ភ្នំពេញ៖ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប និងវីដេអូអប់រំដែលបានផលិតរួច សម្រាប់ផ្សព្វផ្សាយក្នុងដំណាក់កាល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ ក្រោយពីបានស្តាប់របាយការណ៍...
ភ្នំពេញ ៖ ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាង ក្តៅគគុក បើទោះបីជាសមត្ថកិច្ចជាប់មមាញឹក នៅក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅដើម្បីការពារ និងសម្របសម្រួល ដល់ប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន និងជួបជុំកម្សាន្ត សប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ ។ ជាក់ស្ដែងលទ្ធផលនៃការបង្ក្រាបក្មេងទំនើង ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំ មានក្មេងទំនើងជាង១០នាក់ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ហើយដែលពេលនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ។ ទន្ទឹមនេះបើទោះបីជាបញ្ចប់នូវពិធីបុណ្យចូលឆ្នាំថ្មីរហូតមកដល់បច្ចុប្បន្ន...
ប៉ុន្មានថ្ងៃជាប់មកនេះ ភាគីអាមេរិកចាប់ផ្តើមធ្វើអ្វីដែលហៅថា ការចរចាអំពី“ពន្ធគយបដិការ” ដែលប៉ុនប៉ងបង្ខំឱ្យដៃគូពាណិជ្ជកម្មឱនក្បាលចុះញ៉ម ។ ក្នុងការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអាមេរិក-ជប៉ុន ដែលបើកធ្វើមុនគេបង្អស់ ភាគីអាមេរិកទាមទារឱ្យភាគីជប៉ុនបន្ធូរបន្ថយគោលជំហរ លើបញ្ហាអត្រាប្តូរប្រាក់និងបន្ថែមថវិកាការពារជាតិជាដើម។ រាល់កលល្បិចទាំងអស់ដែលតម្កល់ទុក ផលប្រយោជន៍របស់ភាគីអាមេរិកជាស្នូល ត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់ ។ មិនតែប៉ុណ្ណោះទេ រដ្ឋាភិបាលអាមេរិកក៏ត្រៀមដាក់សម្ពាធ ទៅលើប្រទេសដទៃទៀតក្នុងការចរចាអំពីពន្ធគយ ដែលតម្រូវឱ្យពួកគេដាក់កំហិតលើការ ប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសចិន ដើម្បីដូរយកការលើកលែងពន្ធគយពីភាគីអាមេរិក ។ តែលទ្ធផលគឺយ៉ាងណាហ្នឹង?...
បរទេស៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសពីផែនការដាក់ពន្ធរហូតដល់ ៣.៥២១ភាគរយ លើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬ សូឡា ពីប្រទេសចំនួនបួននៅអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រឿងនេះបានកើតឡើងបន្ទាប់ពីការស៊ើបអង្កេត ដែលបានចាប់ផ្តើមកាលពីមួយឆ្នាំមុន នៅពេលដែលអ្នកផលិតឧបករណ៍ ថាមពលពន្លឺព្រះអាទិត្យធំៗជាច្រើន...
ភ្នំពេញ៖ លោកស្រី Catherine West MP អនុរដ្ឋលេខាធិការ (ឥណ្ឌូ-ប៉ាស៊ីហ្វិក) នៃក្រសួងការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស អមដំណើរដោយលោក Dominic Williams អគ្គរាជទូតប្រទេសអង់គ្លេសប្រចាំកម្ពុជា និងមន្ត្រីនៃស្ថានទូតជាច្រើនរូប បានអញ្ជើញទស្សនកិច្ច ពិនិត្យអំពីវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។...
ភ្នំពេញ ៖ រដ្ឋបាលស្រុកពួក នៃខេត្តសៀមរាប បានអះអាងបញ្ជាក់ពីភាពស្អាតស្អំរបស់លោកអភិបាលរងស្រុកពួកថា នៅថ្ងៃកើតហេតុមានជំលោះរវាងមន្រ្តីយោធា និងស្រ្តីម្នាក់នៅផ្ទះលោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួបកំណើតកូនប្រុសរបស់ខ្លួននោះ គឺលោកមិនមានវត្តមាននៅក្នុងផ្ទះ ដោយជាប់រវល់នៅក្នុងកម្មវិធី១ទៀត នៅក្រុងសៀមរាប ខណៈមានការផ្សព្វផ្សាយថា ពេលមានរឿងរ៉ាវកើតឡើងរួច គឺលោកអភិបាលរងស្រុក មិនបានយកចិត្តទុកដាក់ដោះស្រាយនិងសួរនាំអ្វីនោះទេ។ ការចេញស្រាយបំភ្លឺ របស់រដ្ឋបាលស្រុកពួកនេះ មានផេកហ្វេសប៊ុក ឈ្មោះ សៀមរាបប៉ុស្តិ៍ បានចុះផ្សាយ កាលពីថ្ងៃទី២០...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ជួយសម្របសម្រួល ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានជំងឺរ៉ាំរ៉ៃ ឬពុំមានលទ្ធភាព មកទទួលសេវាសុខភាព។នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តីក្នុងកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នារសៀលថ្ងៃ២១ មេសា ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកអំពីសមិទ្ធផលក្នុងត្រីមាសទី១ក្នុងឆ្នាំថ្មីនេះថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមអបអរសាទរ និងលេងកម្សាន្តសប្បាយ នាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលកន្លងមកនេះ ហាក់គ្មានខ្វល់ខ្វាយ បារម្ភពីករណីការដំឡើងពន្ធគយ ៤៩ភាគរយ ពីសំណាក់រដ្ឋបាលអាមេរិក របស់លោក ដូណាល់ ត្រាំទេ ។ ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥បានមានប្រសាសន៍ថា បុណ្យចូលឆ្នាំ២០២៥នេះបានខុសប្លែកយ៉ាងខ្លាំងកាលពីឆ្នាំ១៩៧៥ ។ ការប្លែករបស់ប្រជាពលរដ្ឋដែលសម្តេចបានលើកឡើងព្រោះចូលឆ្នាំខ្មែរឆ្នាំនេះ មានកត្តាសុខសន្តិភាពពេញលេញ ។ ការលើកឡើងរបស់សម្តេចតេជោនេះ ដោយសារនៅឆ្នាំ២០២៥នេះជាខួបលើកទី៥០ នៃការចូលគ្រប់គ្រងកម្ពុជា ពីរបបខ្មែរក្រហម ចំថ្ងៃចូលឆ្នាំខ្មែរនាថ្ងៃទី១៧...