បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារអវកាសរុស្ស៊ី និងអាមេរិកកំពុងបង្កើតផែនការសម្រាប់បញ្ចប់ប្រតិបត្តិការទាងអស់របស់ស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថាISS ដែលដែលជាអ្នកគ្រប់គ្រងកម្មវិធីជាមួយនឹងអង្គការ NASAនោះផងដែរ ។ ស្ថានីយអវកាសនេះបានចាប់ផ្តើមឡើងវិញនៅឆ្នាំ ១៩៩៨ហើយគម្រោងនេះបានមើលឃើញប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក កាណាដា ជប៉ុន ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបជាច្រើនបានចូលរួមកម្លាំងដើម្បីរក្សាប្រតិបត្តិការស្ថានីយ៍ជាមួយគ្នា។ ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃពុធ លោក Ken Bowersox ជាអ្នកគ្រប់គ្រងបេសកកម្មប្រតិបត្តិការអវកាស បាននិយាយថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានអនុម័តវិធានការសងសឹកដើម្បីទប់ទល់នឹងពន្ធដែលដាក់ដោយប្រធានាធិបតីអាមេរិក Donald Trump លើដែកថែប និងអាលុយមីញ៉ូមរបស់ប្លុកនេះ។ ទោះបីជាយ់ាងណាក្តីការឆ្លើយតបនេះ មិនបានលើកឡើងពីការយកពន្ធរបស់សហរដ្ឋអាមេរិក២០ ភាគរយ លើការនាំចេញរបស់ EU ទាំងអស់ដែលចូលជាធរមានកាលពីថ្ងៃពុធនោះឡើយ។ លោក Trump ដែលបានចោទប្រកាន់សហភាពអឺរ៉ុប ម្តងហើយម្តងទៀតថាបានប្រព្រឹត្តចំពោះអាមេរិក យ៉ាងធ្ងន់ធ្ងរ និងដោយបានណែនាំពន្ធ២៥ភាគរយ ទៅលើលោហធាតុកាលពីខែមុនដោយ និយាយថាគោលនយោបាយកំណត់គោលដៅប្រទេសដែលដាក់...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរំពឹងទុកថានៅឆ្នាំ ២០២៥ រដ្ឋបាលខេត្ត និងសម្រេចបាននូវលទ្ធផលការងារល្អប្រសើរថ្មីៗ បន្ថែមទៀត ដោយសារការខិតខំបំពេញការងាររបស់មន្ត្រីទាំងអស់គ្នា ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៥ ក្នុងឱកាសប្រារព្ធពិធី សូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាលជាមួយមន្ត្រីរាជការ នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលេីកឡេីងថា មនុស្សទ្រុស្តប្រយោជន៍ជាតិ បានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ប៉ែន បូណា បានគូសបញ្ជាក់ថា នៅពេលដែលមនុស្សទូទាំងពិភពលោក ទាំងថ្នាក់ដឹកនាំ ទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋ រាប់ទាំងកម្ពុជាយើងផង កំពុងនាំគ្នាគិតរិះរកមធ្យោបាយដោះស្រាយបញ្ហាដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនពាក់ព័ន្ធជាមួយការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាម៉េរិក ចុះចម្លែកអីតែបុគ្គលម្នាក់នេះខុសគេខុសឯងបែរជាបន់ស្រន់ឱ្យប្រទេសជាតិនិងប្រជាជនរបស់ខ្លួន «ស្លាប់» ទៅវិញ។ ជាមួយគ្នានោះលោកបានចោទសួរថា តើលើលោកយើងនេះមានមនុស្សណាអាក្រក់ជាងនេះទៀតទេ? ធ្វើនយោបាយមិនដែលចេះយល់កាលៈទេសៈ មិនដែលគិតប្រយោជន៍ជាតិនិងប្រជាជន ពោលគឺក្នុងមួយជីវិតនយោបាយតាំងពីក្មេងដល់ចាស់ចេះតែម្យ៉ាងគត់គឺ ញុះញង់ លាបពណ៌ដើម្បីបំផ្លិចបំផ្លាញអ្នកដទៃនិងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។ ឥឡូវនេះ មនុស្សទ្រុស្តប្រយោជន៍ជាតិរូបនេះបានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ថែមថា ប្រទេសយើងសំណាងណាស់ដែលមានមេដឹកនាំខ្លាំងពូកែដូចជាសម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលបានកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យឱ្យរីកលូតលាស់ដូចសព្វថ្ងៃ ហើយឈរយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់កុំឱ្យមនុស្សទ្រុស្តប្រយោជន៍ជាតិមានអត្ថិភាពនៅលើទឹកដីកម្ពុជា។ លកសង្កត់ធ្ងន់ថា យើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ យើងទាំងអស់គ្នាឈរនៅជាមួយរាជរដ្ឋាភិបាលនិងគាំទ្ររាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈដើម្បីអនាគតរបស់យើងនិងកូនចៅយើង។ យើងទាំងអស់គ្នាសូមបដិសេធមនុស្សទ្រុស្តប្រយោជន៍ជាតិកុំឱ្យមានអត្ថិភាពនៅក្នុងប្រទេសយើងជាដាច់ខាត៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...