ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស។ បើតាមសេចក្ដីណែនាំ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ដោយថា សេចក្តីថ្លែងការណ៍របស់មេដឹកនាំអ៊ុយក្រែនរូបនេះ ស្តីពីតំបន់គ្រីមៀ គឺជាគ្រោះថ្នាក់ខ្លាំង ដល់ការចរចាសន្តិភាព ជាមួយរុស្ស៊ី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានសរសេរនៅក្នុងការបង្ហោះនៅលើបណ្ដាញ Truth Social ឲ្យដឹងថា...
ប្រ៊ុចសែលៈ សហភាពអឺរ៉ុប កាលពីថ្ងៃពុធ បានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៧០០លានអឺរ៉ូ (៧៩៨,៧លានដុល្លារអាមេរិក) លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple និងក្រុមហ៊ុន Meta ដែលជាចំណាត់ការមួយ ដែលរំពឹងថា នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែនអាត្លង់ទិក ដែលមានភាពតានតឹងរួចទៅហើយនោះ។ ក្រុមហ៊ុន Apple បានទទួលការផាកពិន័យចំនួន ៥០០ លានអឺរ៉ូសម្រាប់ការការពារអ្នកបង្កើតកម្មវិធីពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសនៃការទិញជំនួសនៅខាងក្រៅ App Store របស់ខ្លួន...
យូអិន៖ សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានសម្ព័ន្ធភាពតិចបំផុតជាមួយនឹងប្រព័ន្ធពហុភាគី ដែលមានមូលដ្ឋាននៅអង្គការសហប្រជាជាតិ ហើយកំពុងធ្វើឱ្យចុះខ្សោយយ៉ាងសកម្មនូវសន្តិភាព និងការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈគោលនយោបាយសេដ្ឋកិច្ចឯកតោភាគី នេះបើតាមការលើកឡើងរបស់សេដ្ឋវិទូអាមេរិកដ៏ល្បីល្បាញម្នាក់នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Arria-Formula កាលពីថ្ងៃពុធ។ ថ្លែងពីចម្ងាយពីទីក្រុងរ៉ូម លោកសាស្ត្រាចារ្យ Jeffrey Sachs នាយកមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅសាកលវិទ្យាល័យ Columbia បានចាប់ផ្តើមដោយបញ្ជាក់ពីសារៈសំខាន់នៃប្រធានបទនៃកិច្ចប្រជុំ ការការពារ និងការរីកចម្រើននៃពហុភាគីនិយម។ លោក Sachs បានលើកឡើងថា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដា កម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សា ឱ្យស្របទៅតាមតម្រូវការទីផ្សារ ការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាមូលដ្ឋានគ្រឹះដ៏ចម្បង ក្នុងការបង្កើតនិង អភិវឌ្ឍធនធានមនុស្ស ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្ម...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ នាថ្ងៃ២៥ មេសា បានបើកបង្ហាញពីកលល្បិចឆបោក បែបថ្មីមួយបែបទៀត របស់ជនបរទេសស្បែកខ្មៅ៥នាក់ ដែលបន្លំយកក្រដាស ប្រាក់ក្លែងក្លាយ លាយក្រឡុកជាមួយប្រាក់ពិតក្នុងម៉ាស៊ីន ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានមួយករណីទៀត ក្រោមរូបភាពឆបោក...
ភ្នំពេញ ៖ នានាថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Paul Grove លេខាធិការនៃអនុគណៈកម្មាធិការអនុម័តថវិកា របស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងកិច្ចការរដ្ឋ កិច្ចការប្រតិបត្តិការបរទេស និងកម្មវិធីពាក់ព័ន្ធនានា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។...
សៀមរាប ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក. (វីតាល់) សហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមបានរៀបចំយុទ្ធនាការ បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ ៖ “បរិច្ចាគឈាម សង្គ្រោះជីវិតិ” ជាលើកទី ១ ដែលបានប្រព្រឹត្តទៅ នៅផ្សារហេរីថេកវ៉ក ខេត្តសៀមរាប កាលពីថ្ងៃទី២៤ មេសា...
ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃ២៤ មេសា បានប្រកាសពីភាពជោគជ័យក្នុងការជួយសង្រ្គោះស្រ្តីម្នាក់ដែលសម្រាលកូនមានទម្ងន់កំណើតលើសប្រក្រតី ៥,៦ គីឡូក្រាម ប៉ុន្តែទោះបីជាជោគជ័យ ក៏ទារករូបនេះត្រូវទាមទារការព្យាបាលបន្តទៀតដែរ ដើម្បីការពារសុវត្ថិភាពខ្លាចជួបបញ្ហាអ្វីមួយ ។ នេះបើតាមផេកហ្វេសប៊ុករបស់មន្ទីរពេទ្យគន្ធបុប្ផា ។ ស្រ្តីជាម្តាយ និងទារក ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប បានសម្រេចជួយសង្គ្រោះ ដោយធ្វើការវះកាត់ បានដោយជោគជ័យ នៅវេលាម៉ោង...