ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ ព្រមទាំងបានរៀបចំអំណោយរួមមាន អាវយឺតបោះពុម្ពឡូកូអាវុធហត្ថ និងទឹកក្រូចដប ទឹកសុទ្ធ ទឹកដោះគោ ចំនួន ២,៥០០ឈុត ប្រគល់ជូនដល់បងប្អូន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន លើជំងឺផ្តាសាយបក្សីជានិច្ច ព្រោះមានកុមារាម្នាក់នៅខេត្តក្រចេះ បានឆ្លងជំងឺផ្តាសាយបក្សីនេះ យ៉ាងធ្ងន់ធ្ងរ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ៦ខែ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever បានព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប នឹងត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាមដោយក្នុងនោះលោកបានព្រមានទៀតថា ទង្វើបែបនេះទំនងជាបង្កឱ្យមានការឆ្លើយតបពីក្រុងមូស្គូ។ បណ្តាប្រទេសលោកខាងលិចបានបង្កកមូលនិធិនិងទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ីដែលមានតម្លៃប្រមាណជាង ៣០០ ពាន់លានដុល្លារ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ មកទឡ់ពេលនេះទឹកប្រាក់ប្រហែល២១៣ពាន់លានដុល្លារត្រូវបានកាន់កាប់ដោយ Euroclear...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់សាជាថ្មីហើយថា លោកពិតជាយកចិត្តទុកដាក់ចំពោះប្រទេសកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍របស់គាត់កើតឡើងចំពេលមានសង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងប្រទេសជិតខាងទាំងពីរ ហើយបន្ទាប់ពីមានការអត្ថាធិប្បាយពីលោក Trump ដែលអះអាងថាកាណាដានឹងមានភាពល្អប្រសើរជាងនេះនៅពេលក្លាយទៅជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតីកាលពីថ្ងៃសុក្រ លោក Trump បានរំលឹកឡើងវិញនូវការអះអាងពីមុនរបស់គាត់ដែលថាសហរដ្ឋអាមេរិកឧបត្ថម្ភធនដល់អ្នកជិតខាងភាគខាងជើងរបស់ខ្លួនរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំ និងដោយទាមទារឱ្យមានអតុល្យភាពពាណិជ្ជកម្មទ្វេភាគីដ៏ធំរវាងពួកគេមកវិញផងដែរ។ លោកTrumpបានបញ្ជាក់បែបនេះថា ៖យើងចំណាយប្រាក់ ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការឧបត្ថម្ភធនដើម្បីរក្សាកាណាដាឱ្យនៅស្ថិតស្ថេរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ។ លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ទៀតថាមិនត្រឹមតែប៉ុណ្ណោះលោក Trump អាចឈានទៅដល់ការគំរាមកំហែងដល់ទីក្រុង តេហរ៉ង់ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបន្តកិច្ចសន្ទនាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ មិនបានសម្រេច។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump...
បរទេស៖ អ្នកជំនាញបានប្រាប់ RT ថា ការធ្វើបត្យាប័នអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ទៅកាន់ទីក្រុងឡាអេ ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា បើយោងតាមលោកស្រី Anna Malindog-Uy អនុប្រធាននៃវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអាស៊ីសតវត្សរ៍ហ្វីលីពីន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រី Aleksandar Vulin បាននិយាយថា ប្រទេសស៊ែប៊ីកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃ បដិវត្តន៍ពណ៌នៅក្នុងប្រទេសរបស់ខ្លួន។ លោកបានចោទប្រកាន់ទីភ្នាក់ងារសន្តិសុខលោកខាងលិចថា បានរៀបចំភាពចលាចលដើម្បីញុះញង់ឱ្យមានការផ្តួលរំលំរដ្ឋាភិបាលស្រដៀងនឹងរដ្ឋប្រហារ Maidan របស់អ៊ុយក្រែនឆ្នាំ២០១៤ ។ បាតុកម្មដែលដឹកនាំដោយនិស្សិតប្រឆាំងនឹងអំពើពុករលួយ និងការធ្វេសប្រហែសរបស់រដ្ឋាភិបាលបានបន្តនៅក្នុងប្រទេសស៊ែប៊ីអស់រយៈពេលជាច្រើនខែមកហើយ។គេមើលឃើញថាការតវ៉ាដែលបង្កឡើងដោយការដួលរលំនៃដំបូលបេតុងនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Novy Sad ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ទើបធ្វើឲ្យ បានឈានដល់ការប្រមូលផ្តុំដ៏ធំនៅទីក្រុង Belgrade...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យមេដឹកនាំសហភាពអឺរ៉ុប អនុម័តជាបន្ទាន់នូវកញ្ចប់ថវិកាយ៉ាងហោចណាស់ ៥ ពាន់លានអឺរ៉ូ (៥.៤៥ ពាន់លានដុល្លារ) សម្រាប់គ្រាប់កាំភ្លើងធំ នេះបើយោងតាមការចុះផ្សយារបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈតំណភ្ជាប់វីដេអូ លោក ហ្សេឡិនស្គី បានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់ការ សម្រេចចិត្តយ៉ាងឆាប់រហ័ស ដោយជំរុញឱ្យមេដឹកនាំអឺរ៉ុប ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តគាំទ្រអ៊ុយក្រែន។...
ក្រុងប្រ៊ុចសែលៈ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានថ្កោលទោស ការដួលរលំនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយសម្តែងការព្រួយបារម្ភ ចំពោះអំពើហិង្សាជាថ្មី និងផលប៉ះពាល់មនុស្ស ធម៌ដ៏សាហាវ របស់វា និងអំពាវនាវ ឲ្យមានការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា ។ ក្រុមប្រឹក្សាបានសង្កត់ធ្ងន់ថា ខ្លួនមិនពេញចិត្តចំពោះការបដិសេធរបស់ពួកហាម៉ាសក្នុងការប្រគល់ចំណាប់ខ្មាំង ដែលនៅសេសសល់ដោយអំពាវនាវឱ្យ “ត្រឡប់ទៅការអនុវត្តពេញ លេញ នៃកិច្ចព្រមព្រៀងឈប់បាញ់-ចំណាប់ខ្មាំង” នេះបើយោងតាមសេចក្តី ថ្លែងការណ៍ដែលចេញផ្សាយ ដោយក្រុមប្រឹក្សាសហភាពអឺរ៉ុប...
វ៉ាស៊ីនតោន៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក លោក Doug Burgum បានប្រកាសពីជំហាន ដើម្បីបើកទីតាំងបន្ថែមទៀត សម្រាប់ការជួលប្រេង និងឧស្ម័ននៅរដ្ឋអាឡាស្កា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ការរឹតបន្តឹងក៏នឹងត្រូវបានដកចេញផងដែរលើការ សាងសង់បំពង់បង្ហូរឧស្ម័ន LNG និងផ្លូវរុករករ៉ែ ដើម្បីអនុវត្តបទបញ្ជា ប្រតិបត្តិរបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ...