ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យពលរដ្ឋត្រៀមលក្ខណៈ ព្រោះនៅថ្ងៃ១១ មេសា ស្អែកនេះ ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់បណ្តោះអាសន្ន។ បើតាមអ្នកនាំពាក្យដដែលនាថ្ងៃ១០ មេសានេះ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឲ្យប្រជាពលរដ្ឋ ឆ្លងកាត់បណ្តោះអាសន្ននៅថ្ងៃទី១១ មេសាស្អែកនេះហើយ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានផ្តោតម្តងទៀតលើវត្តមានរបស់ចិននៅ អឌ្ឍគោលខាងលិច (Western Hemisphere) កាលពីថ្ងៃពុធមួយថ្ងៃបន្ទាប់ពីបានហៅមហាអំណាចពិភពលោកថា ជាការគំរាមកំហែងដល់ព្រែកជីកប៉ាណាម៉ា។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសន្តិសុខក្នុងតំបន់ លោក Hegseth បាននិយាយថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិនកំពុងគ្រប់គ្រងដីធ្លី...
ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ ពាក់ព័ន្ធការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥...
សេអ៊ូលៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានឲ្យដឹងថា រដ្ឋាភិបាលនឹងបង្កើតវិធានការ គាំទ្រយ៉ាងឆាប់រហ័ស សម្រាប់ឧស្សាហកម្មបន្ទះឈីប ក្នុងស្រុក ដើម្បីទប់ទល់នឹងផលប៉ះពាល់ នៃពន្ធ ដែលបានគ្រោងទុក របស់សហរដ្ឋអាមេរិក លើការនាំចូល semiconductor នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Ahn Duk-geun បានឲ្យដឹងថា វិធានការរបស់រដ្ឋាភិបាល នឹងត្រូវបានប្រកាស ក្នុងពេលដ៏ខ្លីខាងមុខ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និង ប្រធានអង្គការណាតូ លោក Mark Rutte បានព្រមព្រៀងគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ចំពេលមានបញ្ហាប្រឈមផ្នែក សន្តិសុខដែលបង្កឡើង ដោយសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន និងឥទ្ធិពលកាន់តែខ្លាំង ឡើងរបស់ចិន។ ផ្នែកដែលរំពឹងទុក នៃកិច្ចសហប្រតិបត្តិការរួម មានការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា ប្រើប្រាស់ពីរដងចុងក្រោយ ជាមួយនឹងកម្មវិធីស៊ីវិល និងយោធា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានសន្សំសំចៃថវិកា ជូនប្រជាពលរដ្ឋ បានប្រមាណជាង៧លានដុល្លារ សហរដ្ឋអាមេរិក។ ការបញ្ជាក់ឱ្យដឹងពី លោក ឃួង ស្រេង...
ភ្នំពេញ ៖ ក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី៣ ទិសដៅការងារ និងបោះឆ្នោតជ្រើសរើស ការិយាល័យក្រុមប្រឹក្សាអាណត្តិទី៤ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំឲ្យអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ក្នុងការការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាជន...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមានពេលវេលាកំណត់ ជាក់លាក់មួយនៅក្នុងចិត្ត សម្រាប់ការឈាន ដល់កិច្ចព្រមព្រៀងជាមួយទីក្រុង តេហេរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានបញ្ជាក់ថា លោកនឹង “ពិចារណា” យ៉ាងដាច់ខាតនូវសកម្មភាពយោធា ប្រសិនបើការចរចាបរាជ័យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥...
ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូង ខេត្តសៀមរាប បានច្រានចោល ចំពោះមតិសាធារណជន ដែលបានលើកឡើងថា ម្ចាស់បំណុលត្រូវ បានជាប់ពន្ធនាគារ ដោយមិនបានទទួល បានការសង់លុយ ពីកូនបំណុលជារឿងមិនត្រឹមត្រូវនោះទេ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូង ខេត្តសៀមរាប នាថ្ងៃ១០ មេសានេះ ស្តីពី ករណីសំណុំរឿង រវាងឈ្មោះ ចិន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តការប្រឆាំងរបស់លោកចំពោះការលក់ក្រុមហ៊ុន United States Steel Corp ទៅឱ្យក្រុមហ៊ុន Nippon Steel Corp. របស់ប្រទេសជប៉ុន ខណៈដែលលោកបានលើកឡើង ពីផែនការពន្ធរបស់លោកថាជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពក្នុង ការធ្វើឱ្យដែកថែប របស់ប្រទេសរបស់លោករស់ឡើងវិញ និងឧស្សាហកម្មកេរ្តិ៍ ដំណែលផ្សេងទៀត។...