បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធលើការនាំចូល របស់ចិនដល់ ១២៥ភាគរយ នៅថ្ងៃពុធ ប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសចិន បានបង្កើនពន្ធលើទំនិញ អាមេរិកដល់ ៨៤ភាគរយ នៅក្នុងសមរភូមិ កាន់តែកើនឡើង ដែលគំរាមកំហែងដល់ការរំខាន ដល់ពាណិជ្ជកម្ម រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ យោងតាមសារព័ត៌មាន AP...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTធនាគារកណ្តាល របស់ប្រទេសឥណ្ឌាបានកាត់បន្ថយអត្រា ការប្រាក់សំខាន់របស់ខ្លួន ជាលើកទីពីរ ក្នុងឆ្នាំនេះកាលពីថ្ងៃពុធ។ យោងតាមការប្រកាស ដោយធនាគារបានឱ្យដឹងថា ការកាត់បន្ថយនេះនឹងអាចរំពឹងទុក បាននឹងជួយកាត់បន្ថយការ ចំណាយលើការខ្ចីប្រាក់សម្រាប់ទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម ដោយមានគោលដៅជំរុញ សកម្មភាពសេដ្ឋកិច្ចទាំងឡាយ។ ទេសាភិបាលធនាគារជាតិ Sanjay Malhotra បាននិយាយថា បើគិតពីចំណុចទាំងអស់នេះ ធនាគារកណ្តាលនឹងផ្លាស់ប្តូរពី...
ភ្នំពេញ ៖ គិតត្រឹមរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានជាង៣ម៉ឺនសេវា។ សេវាដែលបានផ្តល់ជូននោះរួមមាន សេវាលិខិតឆ្លងដែនជាង១ម៉ឺនក្បាល លិខិតធ្វើដំណើរជាង១ពាន់ក្បាល សៀវភៅស្នាក់នៅជាង៤ពាន់ក្បាល សៀវភៅគ្រួសារជាង៣ពាន់ក្បាល និងសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹក។ សម្រាប់សេវាលិខិតឆ្លងដែន បច្ចុប្បន្នមានទីតាំងផ្តល់ ចំនួន៧ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ...
ស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងលោកប៉េង ពោធិ៍សាអភិបាលខេត្ត នៅរសៀលថ្ងៃទី៩ខែមេសាឆ្នាំ២០២៥បានចូលរួមកម្មវិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ និងថ្នាក់ដឹកនាំមន្ទីរ បងប្អូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមហាគ្រួសារមន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីអបអរសាទរអំណរឆ្នាំថ្មីនាពេលខាងមុខ និងជាពិសេសដើម្បីបង្ហាញពីស្មារតីនឹករលឹក សាមគ្គីគ្នាយ៉ាងរឹងម៉ាំរវាងលោកអ៊ុំ លោកពូ អ្នកមីង ជំនាន់មុន និងអ្នកបន្តវេន។ ក្នុងឱកាសនោះ លោកសរ សុដានីបានថ្លែងថា...
ស្វាយរៀង៖ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងនិងជាសមាជិកក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចុះពិនិត្យការតុបតែងលម្អ ក្នុងព្រឹត្តិការណ៍កម្មវិធីសង្ក្រាន្តស្វាយរៀង ដើម្បីត្រៀមសម្រាប់អំណរសាទរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្ពស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្តស្វាយរៀងបានថ្លែងថា សូមអរគុណ និងកោតសរសើរប្អូនៗក្មួយៗយុវជន (សសយក) ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តចូលរួមសកម្មភាពសង្គមក្នុងការរៀបចំតុបតែងលំអរទីតាំងកំសាន្តនានាក្នុងក្រុងស្វាយរៀងដើម្បីត្រៀមទទួលអំណរឆ្នាំថ្មីផង...
ភ្នំពេញ ៖ ដោយសារលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសមិនអនុវត្តពន្ធគយរយៈ៩០ថ្ងៃបន្ថែមទៀតចាប់ពីថ្ងៃ១០ មេសានេះ លើមុខទំនិញសម្រាប់ប្រទេសដែលជាគោលដៅក្នុងការដំឡើងពន្ធនោះ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងខិតខំប្រឹងប្រែងដុតដៃដុតជើងបន្ថែមទៀត ធ្វើយ៉ាងណាកុំឲ្យរដ្ឋបាលលោកត្រាំ អនុវត្តពន្ធគយលើទំនិញកម្ពុជា៤៩%...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សីបាននិយាយថា យោធាអ៊ុយក្រែនបានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកជាច្រើនដងពេញមួយយប់ ដោយផ្តោតលើស្ថានីយ៍បូមឧស្ម័នរបស់រុស្ស៊ីដែលផ្គត់ផ្គង់ប្រេងទៅកាន់អឺរ៉ុបភាគខាងត្បូងតាមរយៈបំពង់បង្ហូរប្រេង TurkStream ។ ក្រសួងការពារជាតិក៏បានចោទប្រកាន់ដែរថាទីក្រុងកៀវបានបន្តរំលោភលើបទឈប់បាញ់ថាមពលដែលបានព្រមព្រៀងដោយរុស្ស៊ី អាមេរិក និងអ៊ុយក្រែនកាលពីខែមុន។ កាលពីថ្ងៃពុធ យោធារុស្ស៊ីបានប្រកាសថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៨ គ្រឿង ដែលសំដៅលើរោងចក្រថាមពលនៅជិតទីក្រុង Korenovsk ក្នុងតំបន់ Krasnodar ភាគខាងត្បូង។ ...
ភ្នំពេញ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia បានប្រកាសពីភាពជាដៃគូដើម្បីលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការរៀបចំការធ្វើដំណើរទៅលំនៅឋានដោយសុវត្ថិភាព ព្រមទាំងពង្រឹងនូវសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។ ការចាប់ដៃគូសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង TADA...
បរទេស៖ ប៉ូលិសថៃបាននិយាយថា លុយជាង ១,៩ ពាន់លានបាតត្រូវបានរឹបអូសក្នុងប្រតិបត្តិការ បង្រ្កាបការលាងលុយក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ដោយជនសង្ស័យជាង ២.៣០០ នាក់ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋទាក់ទងនឹងបារីអេឡិចត្រូនិច និងឧស្ម័នធ្វើឱ្យសប្បាយ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ Prachuap Wongsuk ក្នុងតួនាទីជាប្រធានមជ្ឈមណ្ឌលប្រឆាំងការលាងលុយ...
បរទេស៖ ប្រឈមមុខនឹងការក្រឡាប់ចាក់ទីផ្សារពិភពលោក ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធបានគាំទ្រភ្លាមៗនូវការដកពន្ធរបស់លោកលើប្រទេសភាគច្រើនក្នុងរយៈពេល ៩០ ថ្ងៃ បើទោះបីជាលោកបានបន្ថែមអត្រាពន្ធលើការនាំចូលរបស់ចិនដល់ ១២៥ភាគរយ ក៏ដោយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា វាហាក់ដូចជាការប៉ុនប៉ងមួយដើម្បីបង្រួមនូវអ្វីដែលជាសង្រ្គាមពាណិជ្ជកម្មដែលមិនធ្លាប់មានពីមុនមករវាងសហរដ្ឋអាមេរិក និងប្រទេសភាគច្រើននៃពិភពលោក ទៅជាការប្រគួតរវាងសហរដ្ឋអាមេរិក និងចិន។...