ប្រេសិតពិសេសលោក Trump៖ ប្រទេសរុស្ស៊ី ១០០ភាគរយ គឺគ្មានបំណងលុកលុយអឺរ៉ុបនោះទេ ថៃ ជំរុញឱ្យ influencers និងអ្នកលក់អនឡាញ ដាក់ឯកសារបង្ហាញពីប្រាក់ចំណូលប្រចាំឆ្នាំ ដើម្បីបង់ពន្ធ តើសហភាពអឺរ៉ុប បានត្រៀមខ្លួន សម្រាប់ការការពារ ឯករាជ្យហើយ ឬនៅ? ចិន មានបំណងជំនួស ដំណែងអាមេរិក ជាកំពូល AI នៅឆ្នាំ២០៣០...
ភ្នំពេញ៖ រហូតមកដល់វេលានេះ ចំនួនអ្នកស្លាប់នៅភូមារកឃើញកើនឡើងលើសពី ១០០០នាក់ ហើយត្រូវបានគេព្យាករណ៍ថាចំនួនអ្នកស្លាប់អាចដល់ ១ម៉ឺននាក់។ រីឯក្រុងបាងកកវិញ ចំនួនអ្នកស្លាប់មាន៩នាក់ហើយ ហើយប្រតិបត្តិការរុករកអ្នកជាប់ក្នុងអាគារបាក់រលំនៅចតុច័ក្រ នៅតែបន្តទៀតព្រោះគេបានរកឃើញសញ្ញាអ្នកមានជីវិតនៅក្នុងគំនរចំនួន១៥នាក់នាវេលាល្ងាចនេះ។ លោក ម៉ៅ វុត្ថា អ្នកតាមដានស្ថានការណ៍ជាតិ និងអន្តរជាតិ បានឡេីងតាមរយៈបណ្តាញសង្គមដោយបង្ហាញពីការស្រាវជ្រាវ និងការតាមដានរបស់ខ្លួនថា មូលហេតុដែលនាំឲ្យកើតគ្រោះរញ្ជួយដីនៅប្រទេសភូមា និងថៃកាលពីថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៥ ត្រូវបានបណ្តាផែនដីវិទូ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាដោយបានបញ្ជាក់ថា បន្ទាប់ពីមានបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៣ និង ២០នាទីរសៀល ដែលមានកម្រិតរញ្ជួយ ៧,៧ វ៉ិចទ័រ នៅចំណុចកណ្ដាល ( Epicenter) នៅមានការរញ្ជួយតូចៗបានកើតឡើង ជាច្រើនដង (ដែលអ្នកជំនាញហៅថា aftershock) ដែលកម្រិតរញ្ជួយទាំងនោះមានការថយចុះជាបន្តបន្ទាប់។...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះបង្ហាញឱ្យដឹងថា ស្ថានភាពសុខភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកាន់តែល្អហើយនឹងត្រឡប់មកកម្ពុជា នៅថ្ងៃស្អែក។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមក្នុងន័យដេីមទាំងស្រុងថា៖ “ថ្ងៃនេះ ភរិយាខ្ញុំបានចូលពេទ្យដើម្បីពិនិត្យ និងស្តាប់លទ្ធផលនៃការព្យាបាលមុនពេលវិលត្រឡប់មកកម្ពុជា នៅថ្ងៃស្អែកទី៣០ ខែមីនា ឆ្នាំ២០២៥។ ជាទូទៅល្អ...
កំពង់ស្ពឺ៖ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺបើកសិក្ខាសាលាសហគ្រិនភាព SME ក្នុងប្រធានបទ (ការលើកកម្ពស់ស្តង់ដារសហគ្រាសធុនតូច និងមធ្យមដើម្បីត្រៀមខ្លួនទទួលបានការវិនិយោគក្នុងតំបន់និងពិភពលោក។ ធ្វើឡើងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺមានអញ្ជើញចូលរួមប្រមាណ៦០នាក់។ លោក ឡេង សុខគា ប្រធានសភាពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ ថា:ការលើកកម្ពស់ស្តង់ដារសហគ្រាសធន់តូច និងមធ្យមដើម្បីត្រៀមខ្លួនទទួលបានការវិនិយោគក្នុងតំបន់ និងពិភពលោក អាចទទួលបានអ្នកមកវិនិយោគមកកាន់ខេត្តកំពង់ស្ពឺរឹតតែច្រើន ហើយក៌ជាឱកាសរបស់ប្រជាពលរដ្ឋក្នុងខេត្តធ្វើការងារឱ្យបានទៅតាមស្តង់ដារសហគ្រាសធន់តូច...
ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចំពោះមរណភាពរបស់អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃរាត្រីថ្ងៃ២៨ មីនា ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ៕
ភ្នំពេញ៖ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសច្រានចោលចំពោះការផ្សព្វផ្សាយ និងចែកចាយ នូវព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ស្ដីពីការស្លាប់ពលករខ្មែរ នៅក្នុងគ្រោះរញ្ជួយដីបាក់រលំអគារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ លោក កត្តា អ៊ន គូសបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា”គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៩ មីនា ២០២៥នេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច ថាមានពលករខ្មែររងគ្រោះនៅឡើយទេ។សូមសាធារណជន...
សេអ៊ូល៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck-soo បានចោទប្រកាន់របបកូរ៉េខាងជើង ពីបទរៀបចំផែនការ “ញុះញង់ទម្រង់ថ្មី” ប្រឆាំងនឹងកូរ៉េខាងត្បូង ខណៈពេលដែលមិនយកចិត្តទុកដាក់ ចំពោះស្ថានភាពរបស់ប្រជាពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ លោក Han បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយប្រារព្ធទិវាការពារសមុទ្រខាងលិចលើកទី១០ នៅទីបញ្ចុះសពជាតិក្នុងទីក្រុង Daejeon ចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល ក្នុងអំឡុងពេលពិធីមួយគោរពដល់នាវិក និងកងម៉ារីន...
សេអ៊ូល៖ សហរដ្ឋអាមេរិក បានសម្តែងការរំលែកទុក្ខដល់កូរ៉េខាងត្បូង ចំពោះការបាត់បង់អាយុជីវិត និងការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយភ្លើងឆេះព្រៃដ៏បំផ្លិចបំផ្លាញនៅក្នុងតំបន់ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង ដោយសន្យាផ្តល់ការគាំទ្រដែលត្រូវការចាំបាច់ ចំពោះសម្ព័ន្ធមិត្ដរបស់ខ្លួន។ លោកស្រី Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិក សូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ចំពោះការបាត់បង់ជីវិតដ៏សោកនាដកម្ម និងការខូចខាតយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីភ្លើងឆេះព្រៃដែលកំពុងបន្តនៅក្នុងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង”។ លោកស្រីបានលើកឡើងថា “អាមេរិកឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងអំឡុងពេលដ៏លំបាកនេះ។ កងកម្លាំងសហរដ្ឋអាមេរិក-កូរ៉េ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយ...