ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay របស់ក្រុមហ៊ុន UPI នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា...
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត” ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន សាកលវិទ្យាល័យ និងវិស័យឯកជន ប្រមាណ២០០នាក់។ សិក្ខាសាលានេះមានគោលបំណងពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោក...
កងការពារព្រំដែនគោក លេខ៤០២ បន្តដើរល្បាត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដំឡើងធ្នឹមបណ្តោយទាំង៩ប្រឡោះរួចរាល់ហើយ រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ការអប់រំកុមារតូច ត្រូវបញ្ចូលទ្រឹស្តី និងអនុវត្តជាក់ស្តែង សម្តេចធិបតី សង្ឃឹមថា នឹងមានការសាងសង ទារកដ្ឋានតាមរោងចក្រនានា សម្តេចធិបតី ឱ្យពិនិត្យឱ្យបានម៉ត់ចត់ លើការផ្តល់សេវាសុខាភិបាល កុំឱ្យមានការរើសអើងជាមួយអ្នកប្រើបណ្ណ ប.ស.ស. នាយករដ្ឋមន្ដ្រីកម្ពុជា អះអាងជាថ្មី...
ការព្រួយបារម្ភ ខាងសេដ្ឋកិច្ច របស់អាមេរិកកើនឡើង នៅពេលដែលលោក ត្រាំ អនុវត្តការតម្លើងពន្ធ កាត់បន្ថយកម្លាំងពលកម្ម និងបង្កកការចំណាយ របស់រដ្ឋាភិបាល លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើ ក្រឹត្យប្រតិបត្តិ ដើម្បីបង្កើតទុនបម្រុង bitcoin របស់រដ្ឋាភិបាលអាមេរិក ពលរដ្ឋសិង្ហបុរី ដែលអត់ការងារធ្វើ នឹងទទួលបានប្រាក់ រហូតដល់ ៤.៥០០ដុល្លារពីរដ្ឋាភិបាល...
ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរ អញ្ជើញចុះពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដែលគ្រោងអភិវឌ្ឍន៍ជាភូមិគំរូគន្លឹះ។ ភូមិបន្ទាយឆ្មារត្បូង...
កំពង់ធំ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនយ៍ត្រី វ៉ា ចាន់កុសល ស្នងការងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចម្រុះទីបញ្ជាការស្រាលប្រចាំបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ព្រមទាំងសហការី និងគណកម្មការសហគមន៍នេសាទផាត់សណ្តាយ ចុះបោះរបាំងកាត់ព្រែកខ្សាច់ ស្ថិតក្នុងកន្លែងអភិរក្ស អតីតឡូត៍នេសាទលេខ២ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីការពារការលួចចូលធ្វើនេសាទ និងឆ្លងកាត់ កុំឱ្យប៉ះពាល់ដល់ការរស់នៅរបស់ត្រីជាច្រើនប្រភេទ។ លោកឧត្តមសេនយ៍ត្រី...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទារកដ្ឋាននៅតាមរោងចក្រសហគ្រាស គឺជាកិច្ចការងារដែលសម្រេចបានប្រកបដោយមោទកភាពបំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយោជន៍កម្មករនិយោជិត។ ទន្ទឹមនឹងនេះសម្តេចធិបតីនាយករដ្ឋមន្រ្តីវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយោជក រួមទាំងគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើឱ្យលេចចេញជារូបរាងទារកដ្ឋាននៅក្នុងរោងចក្រ នាពេលនេះផងដែរ។ ការគូសបញ្ជាក់បែបនេះ អំឡុងពេលដែលសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយអាណាព្យាបាលទារកនិងកុមារ ដែលជាកម្មករនិយោជិតកំពុងបំពេញការងារនៅក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥...
កំពង់ស្ពឺ៖ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស ២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន ៤០ម៉ឺនដុល្លារ។ ជនជាប់ចោទទាំង បីនាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ បើតាមសេចក្តីរាយការណ៍ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអំពិល ទទួលបានព្រឹកថ្ងៃទី១០...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានរំលឹកឡើងវិញពីតម្រូវការ ដើម្បីចាប់ផ្តើមដំណាក់កាលទីពីរនៃការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យការផ្គត់ផ្គង់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គណៈប្រតិភូមកពីថ្នាក់ដឹកនាំក្រុមហាម៉ាស់ បានជួបជាមួយភាគីអេហ្ស៊ីបនៅទីក្រុងគែរ ជាកន្លែងដែលបញ្ហាត្រូវបានពិភាក្សា “ក្នុងស្មារតីវិជ្ជមាន និងការទទួលខុសត្រូវ” ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះដូរអ្នកទោសក្នុងដំណាក់កាលផ្សេងៗ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា គណៈប្រតិភូបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហើយបានអំពាវនាវឱ្យចាប់ផ្តើមភ្លាមៗនៃការចរចារដំណាក់កាលទីពីរ ការបើកច្រកព្រំដែនឡើងវិញ និងការបញ្ចូលជំនួយដែលមិនមានការរឹតបន្តឹងទៅកាន់តំបន់ហ្គាហ្សា។ កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាបីដំណាក់កាលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់...
បរទេស៖ ប្រធានាធិបតីដែលពោរពេញដោយក្តីសង្ឃឹមរបស់ប្រទេស រ៉ូម៉ានី លោក Calin Georgescu បានចាត់ទុកសហភាពអឺរ៉ុបថាជា “របបផ្តាច់ការ” ហើយបាននិយាយថា ប្រទេសរ៉ូម៉ានីគឺ “ស្ថិតនៅក្រោមការដឹកនាំដោយអំណាច” ដើម្បីឆ្លើយតបទៅនឹងការិយាល័យបោះឆ្នោតកណ្តាល (BEC) នៅទីក្រុង Bucharest បានរិះគន់បេក្ខភាពរបស់លោកសម្រាប់ការបោះឆ្នោតឡើងវិញនាពេលខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...