ភ្នំពេញ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានឆ្លើយតបទៅនៅសំដីរបស់លោក សម រង្ស៊ី ដែលបានប្រៀបធៀបពីករណីលោករ៉ូទ្រីហ្គោល ឌូតឺតេ អតីតប្រធានាធិបតីហ្វីលីពីន និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា នឹងមានវាសនាដូចគ្នានោះ គឺបុគ្គលសម រង្ស៊ីនេះ គ្មានអ្វីធ្វើក្រៅពីតែចាំរិះគន់នឹងប្រៀបធៀប ដែលចាំតែយកផលចំណេញពីព្រឹត្តិការណ៍ប្រទេសនេះប្រទេសនោះ ដើម្បីបំពេញតណ្ហានយោបាយខ្លួន។...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិ ពហុបច្ចេកទេស តេជោសែន និង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជិវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ លោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យពេញលេញ របស់ប្រជាជនចិន បានបើកផ្លូវអភិវឌ្ឍនយោបាយ ដែលនេះមានទម្រង់ប្លែកពីទម្រង់ របស់បណ្តាប្រទេសលោកខាងលិច ។ លោកអះអាងថា ពិភពលោកសព្វថ្ងៃនេះ កំពុងប្រឈមមុខនឹង «លទ្ធិប្រជាធិបតេយ្យងប់ងល់» និង«លទ្ធិប្រជាធិបតេយ្យហួសល្បឿនកំណត់» ក៏ដូចជា «ឱនភាពលទ្ធិប្រជាធិបតេយ្យ» និង «លទ្ធិប្រជាធិបតេយ្យធ្លាក់អាប់ពន្លឺរស្មី»។...
ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង១៣ឆ្នាំដែលរត់ចេញពីផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលពេញសង្គមនោះ ដោយសារតែខឹងម្តាយស្តីបន្ទោស រឿងដែលមិនចូលរៀន ។ បន្ទាប់ពីមានការប្តឹង ពីសំណាក់ឪពុករបស់ក្មេងស្រី កាលពីម៉ោងជាង១រសៀលថ្ងៃ១១ មីនា នៅរសៀលថ្ងៃ១២ មីនានេះ ត្រូវបានសមត្ថកិច្ចរកឃើញ និងប្រគល់ជូនទៅក្រុមគ្រួសារវិញហើយ។ បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ក្មេងស្រីអាយុ១៣ឆ្នាំរត់ចេញពីផ្ទះមានឈ្មោះ រុណ ចន្ទរស្មី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ...
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ បើទោះបីបទល្មើស ព្រហ្មទណ្ឌ មានការកើនឡើង ប៉ុន្តែកងកម្លាំង បង្ក្រាបបានស្ទើតែ១០០ភាគរយ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ ។ ការកោតសរសើររបស់ លោក ម៉ប់ សារិន បែបនេះបានធ្វើឡើង...
បរទេស៖ លោក Duane Dizon អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ បានប្រាប់សារព័ត៌មាន RT ថា ការស្វែងរក និងចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បង្ហាញថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ មួយនេះ គឺជា “អាវុធនៃឥទ្ធិពលរបស់លោកខាងលិច” ។...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវ ដ៏កាចសាហាវមួយ របស់បណ្តាប្រទេសទាំងអស់ លើសកលលោក។ នាឱកាសអញ្ជើញជាអធិបតីភាព ដឹកនាំបើកសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ...
សូមជូនដំណឹងដល់លោក ជា ពិសី! សូមលោក ទាក់ទងមកខ្ញុំជាបន្ទាន់យ៉ាងយូរត្រឹមរយៈពេល ៧ថ្ងៃ បន្ទាប់ពី ការជូនដំណឹងនេះ តាមរយៈពេលទូរសព្ទលេខ 085 994 588 ព្រោះខាង ខ្ញុំបានព្យាយាមទំនាក់ទំនង ច្រើនលើកច្រើនសារ តែមិនទាក់ទងបាន។ ក្នុងករណីលោក មិនទាក់ទងមកទេ ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។ សូមអរគុណ!
សេអ៊ូល៖ កងម៉ារីនកូរ៉េខាងត្បូងបានឲ្យដឹងថ្ងៃពុធនេះថា កងម៉ារីនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធថ្មើរជើងរួមគ្នារយៈពេល 10 ថ្ងៃ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរួមគ្នារបស់ពួកគេ ខណៈកូរ៉េខាងជើង ថ្កោលទោស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ យោងតាមកងម៉ារីនបានឱ្យដឹងថា ទាហានប្រហែល ៤៤០ នាក់មកពីកងម៉ារីនទី ២ របស់កូរ៉េខាងត្បូង និងកងកម្លាំងបេសកកម្មដែនសមុទ្រទី ៣ របស់សហរដ្ឋអាមេរិកបានចូលរួមក្នុងសមយុទ្ធដែលបានបើកនៅថ្ងៃទី ៣...
បរទេស៖ ក្រសួងអប់រំរបស់សហរដ្ឋអាមេរិក គ្រោងនឹងបញ្ឈប់បុគ្គលិករបស់ខ្លួនជាង ១.៣០០ នាក់ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយបុគ្គលិករបស់ក្រសួងនេះពាក់កណ្តាល ដែលជាការព្យាករណ៍ចំពោះផែនការរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការរុះរើទីភ្នាក់ងារនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីក្រសួងអប់រំបានប្រកាសពីការ កាត់បន្ថយបុគ្គលិកកាលពីថ្ងៃអង្គារ ដោយបង្កើនសំណួរអំពីសមត្ថភាពរបស់ ទីភ្នាក់ងារក្នុងការបន្តប្រតិបត្តិការធម្មតា។...