បរទេស៖ បើតាមសារព័ត៌មាន CNN បានផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះថា មនុស្សមិនស្គាល់ចំនួនត្រូវបានជាប់ ហើយមនុស្សម្នាក់បានស្លាប់ បន្ទាប់ពីអគារកម្ពស់ច្រើន ជាន់មួយបានដួលរលំនៅក្នុងរដ្ឋធានីបាងកក របស់ប្រទេសថៃ ក្រោយពីការរញ្ជួយដី នេះបើយោងតាមអាជ្ញាធរថៃ។ យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា អគារខ្ពស់ៗជាច្រើននៅក្នុងទីក្រុងបាងកកត្រូវបានខូចខាត៕ប្រែសម្រួលៈ ណៃ តុលា
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានអំពាវនាវ ឱ្យប្រជាកសិករខ្មែរត្រៀមចំខ្លួន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន ដើម្បីបន្តនិរន្តភាពនៃដំណើរការផលិតស្បៀងអាហារ ខណៈការប្រៃប្រួលអាកាសធាតុ បានក្លាយប្រធានបទពិបាករបស់កសិករទូទៅ។ លោកបណ្ឌិតប្រតិភូ បានអំពាវនាវបែបនេះ នៅក្នុងសុន្ទរកថានាសន្និសីទលើកទី៥...
បរទេស ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានស្លាប់ក្រោយការបាក់រលំមួយ ផ្នែកនៃវិហារឥស្លាមនៅមីយ៉ាន់ម៉ា ។ យោងតាមសារព័ត៌មាន VN Express បានចេញផ្សាយថា សាក្សីពីរនាក់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ បន្ទាប់ពីវិហារអ៊ីស្លាមមួយ ក្នុងប្រទេសមីយ៉ាន់ម៉ាបានរលំមួយផ្នែក នៅពេលដែលការរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារប្រទេស អាស៊ីអាគ្នេយ៍នៅថ្ងៃសុក្រនេះ។ អ្នកនិយាយម្នាក់ មកពីទីប្រជុំជនតាងនូ...
បរទេស៖ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនានេះថា របបយោធាដែលកំពុងកាន់អំណាច របស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើសំណើដ៏កម្រមួយ សម្រាប់ជំនួយមនុស្សធម៌អន្តរជាតិ ហើយបានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ននៅទូទាំងតំបន់ចំនួនប្រាំមួយ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារប្រទេស នៅថ្ងៃសុក្រ ។ អ្នកយកព័ត៌មាន AFP បានឃើញប្រមុខរដ្ឋាភិបាលលោក Min Aung Hlaing មកដល់មន្ទីរពេទ្យ...
ថ្នាក់ក្រោយឧត្ដម នៃសាកលវិទ្យាល័យន័រតុន មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ការចុះឈ្មោះចូលរៀនសម្រាប់កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតអន្តរជាតិ សម្រាប់ឆមាសខាងមុខ ឥឡូវនេះគឺចាប់បើកហើយ! និស្សិតអាចដាក់ពាក្យចុះឈ្មោះចូលរៀន ចាប់យកឱកាសនេះ ដើម្បីបង្កើនចំណេះដឹង ជំរុញអាជីពរបស់ពួកគេ និងសម្រេចបាននូវគោលដៅសិក្សារបស់ពួកគេជាមួយនឹងកម្មវិធីឯកទេសរបស់យើង។ ឆ្លងកាត់បទពិសោធន៍នៃការបណ្តុះបណ្តាលបញ្ញាវ័ន្តអស់រយៈពេលជាង ២០ឆ្នាំមកនេះ ថ្នាក់ក្រោយឧត្ដមសិក្សានៃសាកលវិទ្យាល័យន័រតុន យល់ច្បាស់ពីតំរូវការរបស់ពិភពការងារសម្រាប់អ្នកដឹកនាំដែល ប្រកបដោយភាពប្រកួតប្រជែង និង សមត្ថភាពជំនាញ។ ព័ត៌មានលម្អិតនៃឆមាសថ្មី៖ ថ្នាក់សៅរ៍-អាទិត្យ (សិក្សាផ្ទាល់)៖ ចាប់ផ្តើមនៅថ្ងៃទី២៦...
ភ្នំពេញ៖លោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យរដ្ឋបាល ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា គ្មានការរញ្ជួយដីទេ នៅក្នុងខេត្តបាត់ដំបង ទោះបីប្រទេសថៃ ជាប់នឹងខេត្តបាត់ដំបង មានការរញ្ជួយដីខ្លាំង ។ ការលេីកឡេីងរបស់លោក សឿម ប៊ុនរិទ្ធិ ធ្វេីឡេីងបន្ទាប់ពី នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីថ្ងៃទី២៨ខែមីនា នេះមានគ្រោះរញ្ជួយដីខ្លាំងមួយ កើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាល ឱ្យមានការបាក់រលំអាគារ...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យគ្រប់អភិបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យតាមដាន ជាប់ជាប្រចាំ ចំពោះក្រុមប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងអាគារចាស់ៗ និងខ្ពស់ៗ ក្រោយមាន គ្រោះរញ្ជួយដីនៅថៃ ដើម្បីការពារសុវត្ថិភាពពួកគាត់ ខ្លាចជួបគ្រោះថ្នាក់ ជាយថាហេតុណាមួយកើតឡើង ដោយមិនដឹងជាមុន ។ នេះបើតាមលោកស្រី ដោ សម្ផស្ស...
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទ ចំនួន១នាក់ នៅចំណុចហាងកាហ្វេ ប៊ឺឡេបចំការដូង ផ្លូវលេខ ២១៧សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក លឹម ប៊ុនហេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន។ ជនត្រូវចោទឈ្មោះ...
ភ្នំពេញ ៖ នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទី រសៀលនេះ មានគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាល ឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់ មួយចំនួន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទង ជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិត អំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ ។ ព័ត៌មានបឋម...