ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីលួចយកដោះយកដែក ផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន (Metfone ) ចំនួន១ផ្ទាំង នៅតាមផ្លូវសាធារណៈ នៅចំណុចផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ការឃាត់ខ្លួននេះ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ព័ត៌មាននៅលើបណ្តាញសង្គម ជុំវិញករណីលួចយកដោះយកដែកផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ ។ ជនសង្ស័យឈ្មោះ ទួន កក្កដា...
បរទេស៖ កាសែត The Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងត្រូវបានគេប៉ាន់ស្មានថា ជាអ្នកកាន់រូបិយប័ណ្ណឌីជីថល bitcoin ធំជាងគេទីបីរបស់ពិភពលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចោទទីក្រុងព្យុងយ៉ាង ពីបទលួចបន្លំទ្រព្យសម្បត្តិឌីជីថលចំនួន ១,៥ ពាន់លានដុល្លារ ហើយបានអះអាងថា ជិតពាក់កណ្តាលនៃប្រាក់ចំណូល រូបិយប័ណ្ណបរទេសរបស់កូរ៉េខាងជើង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា កម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់ នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត នៅលើសកលលោក បញ្ហានេះ តម្រូវឱ្យបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមាអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង។ តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឆ្លៀតឱកាស ពីការចុះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នាថ្ងៃ២០ មីនាបានឈាងចូលទៅពិនិត្យស្ថានភាព ទូទៅនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួននៅខេត្តក្រចេះ និងកំពង់ចាម ដោយមិនបានជូនដំណឹងជាមុន ដល់ប្រធានមណ្ឌលសុខភាពឡើយ ។ មណ្ឌលសុខភាពនិងមន្ទីរពេទ្យដែលសាស្រ្តាចារ្យ ឈាង រ៉ាចូលពិនិត្យនោះរួមមាន ៖ មណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ...
ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៅថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អង្គភាពពាក់ព័ន្ធ ចុះដោះលែងរថយន្តដែលបានឃាត់ទុករយៈពេល ១ឆ្នាំ មុនកាលកំណត់។ នៅស្ថានីយជញ្ជីងអ្នកលឿង ខេត្តព្រៃវែង ស្ថានីយបាវិត...
ប្រ៊ុចសែល ៖ គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវផែនការដ៏ទូលំទូលាយមួយ ដើម្បីបង្កើនសមត្ថភាពការពាររបស់សហភាពអឺរ៉ុប ក្នុងគោលបំណងពង្រឹង ការត្រៀមលក្ខណៈយោធា និងកាត់បន្ថយការ ពឹងផ្អែកលើសម្ព័ន្ធមិត្តមិនមែនសហភាពអឺរ៉ុប ចំពេលមានភាពមិនច្បាស់លាស់លើការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អង្គការណាតូ នាពេលអនាគត។ ប្រធានគណៈកម្មាការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សន្តិសុខ ដែលយើងពឹងផ្អែក មិនអាចត្រូវបានគេទទួលយកបានទៀតនោះទេ។ អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើលិខិតមួយច្បាប់ទៅកាន់សមភាគីស៊ីរី លោក Ahmed al-Sharaa ដោយសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារស្ថិរភាពនៅក្នុងប្រទេស។ សារនេះកើតឡើងបន្ទាប់ពីការកើនឡើង នៃអំពើហិង្សាក្នុងប្រទេសដែលហែកហួរ ដោយសង្រ្គាមនាពេលថ្មីៗនេះ ដែលទីក្រុងមូស្គូបានថ្កោលទោសយ៉ាងខ្លាំង...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថាអគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នាថ្ងៃ២០ មីនា សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានបម្រើសេវាថែទាំ...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានសម្តែង “ការសោកស្ដាយ” ចំពោះការស្លាប់របស់ បុគ្គលិកអង្គការសហប្រជាជាតិ ប៊ុលហ្គារី ក្នុងការវាយប្រហារលើផ្ទះសំណាក់ របស់អង្គការសហប្រជាជាតិ នៅតំបន់ Deir al-Balah នៃតំបន់ហ្គាហ្សា ប៉ុន្តែបានឲ្យដឹងថា ការស៊ើបអង្កេតដំបូង បានរកឃើញថា មិនមានការពាក់ព័ន្ធ របស់អ៊ីស្រាអែល នៅក្នុងឧប្បត្តិហេតុនោះទេ។ អង្គការសហប្រជាជាតិបានឲ្យដឹងថា បុគ្គលិកដែលជួលដោយការិយាល័យ អង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS)...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃ អតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គឺប្រេងសាំងធម្មតា តម្លៃ ៣ ៨៥០រៀលក្នុង១លីត្រ (តម្លៃថេរ) ខណៈប្រេងម៉ាស៊ូតតម្លៃ ៣ ៧០០រៀលក្នុង១លីត្រ (តម្លៃថេរ) បើធៀបទៅ១០ថ្ងៃមុន៕