ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តព្រះសីហនុ សូមផ្ញើសារគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក គុណព្រះរតនត្រ័យកែវទាំងបី...
១. ប្រជាជនចិន សព្វថ្ងៃមានប្រមាណ១៤០០លាននាក់ ក្នុងប្រទេស ដោយមិនគិតអ្នករស់នៅបរទេស រួមទាំងមិនទាន់គិតពីខ្សែស្រឡាយចិន ពាសពេញពិភពលោក។ ២. ក្រោយពីឯកភាពជាតិរួមទឹកដី សេដ្ឋកិច្ចចិនហក់ធ្លោ មកដល់លេខ២ ក្នុងលោក។ ៣. ចិននាំចេញទៅស្ទើរគ្រប់ប្រទេស រួមទាំងអាមេរិកផងដែរ នូវវត្ថុធាតុដើម ផលិតផលពាក់កណ្តាល ផលិតផលជិតសម្រេច និងផលិតផលសម្រេច ដែលមានតម្លៃថោកខ្លាំងណាស់។ ៤. ប្រជាជនចិន...
ប៉េកាំង មេសា ១១ (ស៊ីនហួ)៖ នៅខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទទួលជួបសម្តេចតេជោ ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្ត្រីកម្ពុជា នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង ដែលជាការណាត់ជួបរវាងមិត្តចាស់ទាំងពីរ។ កាលពីដើមឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ខណៈប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបានធ្វើទស្សនកិច្ចដើម្បីបង្ហាញពីការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះប្រជាជនចិនក្នុងពេលដ៏សំខាន់នោះ។ បីឆ្នាំក្រោយមក សម្តេចតេជោ ហ៊ុន សែន បានទៅទស្សនកិច្ចនៅប្រទេសចិនម្ដងទៀតតាមការសន្យា។ នៅក្នុងកិច្ចប្រជុំឆ្នាំ ២០២៣ របស់អ្នកទាំងពី លោក ស៊ី បានរំឮកពីដំណើររបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលមានព្រិលធ្លាក់ខ្លាំង ដោយនិយាយថា លោករីករាយក្នុងការបំពេញ “កាណាត់ជួបរយៈពេលបីឆ្នាំ” ជាមួយមេដឹកនាំដែលមកបំពេញទស្សនកិច្ចនេះ។ មិត្តភាពដ៏កក់ក្តៅ និងរឹងមាំរវាងលោក ស៊ី និងសម្តេចតេជោ ហ៊ុន សែនដើរតួជាការឆ្លុះបញ្ចាំងដ៏ស្មោះត្រង់នៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងចិន និងកម្ពុជា ដែលចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំជាច្រើនជំនាន់នៃភាគីទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ហើយទំនាក់ទំនងនេះដែលត្រូវបានពិពណ៌នាដោយលោក ស៊ី ថាជា “ដែកថែប” ប្រាកដជានឹងត្រូវបានបន្តជាថ្មី នៅពេលដែលមេដឹកនាំចិនគ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទីពីររបស់គាត់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍។ កៅអីនៃមិត្តភាពតែមួយគត់ នៅថ្ងៃដែល លោក ស៊ី បានមកដល់រាជធានីភ្នំពេញនៃប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ គាត់បានធ្វើទស្សនកិច្ចពិសេសទៅកាន់ព្រះបរមរាជវាំង ដើម្បីចូលគាល់សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ។ សម្តេចម៉ែបានអញ្ជើញលោក ស៊ី ឲ្យអង្គុយលើកៅអីដែលសម្តេចឪ នរោត្តម សីហនុ ឧស្សាហ៍ប្រើញឹកញាប់។ កៅអីនេះត្រូវបានថែរក្សាយ៉ាងល្អិតល្អន់ដោយគ្រួសាររាជវង្សកម្ពុជា តាំងពីសម្តេចឪយាងចូលទីវង្គត់ — ដោយគ្របទុក និងគ្មានការប៉ះពាល់...