ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកមានសុវត្ថិភាព រឹងមាំ និងមានវិបុលភាព លោកប្រធានាធិបតី Trump ខិតខំធានាឱ្យបានថាច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកត្រូវបានអនុវត្តតាម។ ប្រសិនបើអ្នកព្យាយាមចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ កុហកដើម្បីទទួលបានទិដ្ឋាការ ធ្វើការដោយគ្មានការអនុញ្ញាតតាមផ្លូវច្បាប់ ឬស្នាក់នៅលើសកាលកំណត់ក្នុងសហរដ្ឋអាមេរិក អ្នកនឹងទទួលការពិន័យធ្ងន់ធ្ងរ។ ការពិន័យនេះរួមមានការចាប់ឃុំខ្លួន ការនិរទេសចេញពីសហរដ្ឋអាមេរិក និងការហាមឃាត់ជាអចិន្ត្រៃយ៍ ក្នុងការទទួលបានទិដ្ឋាការចូលសហរដ្ឋអាមេរិក នៅអនាគត។ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បន្តធ្វើការយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបានថាប្រជាជនកម្ពុជាដែលស្ថិតនៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ត្រឡប់មកកម្ពុជាបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងសូមអរគុណចំពោះចំណាត់ការរហ័ស និងប្រកបដោយប្រសិទ្ធិភាពរបស់ក្រសួងការបរទេស...
យោងតាមប្រភពដែលដឹងពីកិច្ចការកូរ៉េខាងជើង នាវាដឹកទំនិញរបស់កូរ៉េខាងជើងដែលធ្វើដំណើរនៅសមុទ្រខាងលិច ចាប់តាំងពីចុងខែកុម្ភៈ ដោយបិទប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ (AIS) បានបុកជាមួយនាវាចិនកាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។ លក្ខខណ្ឌអាកាសធាតុអាក្រក់ធ្វើឱ្យវាពិបាកសម្រាប់នាវាចិនក្នុងការរកឃើញនាវាកូរ៉េខាងជើងទាន់ពេលវេលា។ ជាលទ្ធផល នាវាកូរ៉េខាងជើងបានលិច ដោយមានរបាយការណ៍បង្ហាញថានាវិកពី ១៥ ទៅ ២០ នាក់បានបាត់បង់ជីវិត។ នាវាចិនមានការខូចខាតតិចតួចប៉ុណ្ណោះ។ ដើម្បីគេចផុតពីការដាក់ទណ្ឌកម្មអន្តរជាតិ នាវានេះតែងតែដំណើរការដោយបិទ AIS...