ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងមានកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុដើម្បីប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងនាឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមកកាន់មុខតំណែងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា...
ស្ទឹងត្រែង ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ មន្ទីរប្រឆាំងគ្រឿងញៀន នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ប៊ុន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃ៩ មេសា នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព ក្នុងវិស័យកសិកម្ម និងវិស័យស្រូវអង្ករ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន នៅវិមានសន្តិភាព ៕
ប៉េកាំង ៖ ជម្លោះដ៏អូសបន្លាយ ក្នុងប្រទេសអ៊ុយក្រែន បានក្លាយទៅជាផលចំណេញដ៏ច្រើន សម្រាប់ម៉ាស៊ីនសង្រ្គាមរបស់ទីក្រុងវ៉ាស៊ីនតោន ដោយមានក្រុមហ៊ុន លក់អាវុធ របស់សហរដ្ឋអាមេរិក អ្នកហិរញ្ញវត្ថុ Wall Street និងក្រុមហ៊ុនធនធានយក្សនានា បានបោះទុនដោយមិន ខ្មាស់អៀនលើការបង្ហូរឈាម។ ហេតុផលសំខាន់មួយ សម្រាប់វិបត្តិដែលមិនអាចដោះស្រាយបាន គឺការកេងប្រវ័ញ្ចបីយ៉ាងដំណើរការក្នុងដំណាក់កាលបិទទ្វារ៖ សម្ព័ន្ធភាពដែលសាជីវកម្ម សព្វាវុធប្រារព្ធពិធី លើកិច្ចសន្យា សង្គ្រាមមិនចេះចប់...
សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោក Choi Sang-mok បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ដែលប្រឈមមុខនឹង បញ្ហារចនាសម្ព័ន្ធរួចហើយ កំពុងត្រូវបានថ្លឹងថ្លែងបន្ថែមទៀត ដោយអ្វីដែល លោកហៅថាជា “ព្យុះពន្ធគយ” ដោយសន្យាថានឹងចាត់វិធានការ គាំទ្រយ៉ាងឆាប់រហ័ស។ លោក Choi បានឲ្យដឹងនៅពេលកំពុង ធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដែលទាក់ទងនឹងសេដ្ឋកិច្ចថា “សេដ្ឋកិច្ចរបស់យើងដែលកំពុង ប្រឈមមុខនឹងភាពលំបាក...
តតូក្យូ ៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ក្រុមហ៊ុន Nissan Motor Co. កំពុងពិចារណាផ្លាស់ប្តូរ ផលិតកម្មមួយចំនួននៅរោងចក្ររបស់ខ្លួន នៅភាគនិរតី នៃប្រទេសជប៉ុនទៅកាន់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ ក្រុមហ៊ុនផលិតរថយន្តគ្រោង នឹងកាត់បន្ថយទិន្នផលរថយន្ត Rogue sport utility ផលិតនៅរោងចក្រមួយក្នុង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសអ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែង មួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចា ទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អាចប្រព្រឹត្តទៅបាន នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ។ ការចរចាដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតី អាមេរិក Donald Trump ដើម្បីពិភាក្សាគ្នាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គ្រោងនឹងធ្វើឡើងនៅប្រទេសអូម៉ង់ ក្នុងសប្តាហ៍នេះ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអង្គារថា ជំនួបបន្ទាប់ នៃកិច្ចចរចារវាងប្រទេសរុស្ស៊ី និងអាមេរិកដែលមានបំណងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងការទូតនឹងប្រព្រឹត្តទៅ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគីក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពដដែលនេះ ក៏បានសរសេរដែរថា ប្រទេសទាំងពីរបានបើកកិច្ចប្រជុំ កម្រិតខ្ពស់ជាច្រើនលើក រួចមកហើយគិតចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងក្នុង ខែមករាមកម្ល៉េះ ។...
កំពង់ស្ពឺ: ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ។កម្លាំងមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបករណីគ្រឿងញៀនកាលពីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ។ ស្ថិតនៅចំណុចមុខផ្ទះសំណាក់ដើមព្រីង ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង...
កំពង់ធំ: លោក វង់ ឡូ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ តំណាងលោក ថោ ជេថា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញប្រគល់ម៉ូតូចំនួន១៣គ្រឿង ជូនដល់ឃុំទាំង១៣ ក្នុងស្រុកស្ទោងសម្រាប់ចាប់រង្វាន់ អបអរសាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ដែលនឹងប្រព្រឹត្តទៅ...