ភ្នំពេញ៖ រយៈពេល៣ថ្ងៃ មានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ប្រមាណជិត៣លាននាក់ បាននាំគ្នាមកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ នៅតំបន់ត្រជាក់ចិត្ត “សង្ក្រាន្តវត្តភ្នំ” ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ។ បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាយប់ថ្ងៃទី១៦ មេសា២០២៥នេះ...
រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ...
ភ្នំពេញ៖ នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន ១០លើក បានថយចុះចំនួន ១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤។ យោងតាមគេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា...
ភ្នំពេញ ៖ កម្ពុជា-អាម៉េរិក បានឯកភាព បន្តការពិភាក្សាក្នុងអំឡុងពេលឆាប់ៗ ខាងមុខនេះ លើកិច្ចការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ សេចក្តីប្រកាសរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ស្ទើរតែ៨០ភាគរយ នៃប្រជាជនរុស្ស៊ីមានអារម្មណ៍សប្បាយរីករាយ បើទោះបីជាមានបញ្ហាប្រឈម ពីខាងក្រៅប្រទេសក៏ដោយ នេះបើយោងតាមការស្ទង់មតិទូទាំងប្រទេស ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ ការស្ទង់មតិដែលត្រូវបានធ្វើឡើង ដោយអ្នកស្ទង់មតិរដ្ឋហៅកាត់ថា VCIOM បានបង្ហាញថា អារម្មណ៍សុខុមាលភាពទូទៅក្នុងចំណោម ប្រជាជននៅតែមានភាពរឹងមាំ ដោយមានតែសមាមាត្រនៃបុគ្គលដែលសម្គាល់ថា មានភាពសប្បាយរីករាយពិតប្រាកដ ឬមធ្យមប្រែប្រួលពីមួយខែទៅមួយខែ។ នៅក្នុងការស្ទង់មតិចុងក្រោយរបស់ខ្លួន ដែលបានស្ទង់មតិប្រជាជនរុស្ស៊ីប្រហែល ១,៦០០នាក់ ដែលមានអាយុលើសពី១៨ឆ្នាំកាលពីខែមុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកការទូតបារាំងជាច្រើននាក់ ត្រូវបានគេរាយការណ៍ថាបានជួយលោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន ក្នុងការសរសេរសំបុត្រផ្សះផ្សា និងសុំទោសទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងគោលបំណងជួយមេដឹកនាំទាំងពីរ កែលំអទំនាក់ទំនងកាលពីលើកមុន។ ទំនាក់ទំនងរវាងលោក Trump និងលោក Zelensky កាន់តែជូរចត់បន្ទាប់ពីដំណើរទស្សនកិច្ច របស់មេដឹកនាំអ៊ុយក្រែនទៅកាន់ ទីក្រុងវ៉ាស៊ីនតោនកាលពីចុងខែកុម្ភៈកន្លងមក។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានញាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោកស្រី ព្រមទាំងក្រុមគ្រួសារ និងមន្រ្តីរាជការក្រោម ឱវាទសាលរាជធានីភ្នំពេញ នៅរសៀល ថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទីបី នៃថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានអញ្ជើញចូលរួមស្រង់ព្រះជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅរម្មណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដែលជាទីកន្លែងប្រារព្ធពិធីសង្ក្រាន្តវត្តភ្នំដែលរៀបចំ ដោយរដ្ឋបាលរាជធានីភ្នំពេញ។ ព្រះពុទ្ធរូបដែលបានយកមករៀបចំធ្វើពិធីស្រង់ព្រះនៅសង្រ្កាន្តវត្តភ្នំនេះ ត្រូវបានដង្ហែរចេញពីវត្ត...
សាធារណរដ្ឋកូរ៉េ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ, ក្រុមការងារESEA ព្រមទាំងសមាគមខ្មែរ និងសហគមន៍ខ្មែរ បានរៀបចំកម្មវិធីអបអរសាទរ “សង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ” សរុបចំនួន១០ទីតាំង មានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ក្នុងរយៈពេលជាង២០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ។ ការរៀបចំសង្ក្រាន្តនៅតាមតំបន់នានាសរុប១០ទីតាំងនេះរួមមាន៖ តំបន់មីយាំង, តំបន់ហ្វាសង់ (២ទីតាំង), តំបន់ជេជូ, តំបន់ថេហ្គូ,...
បរទេស៖ ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតអំពីសេចក្តីថ្លែងការណ៍របស់សេតវិមានដែលអះអាងថា ឥឡូវនេះប្រទេសចិនប្រឈមមុខនឹងពន្ធរហូតដល់ 245 ភាគរយលើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ដែលជាលទ្ធផលនៃសកម្មភាពសងសឹករបស់ខ្លួននោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានឆ្លើយតបនៅថ្ងៃពុធនេះថា “អ្នកអាចសួរភាគីសហរដ្ឋអាមេរិកសម្រាប់តួលេខអត្រាពន្ធជាក់លាក់” ។ យោងតាមសារព័ត៌មាន Global Times ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធថា...