ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិនមានប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំមកហើយ ហើយចំណងមិត្តភាពនេះបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ រហូតបានក្លាយជា«មិត្តដែកថែប»ដូចពេលបច្ចុប្បន្ន ។ អ្វីដែលគួរឱ្យកត់សម្គាល់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងប្រើពាក្យថា«អ្នកជិតខាងល្អ , មិត្តល្អ , ដៃគូល្អ , បងប្អូនល្អ»មកប្រៀបធៀបពីចំណងមិត្តភាពកម្ពុជា-ចិន ដែលសបង្ហាញយ៉ាងប្រចក្សពីគោលនយោបាយការទូតដែលតម្កល់ទុកគ្នាក្នុងឋានៈជាអាទិភាព ។ ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរបានក្លាយជាគំរូភាពនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសធំនិងប្រទេសតូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនា និងសមភាពរវាងជាតិសាសន៍និងអរិយធម៌ទីទៃគ្នា ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជានិងចិនបានវិវឌ្ឍរីកចម្រើនខ្លាំងបន្ទាប់ពីមានការពូនជ្រំនិងថែទាំយ៉ាងយកព្រះទ័យ/ចិត្តទុកដាក់ពីសំណាក់ព្រះករុណាព្រះបរមរតនកោដ្ឋនិងថ្នាក់ដឹកនាំកំពូលជំនាន់ចាស់របស់ប្រទេសចិន ហើយឈានទៅរកការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី...
នៅថ្ងៃទី១១ ខែមេសា លោកXi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ នៅទីក្រុងប៉េកាំង។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះ គឺជាខួបទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអេស្ប៉ាញ។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសអេស្ប៉ាញដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលកាន់តែមានភាពមោះមុតខាងយុទ្ធសាស្រ្ត និងកម្លាំងរស់រវើកខាងអភិវឌ្ឍកាន់តែខ្លាំង...
ចាប់ពីវេលាម៉ោង១២ និង១នាទី ថ្ងៃទី១០ ខែមេសា តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានយកពន្ធបន្ថែមចំនួន៨៤%ចំពោះផលិតផលនាំចូលទាំងអស់ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដើម្បីតបតវិញចំពោះអនុត្តរភាពផ្នែកពន្ធគយរបស់អាមេរិកដែលបានដំឡើងជាបន្តបន្ទាប់ ។ ក្រៅពីនេះ ប្រទេសចិនបានចេញផ្សាយសៀវភៅសដែលមានតួអក្សរជិត៣ម៉ឺនតួក្រោមចំណងជើងថា«គោលជំហររបស់ភាគីចិនស្តីពីបញ្ហាមួយចំនួនក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក» ដោយអធិប្បាយជាប្រព័ន្ធនូវគោលការណ៍ គោលនយោបាយនិងគោលជំហររបស់ខ្លួន។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ឃើញថា “ប្រទេសចិនមានហេតុផលនិងមានភស្តុតាងផ្លូវច្បាប់ក្នុងការតបតវិញចំពោះអនុត្តរភាពខាងពន្ធគយរបស់អាមេរិក”។ ប្រឈមមុខនឹងវិធានការតបតវិញយ៉ាងខ្លាំងក្លារបស់ភាគីចិន ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយទៅលើផលិតផលចិនដល់១២៥%។នៅថ្ងៃទី១០ខែមេសា តាមម៉ោងតំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិក សន្ទទស្សន៍ធំទាំង៣នៃទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះជាទូទៅ តម្លៃភាគហ៊ុនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន៧ធំៗ ក្នុងនោះក៏បូករួមទាំងAppleនិងMicrosoftជាដើមសុទ្ធតែធ្លាក់ចុះយ៉ាងខ្លាំង។”ទង្វើបែបនេះចំជាឆ្កួតមែន” “តើនេះជាល្បែងអំពីតួលេខមួយលើកមែនទេ””គឺជាទង្វើបែបពួកម៉ាហ្វៀសុទ្ធសាធ”...
តូក្យូ៖ ប្រភពមួយដែលស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកំពុងរៀបចំកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយអំពីពន្ធដែលបានដាក់ដោយលោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ រដ្ឋមន្ត្រីស្តារសេដ្ឋកិច្ចឡើងវិញលោក Ryosei Akazawa ដែលជាជំនួយការជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ត្រូវបានគេរំពឹងថា នឹងបន្តកិច្ចព្រមព្រៀងទូលំទូលាយដោយដាក់របាំងមិនមែនពន្ធគយ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការថាមពលនៅលើតុ ដែលជាផ្នែកដែល ត្រាំ បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង។ យោងតាមប្រភពរដ្ឋាភិបាលលោក Ishiba បានស្នើទៅលោក...
អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា៖ តបតាមការអញ្ជើញរបស់លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងលោក Lương Cường ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិននឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី១៥ មេសាខាងមុខ។ ដោយឡែក តបតាមការអញ្ជើញរបស់ព្រះអង្គម្ចាស់ Ibrahimប្រមុខរដ្ឋ ម៉ាឡេស៊ី...
ចាប់ពីថ្ងៃទី១២ ខែមេសាតទៅ ភាគីចិននឹងដំឡើងពន្ធគយ១២៥ភាគរយចំពោះទំនិញទាំងអស់ដែលនាំចូលពីសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងវិធានការដែលហៅថា “ពន្ធគយស្មើគ្នា” ដែលភាគីអាមេរិកបានចាត់ចំពោះទំនិញរបស់ចិន ។ ព្រមពេលជាមួយគ្នានេះ ក្នុងសន្និសីទប្រចាំឆ្នាំលើកដំបូងនៃក្រុមប្រឹក្សាពាណិជ្ជកម្មទំនិញនៃអង្គការពាណិជ្ជកម្មពិភពលោក ភាគីចិនបានលើកឡើងយ៉ាងច្បាស់លាស់ថា “ភាពស្មើគ្នា” ដែលសមស្របនឹងក្បួនច្បាប់អង្គការពាណិជ្ជកម្មពិភពលោកគឺមានន័យថា ភាគីធ្វើពាណិជ្ជកម្មផ្តល់ការអនុគ្រោះនិងភាពងាយស្រួលដល់គ្នាទៅវិញទៅមក ហើយទីបំផុតសម្រេចបាននូវតុល្យភាពទូទៅនៃសិទ្ធិនិងកាតព្វកិច្ច ។ រីឯអ្វីដែលហៅថា “ស្មើគ្នា”របស់ភាគីអាមេរិកតាមការពិតគឺតូចចង្អៀតឯកតោភាគីនិងផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង គឺជាទង្វើគំរាមកំហែងខាងសេដ្ឋកិច្ចសុទ្ធសាធ ។ សុន្ទរកថានេះបានលាតត្រដាងឱ្យដឹងថា អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺជាឡូហ្ស៊ីកបែបចោរប្លន់ដែលអាក្រក់និងឆ្កួតលីលា...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានសមាជិកសហភាពអឺរ៉ុប ថា ការផ្អាករយៈពេល ៩០ថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើអ្វីដែលគេហៅថា “ពន្ធគយទៅវិញទៅមក របស់លោក នៅតែស្ថិតក្នុងភាពផុយស្រួយ។ នៅលើគណនី X ផ្លូវការរបស់លោក លោក ម៉ាក្រុង បានឲ្យដឹងថា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបជាមួយលោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅទីក្រុង St. Petersburg ដើម្បីពិភាក្សាអំពីជម្លោះអ៊ុយក្រែន។ វិមានក្រឹមឡាំងបានឲ្យដឹងថា កិច្ចប្រជុំផ្តោតលើ “ទិដ្ឋភាពផ្សេងៗនៃការតាំងទីលំនៅរបស់អ៊ុយក្រែន” ដោយមិនបានបញ្ជាក់លម្អិតនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry...
កំពង់ចាម ៖ លោក សាន់ សុខហៀង តំណាងក្រុមហ៊ុនអង្គរប្លាយវ៉ូដ បានសំណូមពរឲ្យកម្មករ កម្មការិនីទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព និងខិតខំបំពេញការងារ ចូលរួមការអភិវឌ្ឍន៍ ជាមួយនឹងរោងចក្រ ក៏ដូចជាជាមួយរាជរដ្ឋាភិបាលផងដែរ ។ លោក សាន់ សុខហៀង បានលើកឡើងដូច្នេះ នៅល្ងាចថ្ងៃទី១២ ខែមេសាឆ្នាំ ២០២៥ ខណ:ពេល លោក...
កណ្ដាល ៖ ពងទាស្ងោរចំនួន ៣០០០គ្រាប់ សម្រាប់បងប្អូនមកលេង សង្ក្រាន្តខ្សាច់កណ្តាល នៅក្រោមស្ពានព្រែកតាមាក់ ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចំនួន៣ថ្ងៃ ហូបដោយឥតគិតថ្លៃ នៅឃុំព្រែកតាមាក់ម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ រដ្ឋបាលស្រុកខ្សាច់កណ្តាល នឹងរៀបចំសង្រ្គាន្តខ្សាច់កណ្តាល ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩...