ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ពិតជានឹងចាត់វិធានការតបត ចំពោះសម្ពាធតាមអំពើចិត្ត នៅពេលធ្វើអត្ថាធិប្បាយលើការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែមលើទំនិញរបស់ចិន ដោយប្រើបញ្ហាសារធាតុ fentanyl ជាលេស។ លោក វ៉ាង យី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅខាងក្រៅសម័យប្រជុំលើកទី ៣ នៃសភាប្រជាជនជាតិលើកទី ១៤...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្អូញត្អែរថា សន្ធិសញ្ញាសន្តិសុខដែលមានអាយុកាលរាប់ទសវត្សរ៍ របស់ប្រទេសរបស់លោកជាមួយប្រទេសជប៉ុន គឺមិនមានការតបស្នងទៅវិញទៅមកទេ ខណៈដែលលោកបង្កើនសម្ពាធលើសម្ព័ន្ធមិត្ត ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងទិញផលិតផលអាមេរិកបន្ថែមទៀត។ ពេលកំពុងនិយាយទៅកាន់ អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval លោក ត្រាំ បានលើកឡើងថា “ខ្ញុំស្រឡាញ់ប្រទេសជប៉ុន។ យើងមានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុន ប៉ុន្តែយើងមានកិច្ចព្រមព្រៀងគួរឱ្យចាប់អារម្មណ៍ ជាមួយប្រទេសជប៉ុន...
តូក្យូ៖ ប្រទេសជប៉ុន បានសម្តែងនូវ “ទំនុកចិត្តពេញលេញ” របស់ខ្លួនថា សហរដ្ឋអាមេរិកនឹងបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញាសន្តិសុខទ្វេភាគី ដើម្បីការពារប្រជាជាតិអាស៊ីមួយនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទសួរសន្ធិសញ្ញា ដោយហៅវាថា មិនមែនទៅវិញទៅមក។ លោក Yoshimasa Hayashi ប្រធានលេខាធិការខុទ្ទកាល័យបានឲ្យដឹងថា ប្រទេសជប៉ុន ដែលមើលឃើញថា សម្ព័ន្ធភាពជាស្នូលនៃវិស័យការពារជាតិ និងការទូតរបស់ខ្លួន...
បរទេស៖ នៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសហភាពអឺរ៉ុបបានប្តេជ្ញាថា នឹងបង្កើនការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែន និងការការពារជាតិរបស់ពួកគេ ខណៈដែលមេដឹកនាំអឺរ៉ុបចាត់វិធានការ ដើម្បីរៀបចំឡើងវិញតាមរបៀបដែលពួកគេ មិនមានចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះក៏មានការចូលរួម ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ជាលើកដំបូងសម្រាប់សមាជិកសហភាពអឺរ៉ុបទាំង ២៧ ចាប់តាំងពីការប្រឈមមុខគ្នានៅសេតវិមាន...
បរទេស៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី X កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំអ៊ឺរ៉ុបដែលកំពុងជំរុញប្រឆាំងនឹង កិច្ចព្រមព្រៀងសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដោយចង់បានស្ថានភាពនៃសង្រ្គាមជារៀងរហូត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការលើកឡើងរបស់លោក Elon Musk ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវីដេអូថ្មីៗ របស់នាយករដ្ឋមន្ត្រីដាណឺម៉ាក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូនឹងមិនចូលរួមក្នុងការប្រកួតប្រជែង សព្វាវុធជាមួយសហភាពអឺរ៉ុបទេ។ អ្នកនាំពាក្យរូបនេះគាត់បាននិយាយឆ្លើយតប បែបនេះបន្ទាប់ពីនាយករដ្ឋមន្រ្តីប៉ូឡូញ Donald Tusk បានចេញមកធ្វើការអំពាវនាវឱ្យប្លុកនេះ បង្កើនការចំណាយយោធារបស់ខ្លួន និងធ្វើការប្រកួតប្រជែងសព្វាវុធជាមួយនឹងទីក្រុងមូស្គូ។ លោកTusk កាលពីថ្ងៃពុធបានចោទប្រកាន់ ទីក្រុងមូស្គូពីការចាប់ផ្តើមការប្រណាំងអាវុធថ្មីៗ ហើយបានទទូចថាអឺរ៉ុបខាងលិច ត្រូវតែឆ្លើយតបចំពោះបញ្ហានេះ។...
ភ្នំពេញ៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សិទ្ធិស្រ្តីនៅកម្ពុជាត្រូវបានលើកកម្ពស់ និងទទួលបានកិច្ចគាំពារសង្គមពេញលេញ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ស្រ្តីបាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា និងមានភាពស្មើមុខស្មើមាត់ដូចទៅនឹងបុរសផងដែរ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើនិយាយពីសិទ្ធិវិញ ស្រ្តីនៅកម្ពុជាត្រូវបានលើកកម្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ជាងនេះទៀតស្រ្តីបានចូលរួមយ៉ាងសកម្មនៅក្នុងចរន្តសេដ្ឋកិច្ច រួមទាំងនយោបាយ សង្គមនៅកម្ពុជា។ ស្រ្តីមានភាពស្មើមុខស្មើមាត់ជាមួយបុរសនៅគ្រប់វិស័យ ជាពិសេសស្រ្តីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ។...
ភ្នំពេញ៖ នាថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន សាប្រ៊ីណា ជាង ៥៥០០នាក់ បានប្រារព្ធកម្មវិធីជប់លៀង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា ខួបទី ១១៤ នៅក្នុងបរិវេណក្រុមហ៊ុន សាប្រ៊ីណា...
នៅថ្ងៃទី ៥ ខែមីនា ពាក្យថ្មីមួយចំនួន បានលេចឡើង នៅក្នុងរបាយការណ៍ ការងាររបស់រដ្ឋាភិបាល ដែលផ្តល់ដោយលោក Li Qiang នាយករដ្ឋមន្ត្រីចិន ក្នុងនាមក្រុមប្រឹក្សាកិច្ចការរដ្ឋ ទៅកាន់សភាប្រជាជនជាតិ ។ ពាក្យថ្មីទី ១: អាជីវកម្ម Unicornអាជីវកម្ម Unicorn សំដៅលើក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មមួយ ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លី (ជាធម្មតាមិនលើសពី...
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងបញ្ជាការដ្ឋាន កងទ័ពជើងគោក ។ ការវាយតម្លៃខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥...