ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់ មួយចំនួនសម្រាប់មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំ នៅក្នុងសមរភូមិព័ត៌មាន និងសាធារណមតិ ដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសមិទ្ធផលដ៏ធំធេង របស់រាជរដ្ឋាភិបាល ចេញពីការមួលបង្កាច់ របស់ក្រុមប្រឆាំងជ្រុលនិយម។ អភិក្រមទាំងនោះមានដូចជា «បើគេបំផ្លើសបំភ្លៃ យើងបំភ្លឺ...
វៀតណាម ៖ ស្ត្រីជនជាតិវៀតណាមម្នាក់វ័យ ២១ ឆ្នាំម្នាក់បានសន្លប់ភ្លាមៗ បន្ទាប់ពីនាងបានលេបថ្នាំសម្រកទម្ងន់ ដែលទិញតាមបណ្តាញសង្គម TikTok ក្រោយមកគ្រូពេទ្យបានរកឃើញថា នាងត្រូវបំពុលនឹងថ្នាំ សម្រកទម្ងន់ Sibutramine មានសារធាតុហាមឃាត់ ដែលបណ្តាលឲ្យរូបនាង មានបញ្ហាញផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ ស្ត្រីរូបនេះពីមុនមាន សុខភាពធម្មតា...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នាឱកាសនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានស្នើឱ្យចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដីកម្រជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំដ៏មហន្តរាយមួយ នៅឯសេតវិមានកាលពីសប្តាហ៍មុន ដែលបានបំផ្លាញកិច្ចព្រមព្រៀងនេះប៉ុន្តែ ទោះយ៉ាងណា លោកមិនបានសុំទោស ដូចការទាមទាររបស់មន្ត្រីអាមេរិក មួយចំនួនទេ។ លោកZelensky និងប្រធានាធិបតីអាមេរិក Donald Trump...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំមន្ដ្រីសុខាភិបាល បន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌល សុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាល ដែលមានគុណភាព និងសុវត្ថិភាព។ នាឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃអង្គារថា ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងទីក្រុងមូស្គូ នឹងត្រូវដកចេញជាបន្តបន្ទាប់ ដើម្បីស្តារទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍ របស់ Reuters កាលពីថ្ងៃចន្ទ ដែលបានអះអាងថា សហរដ្ឋអាមេរិកកំពុងរៀបចំផែនការមួយដើម្បីផ្តល់លទ្ធភាព...
ប៉េកាំង៖ ប្រទេសចិន បានកំណត់គោលដៅកំណើន ផលិតផល ក្នុងស្រុកសរុប របស់ខ្លួននៅប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ២០២៥ ក្នុងអំឡុង ពេលបើកសម័យ ប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន ដោយរក្សា បាននូវគោលដៅ ដូចគ្នាសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា ទោះបីជាមានបញ្ហាប្រឈម ដូចជាភាពតានតឹងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកក៏ដោយ ។ កាលពីឆ្នាំមុនផលិតផលក្នុងស្រុក សរុប...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួយគោលនយោបាយ ការបរទេស របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លោក Yury Ushakov បាននិយាយថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានសម្រេចចិត្ត ធ្វើកិច្ចចរចាដាច់ដោយឡែក ពីគ្នាផ្តោតលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលការចរចាកម្រិត ខ្ពស់កាលពីខែមុន នៅទីក្រុងរីយ៉ាដ។...
ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា បទល្មើសព្រហ្មទណ្ឌក្នុងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៥នេះ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈការបង្ក្រាបសម្រេចបាន៩៥ភាគរយ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌមានប្រសិទ្ធភាពទាំងករណីលួច ឆក់ ប្លន់ម៉ូតូ ចោរគាស់ផ្ទះ និងករណីវាយទាត់ម៉ូតូប្លន់ពេលយប់មានការថយចុះ ។ លោកថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៉េកាំងបានតម្លើងពន្ធរហូតដល់ ១៥ភាគរយ លើទំនិញម្ហូបអាហារផ្សេងៗ ដែលនាំចូលពីសហរដ្ឋអាមេរិក និងពង្រីកការគ្រប់គ្រងលើការ ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក។ ប្រភពដដែលបានសរសេរទៀតថា ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការតម្លើងពន្ធចុងក្រោយរបស់ ទីក្រុងវ៉ាស៊ីនតោនលើទំនិញចិន។ កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពន្ធចំនួន ១៥ភាគរយទៅ លើការនាំចូលសាច់មាន់ ស្រូវសាលី ពោត និងកប្បាសពីសហរដ្ឋអាមេរិក ព្រមទាំងពន្ធ ១០ភាគរយទៅលើអង្ករអាមេរិក...