ភ្នំពេញ៖ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet Air និងAV AirFinance បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុសរុបចំនួន ៣០០ លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phocនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមផ្សេងទៀត ដែលជាផ្នែកមួយនៃបេសកកម្មផ្លូវការសំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងវៀតណាម។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើយន្តហោះដ៏ទូលំទូលាយដែលមានតម្លៃសរុបជាង ៤ ពាន់លានដុល្លារដែលក្រុមហ៊ុន Vietjet បានធានាជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខរបស់សហរដ្ឋអាមេរិក។ ការប្តេជ្ញាចិត្តទាំងនេះ មានគោលបំណងគាំទ្រដល់ផែនការអភិវឌ្ឍន៍កងនាវាអាកាសចរថ្មីរបស់ក្រុមហ៊ុន Vietjet ជាមួយនឹងការគ្រោងទុកនូវយន្តហោះជិត ៣០០ គ្រឿងនៅចន្លោះឆ្នាំ ២០២៥ និង២០២៧។ លោក Stephen Murphy នាយកប្រតិបត្តិនៃក្រុមហ៊ុន AV AirFinance មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូយុទ្ធសាស្រ្តយូរអង្វែងរបស់ Vietjet ។ ការប្តេជ្ញាចិត្តថ្មីនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំរបស់យើង និងឆន្ទៈជួយជំរុញការរីកចម្រើនឡើងវិញរបស់ Vietjet នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈយន្តហោះជំនាន់ថ្មី”។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមដឹកជញ្ជូនយន្តហោះBoeing 737 MAX ដំបូងបង្អស់ពីការបញ្ជាទិញយន្តហោះចំនួន ២០០គ្រឿង ដែលមានតម្លៃជាង ២៤ ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដំបូងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅប្រទេសវៀតណាម ក្នុងវត្តមានរបស់ប្រធានាធិបតីអាមេរិក Donald Trump។ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនពិភពលោករបស់ខ្លួននាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ កំពុងពិភាក្សាដើម្បីពង្រីកអាជីវកម្មជាប្រវត្តិសាស្ត្របន្ថែមទៀត។ បន្ថែមពីលើកិច្ចសហការរបស់ខ្លួនជាមួយក្រុមហ៊ុន Boeing ក្រុមហ៊ុនVietjet បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងជាមួយសាជីវកម្មធំៗជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុន GE, Pratt & Whitney និង Honeywell ជាមួយនឹងកុងត្រាហិរញ្ញប្បទានសរុបឈានដល់ប្រមាណ ៥០ ពាន់លានដុល្លារអាមេរិក។ ការចរចាដែលកំពុងបន្តត្រូវបានគេរំពឹងថានឹងបន្ថែមទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារបន្ថែមទៀត។គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងផ្នែកម៉ាស៊ីន និងសេវាកម្មបច្ចេកទេសរបស់ក្រុមហ៊ុន Vietjet ជាមួយ GE និង Pratt & Whitney ឥឡូវនេះលើសពីតម្លៃសរុបចំនួន ១០ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏កំពុងពង្រឹងភាពជាដៃគូផ្នែកបច្ចេកវិទ្យារបស់ខ្លួនជាមួយនឹងក្រុមហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា Microsoft, Apple និង Google ខណៈពេលដែលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ SpaceX ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យាកម្រិតខ្ពស់នៅទូទាំងកងនាវាអាកាចររបស់ខ្លួន។ កុងត្រាដែលមានតម្លៃខ្ពស់ទាំងនេះបានត្រៀមលក្ខណៈដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិកនាពេលខាងមុខ។ លោកបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនVietjet បានអបអរសាទរពិធីចុះហត្ថលេខានេះ ហើយបានអះអាងថា៖ “ខ្ញុំមានភាពខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តធ្វើការដោយមិននឿយហត់ និងជំរុញភាពជាដៃគូសកលដែលជួយផ្សារភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងវៀតណាម សហរដ្ឋអាមេរិក និងពិភពលោកកាន់តែទូលំទូលាយ។ ជាមួយនឹងការផ្តោតជាយុទ្ធសាស្ត្រលើការអភិវឌ្ឍន៍កងនាវាអាកាសចរទំនើប និងបណ្តាញហោះហើរជាសកល ក្រុមហ៊ុន Vietjet បច្ចុប្បន្នប្រតិបត្តិការកងនាវានៃយន្តហោះសន្សំសំចៃប្រេងថ្មីជាង ១៥៥ គ្រឿងនិងយន្តហោះបន្ថែមជាង ៤០០ គ្រឿងតាមការបញ្ជាទិញ។ Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនលឿនបំផុត ដោយបានសាងសង់កងនាវាអាកចាសចរដ៏មានថាមពល និងទំនើបបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ និងការភ្ជាប់ទៅកាន់គោលដៅជាច្រើនក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលីនិងប្រទេសជាច្រើនទៀត អ្នកដំណើរមកពីប្រទេសកម្ពុជាអាចរីករាយនឹងការធ្វើដំណើរប្រកបដោយផាសុកភាព និងងាយស្រួលសម្រាប់អាជីវកម្មការកម្សាន្ត ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ AV AirFinance ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញឧស្សាហកម្មដែលមានបទពិសោធន៍រួមគ្នាជាមួយ KKR ហើយផ្តោតលើការរៀបចំហិរញ្ញវត្ថុសម្រាប់យន្តហោះពាណិជ្ជកម្មដល់ក្រុមហ៊ុនអាកាសចរណ៍ អ្នកជួល អ្នកប្រតិបត្តិករដឹកទំនិញ និងអ្នកវិនិយោគ។
ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយចេញផ្សាយថា ប្រទេសចិន និងសហភាពអឺរ៉ុប បានប្តេជ្ញារួមគ្នារក្សាប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគីជាមួយ អង្គការពាណិជ្ជកម្មពិភពលោក WTO ដែលជាស្នូលរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao និងស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ចលោក Maros Sefcovic បានពិភាក្សាគ្នាតាមរយៈវីដេអូកាលពីថ្ងៃអង្គារ...
ប៉េកាំង៖ ប្រទេសចិនបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរហ័សរហួន បន្ទាប់ពីការដំឡើងពន្ធចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក លើការនាំចូលរបស់ចិន ក្នុងវិធានការមួយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ រដ្ឋាភិបាលចិន កាលពីថ្ងៃពុធបានប្រកាសថា ខ្លួននឹងដំឡើងពន្ធបន្ថែមលើផលិតផលដែលនាំចូលពីសហរដ្ឋអាមេរិកដល់ ៨៤ ភាគរយ បន្ថែមក្រុមហ៊ុន អាមេរិកចំនួន ៦ ទៅក្នុងបញ្ជីអង្គភាព ដែលមិនគួរឱ្យទុកចិត្តរបស់ខ្លួន...
បរទេស៖ អ៊ុយក្រែន កាលពីថ្ងៃពុធ បានពង្រីកការអះអាង របស់ខ្លួនថា ជនជាតិចិនមួយចំនួនធំ កំពុងប្រយុទ្ធ ដើម្បីកងទ័ពឈ្លានពាន របស់រុស្ស៊ីដោយនិយាយថា ខ្លួនបានប្រមូលផ្តុំការ ស៊ើបការណ៍លម្អិតលើទាហានស៊ីឈ្នួលជាង ១៥០ នាក់ដែលទីក្រុងម៉ូស្គូត្រូវបានចោទប្រកាន់ថា បានជ្រើសរើសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ។ នៅក្នុងប្រទេសចិន ក្រុមមន្ត្រីបានហៅការចោទប្រកាន់នេះថា “គ្មានមូលដ្ឋានទាំងស្រុង”។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា...
ទាក់ទិននឹងទំនាក់ទំនងចិន និងអាមេរិក កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងក្នុងពេលជួប ជាមួយលោកបៃឌិន អតីតប្រធានាធិបតីអាមេរិក នៅក្រុងលីម៉ា រដ្ឋនធានីប្រទេសប៉េរូថា ការទប់ស្កាត់ប្រទេសចិន គឺជាទង្វើមិនឆ្លាតវៃ មិនបានការ និងមិនអាចជោគជ័យបាន ។ ចិននិងអាមេរិកក្នុងនាមជាប្រទេសធំទាំងពីរពេលទាក់ទងគ្នាភាគី ណាមួយក៏មិនអាចកែប្រែភាគីដៃ គូតាមគំនិតរបស់ខ្លួនទេ។ ចិនអាមេរិកមិនអាចបំផ្លាញ...
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសពីការដាក់ពន្ធគយទៅវិញទៅមក (reciprocal tariff) លើទំនិញនាំចូលពីប្រទេសចំនួន ៦០ រួមទាំងប្រទេសចិន អឺរ៉ុប និង អាស៊ានផងដែរ ក្រោមហេតុផលថា ដើម្បីដោះស្រាយអតុល្យភាពជញ្ជីងពាណិជ្ជកម្ម ការពារ អធិបតេយ្យភាព និងពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។ យ៉ាងណាមិញ ការដាក់...
ក្នុងនាមជាអនុប្រធានាធិបតី របស់សហរដ្ឋអាមេរិក លើកនេះលោកVance បានធ្វើឱ្យទូទាំងពិភពលោក មានការយល់ដឹងថ្មីម្តងទៀត តាមរយៈទង្វើអសីលធម៌ យ៉ាងកម្រោល ។ ពេលថ្មីៗកន្លងទៅនេះ ពេលទទួលបទសម្ភាសន៍ជាមួយប្រព័ន្ធ សារព័ត៌មានអាមេរិកលោកVance បានបង្ហាញពីក្ដីអាណិត ចំពោះការដែលសហរដ្ឋអាមេរិក “រងភាពអយុត្តិធម៌”ក្នុងពាណិជ្ជកម្មអន្តរជាតិ ។ ពេលថ្លែងដល់ប្រទេសចិន លោកបានបញ្ចេញសំដីមិន គួរសមដោយហៅប្រទេសចិនថាជា “អ្នកស្រែ” ។ បន្ទាប់ពីបានព្រលយសម្តីបែបនេះ បានបណ្តាលឱ្យគេសើចចំអក...
ភ្នំពេញ ៖ កំណត់និរន្តរភាពភាព ជាដៃគូអភិវឌ្ឍន៍របស់ខ្លួន បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំ ឡើងកាន់តំណែង ក្នុងអណត្តិទី២ របស់លោក នាពេលថ្មីៗកន្លងទៅនេះ NGOs និង CBOs នៅកម្ពុជា ដូចជាប្រទេសមួយចំនួនទៀត លើពិភពលោកទទួល បានជំនួយពីកម្មវិធី USAID បានប្រឈម នឹងវិបត្តិកាត់បន្ថយសកម្មភាព បន្ថយបុគ្គលិក ឬផ្អាកសកម្មភាព ហើយនិងកំពុងពិចារណា...
ភ្នំពេញ ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ ពលករខ្មែរបានសម្រាកពីការងារ វិលត្រលប់ពីប្រទេសថៃ ចូលតាមច្រកទ្វារអន្តរជាតិ កម្ពុជា-ថៃ នានា ដើម្បីមកលេងស្រុកកំណើត ។ ជាការកត់សំគាល់ ពលករបានលើកឡើងថា ការធ្វើដំណើរចូល នៅតាមច្រកព្រំដែន អន្តរជាតិកម្ពុជា-ថៃ ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ និងឃើញមានក្រុមការងារ របស់ក្រសួងការងារ...
ភ្នំពេញ៖ ប៊ី អាយ ស៊ី ម៉ាឃីត ខេមបូឌា (BIC Markets) នឹងរៀបចំវគ្គសិក្ខាសាលាពិសេស ស្ដីពីគន្លឹះពិសេសក្នុងការទិញ-លក់មាស ឲ្យមានប្រសិទ្ធភាព និងចំណេញច្រើនជាងមុន ។ វគ្គសិក្ខាសាលាពិសេសនេះដែរ សហការរៀបចំដោយ ប៊ី អាយ ស៊ី ម៉ាឃីត ខេមបូឌា និងសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា ។...