តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ។ ពិធីបុណ្យទន្លេ ដែលប្រារព្ធពិធីបើកនាឱកាសនេះ ជាបុណ្យ លើកទី៩ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជាបុណ្យលើកទី១ ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តតាកែវ។ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យទន្លេនេះ...
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ដែលមានសមាជិកចូលរួមចំនួន១៤៩រូប។កិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ក្នុងអគារMorgan Tower។ ក្នុងកិច្ចប្រជុំនោះ លោកប្រធានទ្វីប...
សេអ៊ូល៖ កងម៉ារីនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធា រួមគ្នារយៈពេល ៣ សប្តាហ៍ ដើម្បីបង្កើនសមត្ថភាព ប្រតិបត្តិការរួមគ្នា និងបច្ចេកទេសប្រយុទ្ធដ៏មុតស្រួច ខណៈកូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យ នូវប្រព័ន្ធមីស៊ីលពីដីទៅអាកាសចុងក្រោយបង្អស់របស់ខ្លួន ដែលថ្មីៗនេះត្រូវបានដាក់ឱ្យដំណើរ ការក្នុងផលិតកម្មពេញលេញ ដែលមេដឹកនាំលោក គីម ជុងអ៊ុន ជាអ្នកត្រួតពិនិត្យការ សាកល្បងនេះដោយផ្ទាល់។ យោងតាមកងម៉ារីនបានឱ្យដឹងថា ទាហានប្រហែល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុងង លោក Vyacheslav Gladkov បាននិយាយនៅលើ Telegram កាលពីថ្ងៃសុក្រថា មនុស្សពីរនាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ជាបន្តបន្ទាប់ទៅលើតំបន់មួយចំនួន នៅក្នុងទឹកដីព្រំដែន Belgorod របស់រុស្ស៊ី។ លោកGladkov បាននិយាយថា ការវាយប្រហារបានសម្លាប់ជនស៊ីវិលម្នាក់ និងរបួសធ្ងន់ម្នាក់ទៀតនៅក្នុងភូមិតូចមួយ ដែលមានចម្ងាយប្រហែល១៨គីឡូម៉ែត្រពីព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន។...
សេអ៊ូល៖ អង្គការឃ្លាំមើលសេដ្ឋកិច្ចមួយនៅអាស៊ី បានព្យាករណ៍ថា សេដ្ឋកិច្ចកូរ៉េខាងត្បូងនឹងកើនឡើង ១,៦ ភាគរយនៅឆ្នាំនេះ ចំពេលមានការកើនឡើង នៃភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មពិភពលោក ដែលបង្កឡើង ដោយពន្ធគយ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានធ្វើការវាយតម្លៃនៅក្នុងរបាយការណ៍មួយ ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង និងទីភ្នាក់ងារពាក់ ព័ន្ធក្នុងខែវិច្ឆិកា នេះបើយោងតាមក្រសួងសេដ្ឋកិច្ច...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងរ៉ែកម្រជាមួយអ៊ុយក្រែន «ក្នុងពេលដ៏ខ្លី»ខាងមុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា “យើងកំពុងធ្វើការងារដ៏ល្អជាមួយអ៊ុយក្រែន និងរុស្ស៊ី។ ហើយរឿងមួយដែលយើងកំពុងធ្វើ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដ៏ខ្លីមួយទាក់ទងនឹងរ៉ែកម្រជាមួយអ៊ុយក្រែន” ។ លោក ត្រាំ បានធ្វើការកត់សម្គាល់ភ្លាមៗ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានថ្កោលទោសការ វាយប្រហារនាពេលថ្មីៗនេះ លើក្រុមហ៊ុនលក់រថយន្ត Tesla និងរថយន្តថាជា អំពើហឹង្សាដ៏សាហាវ ។លោកស្រីបានសាទរ ចំពោះអគ្គមេធាវី អាមេរិក Pam Bondi ចំពោះការស៊ើបអង្កេតឧប្បត្តិហេតុ ហើយបាត់ចាត់ ទុកហេតុការណ៍នេះថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃលោក Wieslaw Lesniakiewicz បាននិយាយថា ប្រទេសប៉ូឡូញនឹងជំរុញឱ្យពលរដ្ឋរបស់ខ្លួន ស្តុកទុកនូវការផ្គត់ផ្គង់ដែលអាច ប្រើប្រាស់បានយ៉ាងហោចណាស់បីថ្ងៃ ដើម្បីត្រៀមទុកក្នុងករណីដែលសង្គ្រាម ឬវិបត្តិផ្សេងទៀតអាចកើតឡើងភ្លាមៗ ។ ការអំពាវនាវនេះកើតឡើងបន្ទាប់ពី សំណើរបស់ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ដើម្បីជំរុញការកសាងយោធាក្នុងទំហំទឹកប្រាក់ ៨០០ពាន់លានអឺរ៉ូ ឬប្រមាណជា...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការស្តីទី នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំដាក់ចេញផែនការ ការងារមួយចំនួន ដល់កម្លាំងតាមជំនាញ នៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ។
តាកែវ ៖ ព្រឹត្តការណ៍មួយដ៍អស្ចារ្យនៃពិធីបុណ្យទន្លេនៅលើទឹកដីខេត្តតាកែវ នៅថ្ងៃទី២១ខែ មិនា ឆ្នាំ ២០២៥ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្តាខេត្ត និងពលរដ្ឋនៅក្នុងខេត្តតាកែវ មកចូលរួមលេងកម្សាន្តសប្បាយប្រមាណជាង១០ម៉ឺននាក់។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ បានថ្លែងឲ្យដឹងថា សម្រាប់ពិធីបុណ្យទន្លេនៅថ្ងៃទី១នៃពិធីបុណ្យទន្លេនេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋ ចំនួន ១០១,៣៦៧ នាក់បានមកចូលរួមដើរលេងកម្សាន្តនៅទីតាំងបុណ្យទន្លេនៅសួនច្បារមាត់បឹងតាកែវ ដោយក្នុងចំណោមនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន ២៦០នាក់ផងដែរ។...