តូក្យូ៖ រដ្ឋមន្ត្រីការបរទេស និងសេដ្ឋកិច្ចនៃប្រទេសជប៉ុន និងអង់គ្លេស បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរី និងបើកចំហរអន្តរជាតិ ដោយមានការព្រួយបារម្ភកើនឡើងជុំវិញផលប៉ះពាល់ ពីការគម្រាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រឆាំងនឹងដៃគូពាណិជ្ជកម្មសំខាន់ៗ។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មានថា នៅក្នុងកិច្ចសន្ទនា “ពីរបូកពីរ” លើកដំបូងស្តីពីសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដែលបានធ្វើឡើងនៅទីក្រុងតូក្យូ រដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងទីក្រុងតូក្យូថា ពួកគេនឹងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល...
តូក្យូ៖ រដ្ឋភាគីនៃសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអែររបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្តីប្រកាសមួយដោយបញ្ជាក់ពីការគំរាមកំហែង ដែលមានស្រាប់នៃអាវុធនុយក្លេអ៊ែរបង្កដល់មនុស្សជាតិ និងបន្តការលុបបំបាត់អាវុធបែបនេះ។ សមាជិកក៏បានយល់ព្រមរៀបចំនៅចុងឆ្នាំ២០២៦ នូវសន្និសីទដំបូងរបស់ពួកគេក្នុងគោលបំណងពិនិត្យមើលការអនុវត្តសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលបានចូលជាធរមាននៅឆ្នាំ២០២១។ សេចក្តីថ្លែងការណ៍ដែលបញ្ជាក់ពី “ការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ភាគី ដើម្បីដោះស្រាយការគំរាមកំហែងដែលមានស្រាប់ដែលអាវុធនុយក្លេអ៊ែរបង្កឱ្យមនុស្សជាតិ” ត្រូវបានអនុម័តនៅចុងបញ្ចប់នៃកិច្ចប្រជុំលើកទី៣ របស់សមាជិកនៅទីក្រុងញូវយ៉ក។ កតិកាសញ្ញានេះតម្រូវឱ្យប្រទេសសមាជិករបស់ខ្លួនបោះបង់ចោលការទប់ស្កាត់នុយក្លេអ៊ែរ ហើយគ្មានប្រទេសណាក្នុងចំណោមប្រទេសទាំងប្រាំដែលទទួលស្គាល់អាវុធនុយក្លេអ៊ែរបានយល់ព្រមលើវានោះទេ។ មិនដូចកិច្ចប្រជុំពីរលើកមុននៃប្រទេសហត្ថលេខីក្នុងឆ្នាំ២០២២ និង ២០២៣ គ្មានប្រទេសណាតូបានបញ្ជូនអ្នកសង្កេតការណ៍ទៅជុំចុងក្រោយដែលមានរយៈពេលប្រាំថ្ងៃនៅទីស្នាក់ការអង្គការសហប្រជាជាតិនោះទេ។ ជាហេតុផលសម្រាប់អវត្តមាន ប្រទេសមួយចំនួនរបស់អង្គការណាតូបានឲ្យដឹងថា សម្ព័ន្ធមិត្តបានរិះគន់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ប្រទេសប៉ូឡូញគួរតែបន្តការទទួលបានអាវុធនុយក្លេអ៊ែរ ដែលអាចតាមរយៈការចូលរួមក្នុងគំនិតផ្តួចផ្តើមឆ័ត្រនុយក្លេអ៊ែររបស់បារាំងឬ France’s nuclear umbrella។ កាលពីថ្ងៃសុក្រ លោក Tusk បានប្រាប់សភាប៉ូឡូញថា ប្រទេសនេះចាំបាច់ត្រូវទទួលបានសមត្ថភាពយោធាកម្រិតខ្ពស់ ដើម្បីពង្រឹងការការពារជាតិ។ គួរឲ្យដឹងដែរថាការកត់សម្គាល់របស់គាត់កើតឡើងបន្ទាប់ពីប្រធានាធិបតីបារាំង Emmanuel Macron...
ភ្នំពេញ៖ ថ្លែងក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរ ខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានគូសបញ្ជាក់ថា កីឡាមានតួនាទីសំខាន់ ក្នុងការរួមចំណែក ដល់ពង្រឹងពង្រីកទំនាក់ទំនង រវាងកម្ពុជា-ថៃ ធ្វើឱ្យប្រជាជនយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាង ខណៈដែលកាលពី១៤ឆ្នាំមុន កម្ពុជា និងថៃ ក៏បានបង្កើតព្រឹត្ដិការណ៍...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី កាលពីពេលថ្មីៗនេះ បានឧបត្ថមថវិកា ចំនួន១០០០ដុល្លារអាមេរិក តាមរយៈសមាគមមូលនិធិមនុស្សធម៍ដើម្បីសង្គម សម្រាប់ទិញសម្ភារៈចែកជូនក្មេងៗនៅតំបន់វាលចាក់សំរាម ក្រុងប៉ោយប៉ែត។ សម្ភារៈ ដែលទិញរួមមាន ស្បែកជើងចំនួន ១០០គូ និងកាតាបសម្រាប់កុមារចំនួន ១០០កាតាប ដេីម្បីចែកជូនដល់កុមារ ជាកូនៗកំព្រា ដែលរស់នៅតំបន់វាលចាក់សំរាម...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានទៅកាន់អ្នកប្រឆាំងរុស្ស៊ី ដោយលើកឡើងការបរាជ័យរបស់អធិរាជបារាំង ណាប៉ូឡេអុង បូណាផាត ក្នុងការដណ្តើមយករុស្ស៊ី កាលពីជាង ២០០ឆ្នាំមុន។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនិយោជិត និងអ្នកទទួលផលនៃមូលនិធិការពារមាតុភូមិ លោក ពូទីន បានលើកឡើងថា “នៅតែមានមនុស្ស ដែលចង់ត្រលប់ទៅសម័យរបស់ណាប៉ូឡេអុង ដោយភ្លេចថាវាបានបញ្ចប់ដោយរបៀបណា”។ ការលើកឡើងរបស់លោក ពូទីន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានអនុម័តផែនការចំណាយយោធាដ៏ធំមួយ ដើម្បីអាចប្រើប្រាស់លុយរាប់ពាន់លានអឺរ៉ូ ដើម្បីបង្កើតសមត្ថភាពការពារជាតិនៅក្នុងប្លុករបស់ខ្លួន។ គំនិតផ្តួចផ្តើមដែលត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកំពូលបន្ទាន់ នៅទីក្រុងប្រ៊ុសែលកាលពីថ្ងៃព្រហស្បតិ៍ ក៏មានគោលបំណងផ្តល់ជំនួយសម្រាប់អ៊ុយក្រែនផងដែរ បន្ទាប់ពីជំនួយយោធាអាមេរិកដល់ក្រុងគៀវត្រូវបានបញ្ឈប់។ នៅក្រោមផែនការដែលត្រូវបានគេហៅថា ReArm Europe ការចំណាយលើវិស័យការពារជាតិរបស់ប្លុកនេះនឹងត្រូវបានជំរុញរហូតដល់ ៨០០ពាន់លានអឺរ៉ូឬត្រូវជា ៨៤០ពាន់លានដុល្លារ ដែលជាទំហំទ្វេដងនៃការចំណាយលើវិស័យការពារជាតិសរុបរបស់ EU ក្នុងឆ្នាំ ២០២៤។ គួរឲ្យដឹងដែរថាផែនការផ្តួចផ្តើមនេះត្រូវបានបង្ហាញកាលពីដើមសប្តាហ៍នេះ ដោយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី...
ប៉េកាំង៖ និយាយអំពីវិបត្តិអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយគិតពីឆន្ទៈរបស់ភាគីជម្លោះ ដើម្បីបន្តដើរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង។ លោលបានលើកឡើងថា ប្រទេសចិនស្វាគមន៍ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ខណៈពេលដែលជួបជាមួយសារព័ត៌មាននៅថ្ងៃសុក្រនេះ។ ទន្ទឹមនឹងនេះលោក បញ្ជាក់ថា “វាក៏សំខាន់ដែរក្នុងការមើលឃើញពីភាពស្មុគស្មាញនៃមូលហេតុនៃវិបត្តិ”។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមទីក្រុងមូស្គូជាមួយនឹងការដាក់ទណ្ឌកម្មថ្មី និងទ្រង់ទ្រាយធំជាងមុនរហូតដល់បទឈប់បាញ់ អ៊ុយក្រែនត្រូវបានចុះហត្ថលេខា។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានប្រកាសនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃសុក្រថា ការរឹតបន្តឹងនេះនឹងកំណត់គោលដៅ លើវិស័យធនាគាររុស្ស៊ី និងរួមបញ្ចូលពន្ធលើពាណិជ្ជកម្មបរទេស របស់ប្រទេសនេះផងដែរ។ យោងតាមលោក Trump យោធារុស្ស៊ីកំពុងបន្តវាយលុកអ៊ុយក្រែនបន្ថែមទៀត...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យកងទ័ពអាកាសលោក Yury Ignat បានប្រកាសកាលពីថ្ងៃសុក្រថា អ៊ុយក្រែនបានដាក់ពង្រាយយន្តហោះចម្បាំង Mirage 2000 ដែលផ្គត់ផ្គង់ដោយបារាំង នៅក្នុងការប្រយុទ្ធជាលើកដំបូង។ អ្នកនាំពាក្យរូបនេះបាននិយាយថា យន្តហោះនេះត្រូវបានប្រើប្រាស់ពេញមួយយប់ ដើម្បីប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំ របស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ កន្លងមកទីក្រុងគៀវ បានទទួលយន្តហោះជំនាន់ទីបួនដំបូងរបស់ខ្លួន ពីប្រទេសបារាំងកាលពីខែមុនហើយកាលពីខែតុលាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu...