ភ្នំពេញ៖ នារាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ដែលជាសប្តាហ៍ទី១ នៃខែនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមថ្មីឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម) គ៏ដូចជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍ និងបណ្ណាល័យចល័តជាដើម...
ភ្នំពេញ ៖ ធឹ្នមបណ្តោយស្ពានទាំង ៩ប្រឡោះ (មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០នៅខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ ស្ពាននេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអប់រំកុមារតូចត្រូវរួមបញ្ចូលទ្រឹស្តី និងអនុវត្តជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍផ្នែកសតិបញ្ញា ទាមទារនូវរំញោច ឬទំនាក់ទំនងដូចជាការលេងជាដើម។ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកា បទឧទ្ទេសពិសេសក្រោមប្រធានបទ «តួនាទីនៃការអប់រំកុមារតូចក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា» នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី...
យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល បានប្រកាសថា ខ្លួនកំពុងផ្អាកការផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដាក់សម្ពាធក្រុមហាម៉ាស់ ឱ្យដោះលែងចំណាប់ខ្មាំង ។ រដ្ឋមន្ត្រីក្រសួងថាមពលអ៊ីស្រាអែល លោក Eli Cohen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា “ខ្ញុំទើបតែបានចុះហត្ថលេខាលើបញ្ជា ឱ្យបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនីភ្លាមៗ ទៅកាន់តំបន់ហ្គាហ្សា” ។ លោក Cohen បានលើកឡើងថា វិធានការនេះមានគោលបំណង...
បរទេស៖ ប្រទេសម៉ាឡេស៊ី បានណែនាំពលរដ្ឋរបស់ខ្លួន ឱ្យបញ្ឈប់ផែនការទៅលេងប្រទេសថៃ ភាគខាងត្បូង បន្ទាប់ពីការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារនៅទីក្រុង Sungai Kolok ព្រំដែនថៃ ដែលជាគោលដៅពេញនិយម សម្រាប់ប្រជាជនម៉ាឡេស៊ី និងនៅប៉ាតានី។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ថា អគ្គអធិការប៉ូលិសលោក...
បរទេស ៖ ពលរដ្ឋសិង្ហបុរីដែលអត់ការងារធ្វើ (ខំរកដែរ តែគ្មានការងារ) អាចដាក់ពាក្យសុំប្រាក់ប្រចាំខែសរុបចំនួន ៦.០០០ ដុល្លារសិង្ហបុរី ស្មើនឹង ៤.៥០០ ដុល្លារអាមេរិក ក្នុងរយៈពេល៦ខែ តាមរយៈគម្រោងរបស់រដ្ឋាភិបាល ដែលគ្រោងនឹងចាប់ផ្តើម នៅពាក់កណ្តាលខែមេសា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ ក្រឹត្យប្រតិបត្តិកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្កើតទុនបម្រុងរបស់រដ្ឋាភិបាលនៃ bitcoin ដែលជាសញ្ញាសម្គាល់សំខាន់នៅក្នុងដំណើររបស់រូបិយបណ្ណឌីជីថល ឬ cryptocurrency ឆ្ពោះទៅរកការទទួល យកចរន្តដែលអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្រោមការក្រឹត្យថ្មីរបស់លោក...
បរទេស៖ ជាមួយនឹងភាព ច្របូកច្របល់ នៃបញ្ហាពន្ធគយ ការបញ្ឈប់ការងារ និងការបង្កកការចំណាយ របស់រដ្ឋាភិបាលអាមេរិក គឺមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងធ្វើច្រើនជាងនេះ ដែលនឹងធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ជាជាងដោះស្រាយ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ថៅកែរោងចក្រធំៗ នឹងកសាងទារកដ្ឋាននៅតាមបណ្តារោងចក្រនានានៅទូទាំងប្រទេសទៅតាមលទ្ធភាព ដើម្បីជួយសម្រាលបន្ទុករបស់ក្រុមកម្មការិនី។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្គាមិន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នាថ្ងៃ១០ មីនា សម្តេចធិបតី ហ៊ុន ម៉ាណែតបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់វិក្កយបត្រថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ចំនួន 17,071,727 សន្លឹក និងវិក្កយបត្រប្រាក់កក់ ចំនួន 100,117 សន្លឹក...