ហ្គាហ្សា៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារការពារជនស៊ីវិល នៅក្នុងតំបន់ហ្គាហ្សា។ លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិល បានឲ្យដឹងថា នៅទីក្រុងខាន់យូនីស ភាគខាងត្បូងតំបន់ហ្គាហ្សា មនុស្ស ១០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅលើផ្ទះលំនៅដ្ឋានមួយ ដែលជាកម្មសិទ្ធិរបស់គ្រួសារ...
ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកស្រី កាន់ ចន្រ្ទា ទៀ វិញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ខ្សែបូរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន និងសាលាបុណ្យស្ថិតនៅ វត្តគីរីសាគរ(ហៅវត្តចម្លងគោ) ដែលស្ថិតនៅ ភូមិចម្លងគោ ឃុំថ្មសរ...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កន្លងទៅនេះ មានបងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ពោលគឺបានកើន ឡើងប្រមាណ ២១% បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤កន្លងមក។ លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសានេះថា ក្នុងរយៈពេល ៦ថ្ងៃ (១២-១៧...
វ៉ាស៊ីនតោន៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានថា ភាពមិនច្បាស់លាស់គឺ “ការចំណាយ” ចំពេលមានការដំឡើង ពន្ធនាពេលថ្មីៗនេះ ដោយកត់សម្គាល់ថា ការកើនឡើងរបាំងពាណិជ្ជកម្ម មានផលប៉ះពាល់ភ្លាមៗ ដល់កំណើនសេចក្ដី។ លោកស្រី Georgieva បានឲ្យដឹងនៅក្នុងសុន្ទរកថា មួយមុនពេលកិច្ចប្រជុំនិទាឃរដូវរបស់ IMF-World Bank ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយថា...
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានចេញសេចក្ដីបំភ្លឺ ជូនសាធារណជនជុំវិញ ការផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមានពីរនាក់ប្តីប្រពន្ធ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ត្រូវបានទូកអ្នកនេសាទសង្រ្គោះ ដោយតូចចិត្តជាមួយមួយមន្រ្តី បុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មិនទទួលពាក្យបណ្តឹង ករណីពួកមិត្តភក្តិចាប់រំលោភប្រពន្ធខ្លួន។ ជុំវិញករណីនេះនៅថ្ងៃទី ១៦ខែមេសាឆ្នាំ២០២៥ វេលាម៉ោង ១៥និង០០នាទី មានស្រ្តីពីរនាក់ និង...
“ដំណើរទស្សនកិច្ចលើកនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកថែមមួយកម្រិតទៀត នូវទំនាក់ទំនង មេត្រីភាពជាប្រពៃណី រវាងកម្ពុជានិងចិន ។ ”និយាយចំពោះដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសកម្ពុជា ប្រព័ន្ធសារព័ត៌មាន នៃប្រទេសកម្ពុជា បានផ្សាយដំណឹង ដូចពោលខាងលើ ។ ក៏ដូចការរំពឹង ទុករបស់មជ្ឈដ្ឋាន ខាងក្រៅដែរ ក្នុងអំឡុងដំណើរ...
ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា អ្នកដឹកនាំដែលធ្វើឱ្យប្រទេសពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយ ដែលបន្លាចប្រជាពលរដ្ឋឱ្យភិតភ័យ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ ដែលទើបតែកន្លងទៅនេះមានសភាពអធិកអធមយ៉ាងក្រៃលែង។ ភ្ញៀវទេសចរជាតិ និងបរទេសចំនួនជិត ២៤លាននាក់...
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៧ ខែមេសា បានធ្វើការតវ៉ាយ៉ាងខ្លាំងជាមួយប្រទេសជប៉ុនជុំវិញផែនការរបស់ទីក្រុងតូក្យូ ដើម្បីធ្វើសមយុទ្ធមីស៊ីលប្រឆាំងនាវានៅជិតព្រំដែនប្រទេសរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីបានធ្វើការតវ៉ាជាមួយស្ថានទូតជប៉ុន នៅទីក្រុងមូស្គូ ជុំវិញគម្រោងរបស់ប្រទេសជប៉ុន ដើម្បីធ្វើសមយុទ្ធជាមួយប្រព័ន្ធមីស៊ីលប្រឆាំងនាវា SSM-1 ដែលបំពាក់ដោយមីស៊ីល Type-88 នៅលើកោះហុកកៃដូ ក្បែរព្រំដែនរុស្ស៊ី ក្នុងខែមិថុនា។ សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ទីក្រុងម៉ូស្គូចាត់ទុកសកម្មភាពយោធា “បង្កហេតុ”...
ភ្នំពេញ ៖ ដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី រាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ប្រចាំឆ្នាំ២០២៥ របស់ សមាគមទេស ចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងកិច្ចប្រជុំពាក់ព័ន្ធ និងពិធីសម្ពោធ...