ខេត្តព្រះសីហនុ៖ ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានដឹកនាំប្រតិភូកងទ័ពជើងទឹក ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រ នៅទីបញ្ជាការស្រាល បញ្ជាការដ្ឋានការពារកោះឆ្នេរ...
ម៉ិកស៊ិក៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Marcelo Ebrard បានឲ្យដឹងថា ប្រទេសម៉ិកស៊ិក កំពុងចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការយកពន្ធ ២៥ភាគរយលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ខ្លួន ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃពុធ។ លោក Ebrard បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅវិមានជាតិរបស់ប្រទេសម៉ិកស៊ិកថា “យើងត្រូវឈានដល់កិច្ចព្រមព្រៀងមួយស្តីពីដែកថែប និងអាលុយមីញ៉ូម” ។ លោកបានប្រកែកថា ម៉ិកស៊ិកបាននាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិកច្រើនជាងការនាំចេញ ដែលធ្វើឲ្យពន្ធដែលបានស្នើឡើងមិនសមហេតុផល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ថ្លែងអំណរគុណដល់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិល ដែលបានជួយអភិវឌ្ឍន៍តំបន់ព្រៃស្នួល ស្ថិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ពីតំបន់អរសន្តិសុខទៅជាតំបន់អភិវឌ្ឍន៍ស្ទេីរគ្រប់វិស័យ។ ការថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វេីឡេីងបន្ទាប់ពីលោក សយ សុភាព បង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកក្នុងន័យដេីមទាំងស្រុងថា “មកដល់ពេលនេះការអភិវឌ្ឍន៏នៅតំបន់ព្រៃស្នួល...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៩ ខែមិនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៥,០០០ ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវត្តព្រះវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដែលចំណាយថវិកាសាងសង់សរុបប្រមាណជាង ១លាន ៣សែនដុល្លារអាមេរិក ។ ស្ថិតនៅក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ...
មេធាវីថា ប្រធានាធិបតី Yoon Suk Yeol ប្រហែលជាមិនត្រូវបាន ដោះលែងភ្លាមៗនោះទេ ព្រោះរដ្ឋអាជ្ញាអាចប្តឹងឧទ្ធរណ៍ អឺរ៉ុបបរាជ័យ ក្នុងការផ្តល់ជំនួយ យោធាថ្មី ៣២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន បន្ទាប់ពីប្រទេសហុងគ្រី វេតូ ឧត្តមសេនីយ៍ Min Aung Hlaing ប្រាប់លោកពូទីនថា មីយ៉ាន់ម៉ាគាំទ្រ យ៉ាងពេញទំហឹង...
អូតាវ៉ា៖ រដ្ឋាភិបាលកាណាដា បានបង្ហាញកញ្ចប់កម្មវិធីជំនួយថ្មីកាលពីថ្ងៃសុក្រ ដើម្បីជួយដល់អាជីវកម្ម និងកម្មករ ដែលរងផលប៉ះពាល់ដោយពន្ធរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមសេចក្តីប្រកាសព័ត៌មានដោយនាយកដ្ឋានហិរញ្ញវត្ថុរបស់ប្រទេស កម្មវិធីផលប៉ះពាល់ពាណិជ្ជកម្មនឹងដាក់ពង្រាយ ៥ពាន់លានដុល្លារកាណាដា (៣.៥ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដើម្បីជួយអាជីវកម្មទប់ទល់នឹងការថយចុះនៃការលក់របស់សហរដ្ឋអាមេរិក និងឈានដល់ទីផ្សារពិភពលោកថ្មី។ ទឹកប្រាក់សរុបចំនួន ៥០០លានដុល្លារកាណាដា នឹងមានសម្រាប់កម្ចីអាជីវកម្មក្នុងអត្រាការប្រាក់អនុគ្រោះ ជាមួយនឹងការបន្ថែមចំនួន ១ពាន់លានដុល្លារកាណាដា ដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់ សម្រាប់កម្ចីដល់វិស័យកសិកម្ម។ លើសពីនេះ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងដំឡើងពន្ធទៅវិញទៅមក លើផលិតផលទឹកដោះគោ និងឈើរបស់កាណាដា លុះត្រាតែប្រទេសជិតខាងកាត់បន្ថយពន្ធ។ លោក ត្រាំ បានឲ្យដឹងនៅក្នុងអាស័យដ្ឋានការិយាល័យរាងពងក្រពើថា “កាណាដា បាននឹងកំពុងបំផ្លាញពួកយើងអស់រយៈពេលជាច្រើនឆ្នាំលើឈើ និងផលិតផលទឹកដោះគោ” ដោយបន្ថែមថាសហរដ្ឋអាមេរិក នឹងផ្គូផ្គងពន្ធគយទាំងនោះ។ លោក ត្រាំ បានលើកឡើងថា “យើងអាចធ្វើវាឱ្យបានឆាប់ដូចថ្ងៃនេះ...
កំពង់ធំ: នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដោយមានសំណូមពរ ពីប្រជាពលរដ្ឋ ដែលមានជំងឺ និងមានជីវភាពលំបាកខ្វះខាត ចំនួន ១៥០គ្រួសារ តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ។ ក្រុមគ្រូពេទ្យនៃគ្រឹស្ទបរិស័ទកម្ពុជា (១/ ពួកជុំនំសេរីភាពព្រះគម្ពីរបាប់ទីស្ទ ២/ និងក្រុមព័ន្ធកិច្ចព្រះពរ) រួមសហការជាមួយក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅពិនិត្យព្យាបាលជំងឺនិង ផ្ដល់ថ្នាំពេទ្យព្រមទាំងវ៉ែនតា ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួមជាមួយសហការី នៅព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអាជីវករលក់អាគុយ ម៉ូតូ កង់ ១៧គ្រូសារ...
ប៉េកាំង៖ អ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី បានព្រមានជប៉ុន កុំឱ្យជ្រៀតជ្រែកក្នុងកិច្ចការដែលទាក់ទងនឹងតៃវ៉ាន់ ដោយថាវានឹង “បង្កជាបញ្ហា” សម្រាប់ខ្លួនឯង បើទោះបីជាទំនាក់ទំនងទ្វេភាគីថ្មីៗនេះបានបង្ហាញសញ្ញានៃភាពប្រសើរឡើងក៏ដោយ។ នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងក្នុងសម័យប្រជុំសភាប្រចាំឆ្នាំនេះ លោក វ៉ាង យី ក៏បានឲ្យដឹងផងដែរថា ប្រទេសចិននឹង “ប្រឆាំងយ៉ាងម៉ឺងម៉ាត់” នូវសម្ពាធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ...