យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានឲ្យដឹងថា អ៊ីស្រាអែល កំពុងធ្វើការដើម្បីបង្កើត “រដ្ឋបាលចំណាកស្រុក” ដើម្បីជំរុញការផ្លាស់ទីលំនៅ របស់ប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Smotrich ដែលជាមេដឹកនាំស្តាំនិយមជ្រុល និងជាដៃគូដ៏សំខាន់នៅក្នុងក្រុមចម្រុះគ្រប់គ្រង របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេល...
ភ្នំពេញ ៖ កងការពារព្រំដែនគោកលេខ៤០២ នៅថ្ងៃ១០ មីនានេះ បានបន្តចាត់កម្លាំងដើរល្បាត ត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ គ្រប់ចំណុចគោលដៅ ដែលបានកំណត់ទុក ស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ការចាត់តាំងកម្លាំងដើរល្បាតតាមព្រំដែន ក្រោមការបញ្ជា របស់លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន នាយទាហានគ្រប់គ្រង កងអនុសេនាតូច កងអនុសេនាធំ ដល់កងការពារព្រំដែន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក (ពេជ្រនិល) ។ នាយឧត្តមសេនីយ៍ ម៉ៅ...
បរទេស ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ របស់ថៃ លោក Phumtham Wechayachai នៅថ្ងៃចន្ទនេះ បានសម្តែងការសោកស្តាយ ចំពោះការវាយប្រហារដោយក្រុមបះបោរ នៅខេត្ត Narathiwat កាលពីចុងសប្តាហ៍ ប៉ុន្តែលោកបានប្តេជ្ញា បន្តការចរចាសន្តិភាព ទោះបីជាមានការសង្ស័យ លើសិទ្ធិអំណាច របស់អ្នកចរចា របស់បះបោរបច្ចុប្បន្នក៏ដោយ។ យោងតាមសារព័ត៌មាន...
កាសែត Daily Mail បានអះអាងកាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពការទូតនៅទីក្រុងវ៉ាស៊ីនតោនថា ប្រធានាធិបតីអាមេរិកលោក Donald Trump មានការខឹងសម្បារចំពោះជំនួបរវាងស្តេច Charles III របស់ចក្រភពអង់គ្លេស និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាប់ដៃគ្នា ជំរុញការផ្សព្វផ្សាយទេសចរណ៍តាមទម្រង់ “ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍” នេះបើយោងតាមជំលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Xu Xiaoxia អគ្គនាយិកាវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន កាលពីរសៀលថ្ងៃទី៩ ខែមីនា...
ភ្នំពេញ៖ នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ដែលជាសប្តាហ៍ទី១ នៃខែនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមថ្មីឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) គ៏ដូចជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍ និងបណ្ណាល័យចល័តជាដើម...
ភ្នំពេញ ៖ ធឹ្នមបណ្តោយស្ពានទាំង ៩ប្រឡោះ (មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០នៅខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ ស្ពាននេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអប់រំកុមារតូចត្រូវរួមបញ្ចូលទ្រឹស្តី និងអនុវត្តជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍផ្នែកសតិបញ្ញា ទាមទារនូវរំញោច ឬទំនាក់ទំនងដូចជាការលេងជាដើម។ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកា បទឧទ្ទេសពិសេសក្រោមប្រធានបទ «តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា» នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី...
យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល បានប្រកាសថា ខ្លួនកំពុងផ្អាកការផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដាក់សម្ពាធក្រុមហាម៉ាស់ ឱ្យដោះលែងចំណាប់ខ្មាំង ។ រដ្ឋមន្ត្រីក្រសួងថាមពលអ៊ីស្រាអែល លោក Eli Cohen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា “ខ្ញុំទើបតែបានចុះហត្ថលេខាលើបញ្ជា ឱ្យបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនីភ្លាមៗ ទៅកាន់តំបន់ហ្គាហ្សា” ។ លោក Cohen បានលើកឡើងថា វិធានការនេះមានគោលបំណង...