នៅថ្ងៃទី២ ខែមេសា តាមម៉ោងក្នុងតំបន់ រដ្ឋាភិបាលអាមេរិកបានប្រកាសថា យកពន្ធគយស្មើគ្នាចំពោះដៃគូពាណិជ្ជកម្មទាំងអស់ ភាគីចិនបានឆ្លើយតបភ្លាមថា នឹងធ្វើការតបតវិញ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។ មួយថ្ងៃក្រោយមក វិធានការតបតវិញមួយចំនួនត្រូវបានអនុវត្ត ក្នុងនោះបូករួមទាំងដំឡើងពន្ធគយ ៣៤ភាគរយទៅលើផលិតផលទាំងអស់ដែលនាំចូលពីអាមេរិក ដាប់ពាក្យបណ្តឹងអំពីទង្វើរបស់អាមេរិកទៅកាន់យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ព្រមនិងដាក់បញ្ចូលអង្គភាពអាមេរិកជាច្រើនក្នុងបញ្ជីឈ្មោះស្តីពីការដាក់កំហិតលើការនាំចេញជាដើម ។ ខណៈពេលចិនប្រកាសព័ត៌មាន ការជួញដូរឧបករណ៍និស្សន្ទក្នុងទីផ្សារភាគហ៊ុនរបស់អាមេរិកក៏បានធ្លាក់ចុះយ៉ាងខ្លាំង សន្ទស្សន៍ Dow Jones Average,...
CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចេញផ្សាយការស្ទង់មតិ ទៅកាន់អ្នកប្រើប្រាស់អ៊ីនធឺណេតទូទាំងពិភពលោកដោយបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើអនុត្តភាពដោយឯកតោភាគីរបស់អាមេរិកមកលើប្រទេសដទៃដែលយកលេសថា« ពន្ធគយស្មើគ្នា» បានសម្គាល់ឃើញថានេះប្រហែលអាចនឹងនាំឱ្យប្រទេសនានាចាត់វិធានការតបតវិញ រហូតដល់បង្កទៅជា «សង្គ្រាមពន្ធគយពិភពលោក» ដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ ភាគីអាមេរិកបានអះអាងថា «ខាតបង់» ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ដូចនេះដំឡើងពន្ធគយ «ដោយស្មើភាព» ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ ក្នុងបំណងកាត់បន្ថយទំហំឱនភាពពាណិជ្ជកម្ម អ្នកផ្តល់បទសម្ភាសន៍ពិភពលោកចំនួន ៨១,០៣% មិនយល់ស្របចំពោះទង្វើបែបនេះ ហើយយល់ឃើញថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា លោកនឹងផ្តល់ឱ្យ ByteDance បន្ថែមរយៈពេល ៧៥ថ្ងៃ ដើម្បីលក់កម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម TikTok ទៅឱ្យក្រុមហ៊ុនមិនមែនជារបស់ចិន ឬហានិភ័យត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក។ លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើ Truth Social ថា “រដ្ឋបាលរបស់ខ្ញុំបាននឹងកំពុងធ្វើការយ៉ាងខ្លាំងលើកិច្ចព្រមព្រៀងមួយ ដើម្បីរក្សាទុក...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា-ឡាវ នៅមានកិច្ចការជាច្រើនទៀតដែលត្រូវបន្តធ្វេីរួមគ្នា សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិ និង ប្រជាជន ទាំងពីរ។ ក្នុងឱកាសអញ្ជើញចូលរួមដាក់កម្រងផ្កា និង គោរពវិញ្ញាណក្ខន្ធ ជូន នាយឧត្តមសេនីយ៍ ខាំតៃ...
ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥, លោក ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោក នាយកឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានគណៈកម្មាធិការមជ្ឈិមបក្ស និងជាអតីតប្រធានរដ្ឋឡាវ។...
ក្រសួងអប់រំ ៖ ការចាត់ចំណាត់ថ្នាក់ នៃការអប់រំរបស់កម្ពុជា នៅលេខរៀងទី១២០ មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្ត្រ ពលករខ្មែរម្នាក់ បានស្លាប់ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ ដឹកទំនិញតាមរថភ្លើងពីគុនមិញ-ឡាវ ហើយមកកម្ពុជា ចំណេញពេលជាងពាក់កណ្តាល សម្តេចតេជោទម្លាយថា កូនស្រីម្នាក់របស់អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពុំមានផ្ទះនៅផ្ទាល់ខ្លួន សម្តេចធិបតី ហ៊ុន ម៉ាណែត...
រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុអាមេរិក ប្រាប់ប្រទេសនានាថា កុំសងសឹក ប្រឆាំងនឹងការតម្លើង ពន្ធនាំចូលរបស់អាមេរិក រដ្ឋបាលសហរដ្ឋអាមេរិក តម្លើងអត្រាពន្ធលើប្រទេសថៃ ពី ៣៦ភាគរយ ទៅ ៣៧ភាគរយ មន្ត្រីផ្នែកសុវត្ថិភាពរបស់ប្រទេសថៃ រកឃើញថា ដែកមិនមានស្តង់ដារ បានប្រើក្នុងអគារកម្ពស់៣០ជាន់ ដែលបានរលំក្នុងទីក្រុងបាងកក ពេលរញ្ជួយដី លោក Donald Trump បញ្ឆេះសង្រ្គាមពាណិជ្ជកម្ម, តម្លើងពន្ធលើកម្ពុជា...
កំពង់ចាម-កំពង់ធំ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ព្រមទាំងសហការីបានអញ្ជើញពិនិត្យមើលការប្រមូលទិញស្វាយចន្ទីនៅឃ្លាំងចំនួន២ កន្លែងស្ថិតនៅ ស្រុកព្រៃឈរខេត្តកំពង់ចាម និងទីលានហាលគ្រាប់ស្វាយចន្ទីដ៏ធំមួយកន្លែងទៀត ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានសមត្ថភាពស្តុកសរុបចំនួន ៦០០តោន។ តាមរយៈការអញ្ជើញពិនិត្យមើលរបស់ លោកបណ្ឌិត កៅ ថាច នៅឃ្លាំងប្រមូលទិញស្វាយចន្ទីខាងលើគឺទី១...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិកបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនកាលពីថ្ងៃសុក្រ ក្នុងការធ្វើការជាមួយប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck-soo ដើម្បីស្ថិរភាពនៅក្នុងសម្ព័ន្ធភាពទ្វេភាគី រហូតដល់អ្នកស្នងតំណែងពីប្រធានាធិបតី Yoon Suk Yeol ត្រូវបានជ្រើសរើសជាផ្លូវការ។ តុលាការធម្មនុញ្ញកូរ៉េបានប្រកាសជាឯកច្ឆ័ន្ទលើការចោទប្រកាន់លោក Yoon នៅថ្ងៃសុក្រ (ម៉ោងនៅប្រទេសកូរ៉េ) ដោយដកលោកចេញពីតំណែងជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោលកាលពីក្នុងខែធ្នូ ឆ្នាំមុន និងកំណត់ដំណាក់កាល សម្រាប់ការបោះឆ្នោតប្រធានាធិបតីដែលទំនងជានៅក្នុងខែមិថុនា។ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា...
ម៉ិកស៊ិក៖ រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានប្រកាសថា ប្រទេសម៉ិកស៊ិកនឹងវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីពង្រឹងអធិបតេយ្យភាពម្ហូបអាហារ និងកាត់បន្ថយការពឹងផ្អែកនៃការនាំចូលជាការឆ្លើយតបទៅនឹងវិធានការពន្ធថ្មីរបស់សហរដ្ឋអាមេរិក។ ផែនការដែលបង្ហាញដោយលេខាធិការកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ប្រទេសម៉ិកស៊ិកលោក Julio Berdegue នឹងបែងចែកប្រាក់ចំនួន ៨៣.៧៦ពាន់លានប៉េសូម៉ិកស៊ិក (៤.១ ពាន់លានដុល្លារ) ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ដើម្បីបង្កើនផលិតកម្មដំណាំ និងផលិតផលសំខាន់ៗក្នុងស្រុកដូចជាពោត សណ្តែក អង្ករ...