បរទេស ៖ ការជជែកដេញដោលប្រឆាំង នឹងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ ហើយផ្តោតលើការ ចោទប្រកាន់ថា លោកស្រីខ្វះសមត្ថភាព ការគេចពន្ធ និងការទទួលយកឥទ្ធិពលពីឪពុក គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលមិនអាចទទួលខុសត្រូវបាន។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា...
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការប្រតិបត្តិស្តីពីយន្តការជំរុញ ការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខ សង្គម ឆ្នាំ២០២៤-២០២៦”។ ផែនការប្រតិបត្តិនេះគឺជាជំហានថ្មីមួយទៀតនៃកិច្ចខិតខំ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម...
ភ្នំពេញ៖ ក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបានជាង ១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនបញ្ជូនទៅពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងមួយរយៈពេលកន្លងមកនេះ ទោះបីករណីក្មេងទំនើង មានសភាពថមថយបន្តិចមែន ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបានបន្ថយដៃនោះឡើយ គឺបានអនុវត្តយ៉ាងសកម្ម មិនថាយប់ ឬថ្ងៃ ព្រមទាំងមានការសហការ...
បរទេស៖ នាយកដ្ឋានប្រាក់ចំណូលរបស់ប្រទេសថៃ បានជំរុញឱ្យអ្នកមានឥទ្ធិពល លើប្រព័ន្ធផ្សព្វផ្សាយសង្គម (influencers) និងអ្នកលក់អនឡាញ ត្រូវដាក់ឯកសារបង្ហាញពីប្រាក់ចំណូលប្រចាំឆ្នាំ របស់ពួកគេនៅចុងខែមីនា ដើម្បីជៀសវាងការផាកពិន័យ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គនាយកនាយកដ្ឋានប្រាក់ចំណូល លោក Pinsai Suraswadi បានសម្តែងការព្រួយបារម្ភថា...
សេអ៊ូល៖ ទីភ្នាក់ងារទិញសព្វាវុធរបស់ កូរ៉េខាងត្បូងបានឲ្យដឹងថា មន្ត្រីការពារជាតិកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី បានអះអាងជាថ្មីនូវ កិច្ចសហប្រតិបត្តិការរបស់ពួកគេ សម្រាប់គម្រោងរួមគ្នាមួយ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំង KF-21 នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ទីភ្នាក់ងារ DAPA បានឲ្យដឹងថា លោក Seok Jong-gun រដ្ឋមន្ត្រីនៃរដ្ឋបាលកម្មវិធីទិញយកការពារជាតិ (DAPA) និងលោក Donny...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានព្រមានថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល អាចអូសប្រទេសនេះចូលទៅក្នុង សង្រ្គាមថ្មីពោលគឺ បន្ទាប់ពីការវាយប្រហារយ៉ាងសាហាវ ទៅលើទីក្រុងនានានៅភាគខាងត្បូង។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ នៅលើគេហទំព័រផ្លូវការរបស់គាត់កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រី បានព្រមានអំពីប្រតិបត្តិការយោធាជាថ្មី នៅព្រំដែនភាគខាងត្បូង និងដោយសារតែហានិភ័យដែលពួកគេ បានអូសប្រទេសចូលទៅក្នុងសង្រ្គាមថ្មីមួយដែល នឹងនាំមកនូវភាពលំបាកដល់ប្រទេសលីបង់ និងប្រជាជនលីបង់។...
ភ្នំពេញ ៖ ស្ទើរគ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ ចាប់ពីស្រែអំបិល-កោះកុង បានជិតរួចរាល់ហើយ ដែលប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងងាយស្រួល អមដោយរុក្ខជាតិ ព្រៃព្រឹក្សាខៀវស្រងាត់ ត្រជាក់ភ្នែក ជាទីដ៏មនោរម្យមិនអាចកាត់ថ្លៃបាន ខណៈគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សម្រេចលទ្ធផល៩៣,២៨%ហើយ ។ នេះបើតាមហ្វេសប៊ុកលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា កាតព្វកិច្ចបួសខែរ៉ាម៉ាឌន គឺជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ក្នុងចំណោមសសរស្តម្ភទាំង៥ ។ សម្តេចធិបតីបន្តថា ខែរ៉ាម៉ាឌន គឺជាខែទី៩ និងត្រូវបានប្រសិទ្ធនាមជាខែដ៏ពិសិដ្ឋនៃសាសនាឥស្លាមផងដែរ ដែលជាខែជំរុញឱ្យជនម៉ូស្លីមទាំងឡាយ ខិតខំប្រឹងប្រែងប្រព្រឹត្តអំពើល្អឱ្យបានកាន់តែច្រើន ពិសេស គឺជួយដល់អ្នកក្រខ្សត់ខ្វះលទ្ធភាព ។ សម្តេចថា បន្ថែមពីនេះ...
តាកែវ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេនៅលើទឹកដីខេត្តតាកែវ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ បានធ្វើការទាក់ទាញប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកចូលរួមលេងកម្សាន្តប្រមាណជាង ៣០ម៉ឺននាក់។ បើយោងតាមលោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានថ្លែងឱ្យដឹងថា សម្រាប់រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យពិធីបុណ្យទន្លេមានភ្ញៀវទេសចរជាតិ អន្តរជាតិ មានបងប្អូនប្រជាពលរដ្ឋ ចំនួន...
តូក្យូ៖ ការវាយតម្លៃការអនុម័តសម្រាប់ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានធ្លាក់ចុះមកនៅត្រឹម ២៧.៦ ភាគរយ ដែលជាកម្រិតទាបបំផុតចាប់តាំងពី លោកបានចូលកាន់តំណែងក្នុងខែតុលា បន្ទាប់ពីមានការបង្ហាញដែលថា លោកបានប្រគល់ប័ណ្ណអំណោយ ដល់សមាជិកសភាគណបក្សកាន់អំណាចថ្មី នេះបើតាមការស្ទង់មតិរបស់សារព័ត៌មានក្យូដូជប៉ុន បានបង្ហាញកាលពីថ្ងៃអាទិត្យ។ ការស្ទង់មតិតាមទូរស័ព្ទចុងសប្តាហ៍ក៏បានរកឃើញថា ៧១.៦ ភាគរយនៃអ្នកឆ្លើយតបបានជំទាស់នឹង ការចែកចាយប័ណ្ណដែលមានតម្លៃស្មើសាច់ប្រាក់របស់ Ishiba ដែលមានតម្លៃ ១០០,០០០...