ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន នាយទាហាន ថ្នាក់ឧត្ដមសេនីយ៍ត្រី ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ ក្រោយល្មើសវិន័យកងទ័ព។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥៕
លោកស្រី ហ៊ុន ដានី៖ ប្រទេសចិន គឺជាទីផ្សារទេសចរណ៍ធំបំផុត សម្រាប់កម្ពុជា ក៏ដូចជាពិភពលោក យុវជនជាពលករខ្មែរម្នាក់ ធ្វើការនៅកូរ៉េខាងត្បូង ចងកសម្លាប់ខ្លួន រដ្ឋមន្រ្តីសុខាភិបាល ៖ មុនពេលចូលរៀនពេទ្យ ពិតជាដឹងពីការព្យាយាម និងប្រឹងប្រែងសង្គ្រោះជីវិត ស្ពានខ្ពស់ជាងគេនៅកម្ពុជា ត្រូវបានចាក់បេតុងតភ្ជាប់មុខតំណ និងបើកដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១-១៧ មេសា សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (XI JINPING) នៅប្រទេសកម្ពុជា នាពេលខាងមុខនេះ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផែនការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋ...
ចិនប្តេជ្ញាថា នឹងតស៊ូរហូតដល់ទីបញ្ចប់ ប្រឆាំងនឹងការតម្លើងពន្ធរបស់លោក Trump ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសអនុម័តកញ្ចប់ថវិកាការពារជាតិរហូតដល់ ១ ពាន់ពាន់លានដុល្លារ ក្រុមហ៊ុនអ្នកផលិតរថយន្តដ៏ធំ របស់អាល្លឺម៉ង់ សម្រេចចិត្តផ្អាកការដឹកជញ្ជូន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកហើយ លោក Trump គម្រាមបន្ថែមពន្ធគយ លើទំនិញរបស់ប្រទេសចិន ៥០ភាគរយទៀត ម៉ាឡេស៊ីដែលជា ប្រធានអាស៊ាន...
បរទេស៖ ប៉ូលិសថៃ កំពុងស៊ើបអង្កេតករណីធ្លាក់ស្លាប់ស្ត្រីជនជាតិរុស្ស៊ី អាយុ២៦ឆ្នាំម្នាក់ ពីយ៉រជាន់ទី១៤ នៃបន្ទប់ខុនដូរបស់នាងក្នុងសង្កាត់ Bang Lamung នៅប៉ាតាយ៉ា កាលពីរសៀលថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកវីរសេនីយ៍ Janda Dermphan អនុប្រធានផ្នែកស៊ើបអង្កេតនៅ Bang...
សៀមរាប៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅទីតាំងឡឥដ្ឋមួយ ស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ យុទ្ធនាការផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង...
បរទេស៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានព្រមានក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការចូលទៅក្នុងរង្វង់នៃការរឹតបន្តឹងពាណិជ្ជកម្មសងសឹក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមដាក់ពន្ធបន្ថែមលើការនាំចូលរបស់ចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកបានប្រកាសដកពន្ធថ្មីលើការនាំចូលពីជុំវិញពិភពលោក រួមទាំងពន្ធ 34% លើទំនិញចិន។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានប្តេជ្ញាសងសឹកជាមួយនឹងការដំឡើងពន្ធសមាមាត្រ 34% លើការនាំចេញរបស់អាមេរិក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណាដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីប្រជាពលរដ្ឋខ្មែរនៅពេលឆ្លងដែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។ តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូន អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងជួយសម្របសម្រួលដល់ការធ្វើដំណើរចេញចូល ឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យប្រព្រឹត្តទៅដោយរលូន ក្រសួង...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ កម្មករនិយោជិត និយោជក និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា ក្នុងការជំរុញការអនុវត្តកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល បរិយាបន្ន និងមិនទុកនរណាម្នាក់ចោលនោះឡើយ។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់បែបនេះ...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញដល់ប្រជាកសិករ អាជីវករ និងម្ចាស់ឡសម្ងួត ត្រូវរួមគ្នាផលិត និងអនុវត្តស្របតាមស្តង់ដារបច្ចេកទេស ក្នុងការបង្កើនការផលិតផលិតផលថ្នាំជក់កម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តជាតិ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ក្នុងឱកាសនៃទស្សនកិច្ចសិក្សាស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជា សម្រាប់ការនាំចេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោកស្រី រដ្ឋមន្ត្រី...