ្លួនដើម្បីធ្វើសង្រ្គាមជាមួយចិន ប្រសិនបើចាំបាច់។ មន្ត្រីកំពូលនៃមន្ទីរបញ្ចកោណរួបនេះបានប្រកាស បន្ទាប់ពីការគម្រាមកំហែងរបស់ទីក្រុងប៉េកាំងចំពោះការសងសឹកពន្ធ នៅក្នុងអ្វីដែលបង្ហាញពីការកើនឡើងមួយផ្សេងទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth បានធ្វើការលើកឡើងអំពីជំហររបស់សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃពុធម្សិលមិញនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ដោយឆ្លើយតបទៅស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកដែលបាននិយាយថាទីក្រុងប៉េកាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធប្រឆាំងនឹង ប្រភេទណាក៏ដោយ នៃសង្គ្រាម។ លោក Hegseth បានមានប្រសាសន៍ថា៖យើងបានត្រៀមខ្លួនរួចហើយ។អ្នកដែលចង់បានសន្តិភាពត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមហើយនេះជាមូលហេតុដែលសហរដ្ឋអាមេរិកកំពុងកសាងយោធារបស់ខ្លួនឡើងវិញ និងស្ដារ ការរារាំងចំពោះសីលធម៌អ្នកចម្បាំង។...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្តល់ការលើកលែងដល់ក្រុមហ៊ុនផលិតរថយន្តរយៈពេលមួយខែពីពន្ធថ្មីរបស់លោក លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក។ ការផ្លាស់ប្តូរដែលត្រូវបានប្រកាសដោយអ្នកនាំពាក្យលោកស្រី Karoline Leavitt បានកើតឡើងបន្ទាប់ពីពន្ធ ២៥ ភាគរយរបស់រដ្ឋបាលលោក ត្រាំ លើទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក បានចូលជាធរមានកាលពីថ្ងៃអង្គារ។ លោកស្រី Leavitt បានប្រាប់សន្និសីទសារព័ត៌មានថា លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ ក្នុងអត្រាជាមធ្យម ៧% មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ២០២៥ ។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការពន្លឿនការតភ្ជាប់អាស៊ាន៖...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាមានស្លាកស្នាម នៃជំងឺរាតត្បាត និងភាពស្មុគស្មាញ ផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាន នៅតែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន ក្នុងអត្រា ៤,៨% ក្នុងឆ្នាំ ២០២៥ ។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥...
ភ្នំពេញ ៖ លោកអនុសេនីយ៍ឯក អៀន វ៉ិច ជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមគ្រប់គ្រងកម្លាំង៨នាក់ រួមទាំងមន្រ្តីជាប់កិច្ចសន្យានៅគោលដៅចរាចរណ៍កាំកូស៊ីធី បានលើកយកបទពិសោធន៍ក្នុងការអនុវត្តការងារចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន បានជួបបញ្ហាជាច្រើនក្នុងជីពការងារ និងរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការធ្វើចរាចរណ៍របស់អ្នកដំណើរដែលក្នុងនោះ«ញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង» ។ បើតាមលោកអនុសេនីយ៍ឯក ក្នុងនាមជាមន្ត្រីនគរបាលចរាចរណ៍ផង និងជាមេគ្រួសារផង លោកជាអ្នកទទួលបន្ទុករ៉ាប់រងគ្រួសារ ដែលមានសមាជិក៤នាក់ ទាំងការសិក្សារបស់កូនៗ ទាំងការចំណាយផ្សេងៗគ្រប់បែបយ៉ាង បូករួមទាំងបំណុលធនាគារ។...
ភ្នំពេញ៖ បណ្តាមេដឹកនាំសហជីពនៅកម្ពុជាបានលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារមិនថាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធត្រូវបានលើកកម្ពស់សិទ្ធិ សមភាពយេនឌ័រ ទទួលបានកិច្ចគាំពារពេញលេញ និងទទួលបានភាពកក់ក្តៅ នៅគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជា ពោលគឺចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តរហូតមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានលើកកម្ពស់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក Donald Trump កំពុងស្វែងរកលទ្ធភាព ក្នុងការពង្រីកកិច្ចព្រមព្រៀងថ្មី ទៅលើរ៉ែកម្ររបស់អ៊ុយក្រែន ឲ្យកាន់តែធំជាងនេះ។ ព័ត៌មាននេះត្រូវបានដកស្រង់ ចេញ ពីសារព័ត៌មាន CBS នៅថ្ងៃពុធម្សិលមិញពោលគឺ នៅត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចពិភាក្សាគ្នាដ៏គួរឲ្យភ្ញាក់ផ្អើល រវាងមេដឹកនាំអាមេរិក និងអ៊ុយក្រែន បែរក្លាយទៅជាហេតុការណ៍...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម” ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ (Cambodia-ASEAN Business...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក បានផ្អាកជំនួយយោធា ដល់អ៊ុយក្រែន រួមទាំងការផ្តល់សព្វាវុធ ដែលត្រូវបានដឹក ជញ្ជូនទាំងស្រុង ទៅហើយ។ លោក Tusk បានប្រាប់អ្នកយកព័ត៌មាន មុនកិច្ចប្រជុំរដ្ឋាភិបាល មួយកាលពីថ្ងៃអង្គារថា ៖ថ្ងៃនេះការសម្រេចចិត្តមួយ...