វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ មិនត្រឹមតែផ្តោតលើប្រទេស ដែលបានជ្រើសរើសរួចហើយដូចជាកាណាដា ចិន និងម៉ិកស៊ិក។ នេះជាលើកទីមួយហើយដែលរដ្ឋបាលអាមេរិក បានដាក់ពន្ធលើវិស័យចូលជាធរមាន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែងជាលើកទីពីរនៅថ្ងៃទី២០ ខែមករា មានន័យថា ផលិតផលដែក និងអាលុយមីញ៉ូមដែលនាំចូលទៅសហរដ្ឋអាមេរិក ពីប្រទេសជប៉ុន និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក...
កាណាដា៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រជាធិបតេយ្យ អ្នកមានទាំងប្រាំពីរ G7 បានប្រមូលផ្តុំគ្នា នៅក្នុងរមណីយដ្ឋានតូចមួយរបស់ប្រទេសកាណាដា ដើម្បីពិភាក្សាអំពីកិច្ចការពិភពលោកសំខាន់ៗ ចាប់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែនរហូតដល់វិធីដោះស្រាយ ជាមួយនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកការទូតមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប នឹងចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការនៅទីក្រុងឡាម៉ាល់បៃ នៃខេត្តកេបិចប្រទេសកាណាដា នៅថ្ងៃព្រហស្បតិ៍នេះ...
បរទេស៖ នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) លោក Sergey Naryshkin បាននិយាយគ្នាតាមទូរស័ព្ទជាមួយសមភាគី CIA របស់អាមេរិក គឺលោក John Ratcliffe ដោយអ្នកទាំងពីរយល់ព្រមរក្សាទំនាក់ទំនងជាប្រចាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ី (SVR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា កិច្ចចរចារវាងភាគីពាក់ព័ន្ធសម្រាប់ រកដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន នឹងឈានទៅដល់ការបញ្ចប់សង្គ្រាម នាពេលឆាប់ខាងមុខនេះ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ក្រោយបញ្ចប់ជំនួបរវាង សម្តេចតេជោ ជាមួយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជានៅថ្ងៃទី១៣...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី បានឧបត្ថម្ភថវិកា គ្រឿងឧបភោគ បរិភោគ ជាម្ហូបអាហារចម្រុះ ជូនបងប្អូនអ្នកសំអាតបរិស្ថានក្រុងព្រះសីហនុ ចំនួន ៦៤នាក់។ កម្មវិធីខាងលេីនេះ ត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រោយពីការសាងសង់រួច វិទ្យាស្ថានពហុជំនាញ តេជោសែន នឹងក្លាយជាសមិទ្ធផលលើកដំបូង និងមានតម្លៃ ជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោក ក្នុងការកសាងធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទ លើមុខជំនាញមួយចំនួន ។ ការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង ដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ឃុំ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ ផ្លូវនិងស្ពានទ្រុឌទ្រោមនោះរួមមាន៖ ទី១/ អញ្ជើញពិនិត្យផ្លូវក្រាលល្បាយថ្មភ្នំ មានប្រវែង ៤,២០គីឡូម៉ែត្រ ស្ថិតនៅលើទំនប់តាកុយ ភូមិថ្កូវ...
កំពង់ធំ: នៅព្រឹកថ្ងៃទីទី ១៣ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ដីពីវិធានការការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនិងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាពនិងរក្សាសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅពេលខាងមុខ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី ៤។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ យោធិននៃបញ្ជាការដ្ឋានតំបន់ប្រិបត្តិការសឹករងកំពង់ធំ...
កំពង់ធំ: នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បានដឹកនាំសហការី ទៅត្រួតពិនិត្យសកម្មភាព ការងារបង្កបង្កើនផល ដាំដំណាំបន្លែបង្ការ របស់ការិយាល័យអភិវឌ្ឍន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ សម្រាប់ផ្គត់ផ្គង់ផ្ទះហូបបាយនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ លោកវរសេនីយ៍ទោ ហួន ប៊ុនចែម ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការប្រើប្រាស់ផលិតផលឱសថប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព មិនត្រឹមតែជួយគាំទ្រដល់ សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធសុខាភិបាល និងការការពារផ្នែកហិរញ្ញវត្ថុថែមទៀតផង។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីផលិតផលឱសថ កាលពីថ្ងៃ១២ មីនា ដើម្បីប្រមូលយោបល់...