បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា អ៊ុយក្រែននៅតែបន្តកំណត់គោលដៅ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ទោះបីជាមានការអះអាង ដោយលោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែនថា លោកទទួលយកកិច្ចព្រមព្រៀង រវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ឈប់ការវាយប្រហារបែបនេះក៏ដោយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា...
ភ្នំពេញ ៖ មន្រ្តីអាជ្ញាធរសម្រេចបានផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៦ពាន់លើក មានប្រជាពលរដ្ឋចូលរួមជាង៣សែននាក់ទូទាំងរាជធានី ខេត្ត ក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។ ខ្លឹមសារសំខាន់នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន ការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ ទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ...
ភ្នំពេញ៖លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុញ្ញាតិឱ្យលោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង មេបញ្ជាការ បញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅបន្ទប់ទទួលភ្ញៀវ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ។
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ដោយមានការចូលរួមពីតំណាងក្រសួង...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកកំពុងដាក់ពន្ធ ២៥ភាគរយ លើការនាំចូលរថយន្ត ដែលការតម្លើងពន្ធនេះត្រូវបានសេតវិមានអះអាងថា នឹងជំរុញការផលិតក្នុងស្រុក ប៉ុន្តែក៏អាចដាក់សម្ពាធផ្នែកហិរញ្ញវត្ថុ លើក្រុមហ៊ុនផលិតរថយន្តដែលពឹងផ្អែកលើ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានណែនាំដល់អាជ្ញាធរជាប់ព្រំដែនទាំងអស់ ត្រៀមលក្ខណៈ ក្នុងការបង្ការ និងទប់ស្កាត់ ជនអន្ដោប្រវេសន៍ ចេញ-ចូល ប្រទេសកម្ពុជា ដោយខុសច្បាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។ ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បែបនេះនាឱកាសអញ្ជើញជាអធិបតី...
ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានថ្លែងឲ្យដឹងថា សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើង នៅដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ។ បើតាមលោក ជា ធីរិទ្ធ ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃ២៧ មីនា នេះ គម្រោងសមាជរដ្ឋសភានិងព្រឹទ្ធសភាធ្វើឡើងក្រោមប្រធានបទ៣សំខាន់ៗដែលជាគោលដៅយុទ្ធសាស្រ្តរបស់ជាតិដូចជា ៖ វិស័យកសិកម្ម , វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសបារាំងនឹងផ្តល់ជំនួយបន្ថែមចំនួន ២ពាន់លានអឺរ៉ូឬ ២,២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky លោក Macron បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត របស់ប្រទេសបារាំងចំពោះសន្តិភាពយូរអង្វែង។ លោកZelensky បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស...
បរទេស៖ យោងតាមការចេញផ្សាយ RT ជំនួយការជាន់ខ្ពស់របស់លោកមេដឹកនាំអ៊ុយក្រែន Vladimir Zelensky បានប្រាប់ AFP កាលពីថ្ងៃពុធថា បណ្តាប្រទេសនៅអឺរ៉ុបគួរតែដាក់ពង្រាយ កងទ័ពប្រយុទ្ធទៅកាន់ប្រទេសអ៊ុយក្រែន ដែលត្រៀមប្រយុទ្ធជាជាងការរក្សាសន្តិភាព។ លោកIgor Zhovkva បានធ្វើការអំពាវនាវនៅមុនកិច្ចប្រជុំកំពូលប៉ារីសនៃ សម្ព័ន្ធនៃឆន្ទៈឬ coalition of the willing ដែលជាសម្ព័ន្ធមានការចូលរួម ពីសំណាក់ប្រទេសនៅទូទាំងអឺរ៉ុប...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្ដែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក ប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជា ទទួលបានចំណាត់ថ្នាក់ឈានមុខ ក្នុងការអនុវត្តគម្រោងរេដបូក នៅលើពិភពលោក»។ ការលើកឡើងរបស់ភាគីទាំងពីរ ក្នុងឱកាសជួបសម្ដែងការគួសមនិងពិភាក្សា ការងារជាមួយក្រសួងបរិស្ថាន នៅថ្ងៃទី២៦...