(ភ្នំពេញ)៖ តាំងពីវគ្គជម្រុះតាមភូមិភាគរហូតឆ្លងមកសមរភូមិតារាងបាល់ទះវគ្គផ្តាច់ព្រ័ត្រ ប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៧ ថ្ងៃពេញ ពេលនេះ ម្ចាស់ពានប្រចាំរដូវកាលទី ២ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 4×4 បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B រួមជាមួយប្រាក់រង្វាន់ ៧០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ Wurkz Special Volleyball Cup 4×4 Season 2 នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) កាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំថ្នាក់អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី-ខេត្តចំណុះក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក-សមាជិការ នៃសហព័ទ្ធកីឡាបាល់ទះកម្ពុជា។ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ បានរកឃើញម្ចាស់ជើងឯក និង ម្ចាស់ពានឯកត្តជន បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញ។ ក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានរង្វាន់ ១, មេដាយមាស, និងប្រាក់រង្វាន់ចំនួន ៧០ លានរៀល។ ជ័យលាភីលេខ ២ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ចំនួន ២០ លានរៀល។ ជ័យលាភីលេខ ៣ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ចំនួន ១២ លានរៀល។ ជ័យលាភីលេខ ៤ បានទៅលើ ក្លិបបាល់ទះខេត្តតាកែវ ទទួលបានប្រាក់រង្វាន់ ១ លានរៀល។ ចំណែកម្ចាស់ពានរង្វាន់ឯកត្តជនរួមមាន៖ កីឡាករ ធី ម៉េងហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍” និង “កីឡាករវាយសេវាល្អជាងគេ”, កីឡាករ កែវ ស្រេងលីហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករលើកបាល់ល្អជាងគេ”, កីឡារករ ជុក សោភា មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករវាយប្រយុទ្ធល្អជាងគេ”, និង កីឡាករ អ៊ុន ជីហាក់ មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករធ្វើរនាំងល្អជាងគេ” រួមទាំងប្រាក់រង្វាន់ ១ លានរៀលក្នុង ១ ពានឯកត្តជន ពី ភេសជ្ជៈប៉ូវកម្លាំង វើក។ គួរបញ្ជាក់ផងដែរថា ក្រោមការឧបត្ថម្ភគាំទ្រមិនសំចៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងរយៈពេលពីររដូវកាលជាប់គ្នាមកនេះ សន្ទុះគាំទ្រនៃវិស័យកីឡាបាល់ទះកាន់តែកើនឡើង ជាពិសេសកំណើននៃយុវជនចុះឈ្មោះក្នុងរដូវកាលទី ២ នេះតែម្តង ដែលជាហេតុធ្វើឲ្យអ្នកឧកញ៉ា លាង ម៉េង សម្រេចតម្លើងប្រាក់រង្វាន់រហូតដល់ ៧០ លានរៀល សម្រាប់ម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាលថ្មីនេះ។ ជាពិសេស ដើម្បីជាការលើកទឹកចិត្ត ជម្រុញបន្ថែមក្នុងដំណើរហ្វឹកហាត់ដើម្បីត្រៀមដណ្តើមជ័យលាភីលើឆាកអន្តរជាតិ អ្នកឧកញ៉ា លាង ម៉េង ប្រកាសផ្តល់មាស ២ គីឡូ ដល់ក្រុមកីឡាករដែលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។...
ភ្នំពេញ៖ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះមានការលើកកម្ពស់សិទ្ធិការងារកាន់តែល្អប្រសើរឡើងថែមទៀត ធ្វើឱ្យពួកគាត់មានការពេញចិត្ត និងកក់ក្តៅជាខ្លាំង ជាពិសេសកាត់បន្ថយបញ្ហាប្រឈមបានច្រើន គ្មានការរើសអើង និងរឹតត្បិតសេរីភាព ផ្តល់ឱកាសការងារ ការគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន។ លោក ឌិន សំអាត កម្មកររោងចក្រនៅរាជធានីភ្នំពេញ បាននិយាយថា៖«ខ្ញុំគិតថាការលើកកម្ពស់សិទ្ធិនេះ អាចជួយដល់វិស័យការងារ នៅកម្ពុជាគឺបង្ហាញឱ្យឃើញថា កម្មករមានសិទ្ធិពេញលេញ អាចចូលរួមបានគ្រប់សភាពការ...
កំពង់ធំ :នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោកសុទ្ធ ម៉ារី អភិបាលរងស្រុកបារាយណ៍ បានដឹកនាំកងកម្លាំង នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅជួយសង្គ្រោះនិងឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះទាំងស្រុងចំនួន៥ ខ្នង និងជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥គ្រួសារផ្សេងទៀត...
ភ្នំពេញ ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចេញដីកាកោះហៅជនជាប់ចោទ រ៉ុង ឈុន ឲ្យចូលសវនាការ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដើម្បីជំនុំជម្រះពីបទ៖ សុំផ្តល់នីតិសម្បទា ។ នេះជាដីកាថ្មីមួយទៀតហើយរបស់លោក រ៉ុង ឈុន បន្ទាប់ពីលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ពីបទ...
ភ្នំពេញ ៖ ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក BYD CAMBODIA CO., LTD. កាលពីថ្ងៃ២៨ មេសា បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្ត របស់ខ្លួនស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ពិធីបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD ធ្វើឡើងក្រោមអធិបតីភាព លោក...
សេអ៊ូល ៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck-soo បានបោះឆ្នោតវេតូលើច្បាប់ កំណត់អំណាចរបស់លោកក្នុងការដាក់ឈ្មោះ ឬតែងតាំងចៅក្រមយុត្តិធម៌ដល់តុលាការ ធម្មនុញ្ញ។ ញត្តិទាមទារឱ្យសភាពិចារណាឡើងវិញ លើការកែសម្រួលច្បាប់តុលាការធម្មនុញ្ញ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោក Han ហើយនឹងត្រូវបញ្ជូន ទៅរដ្ឋសភាវិញ ដើម្បីធ្វើការបោះឆ្នោតឡើងវិញ។ លោក Han បានឲ្យដឹង ក្នុងអំឡុងកិច្ចប្រជុំថា៖...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាអនុញ្ញាត ឱ្យរថយន្តនាំចូលកាន់តែច្រើន មានលក្ខណៈគ្រប់គ្រាន់ សម្រាប់ដំណើរការ ត្រួតពិនិត្យសុវត្ថិភាព និងបរិស្ថានដ៏សាមញ្ញក្នុងការដេញថ្លៃ ដើម្បីទទួលបានសម្បទានក្នុងការចរចា ពន្ធជាមួយសហរដ្ឋអាមេរិក។ គំនិតដើម្បីបង្កើននីតិវិធីគ្រប់គ្រង ដោយអនុគ្រោះរបស់ប្រទេសជប៉ុន ដែលជាប្រព័ន្ធមួយបានអនុវត្តចំពោះយានយន្តនាំចូល ដែលលក់ក្នុងបរិមាណតិចតួច នៅក្នុងប្រទេស អាចត្រូវបានពិភាក្សារួ មជាមួយនឹងសំណើ ដើម្បីបង្កើនការនាំចូលកសិដ្ឋានរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលការចរចារពន្ធលើកទីពីរ ជាមួយសហរដ្ឋអាមេរិក ដែលបានគ្រោង...
បរទេស៖ ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា និងបារាំង បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងតម្លៃ ៧,៤១ ពាន់លានដុល្លារ សម្រាប់យន្តហោះចម្បាំង Rafale ចំនួន ២៦ គ្រឿង។ កិច្ចព្រមព្រៀងដែលកើតឡើងចំពេលមានភាពតាន តឹងកាន់តែខ្លាំងឡើងរវាងឥណ្ឌា និងប៉ាគីស្ថានដែលនៅជិតខាងនោះ ត្រូវបានបញ្ជាក់កាលពីដើមខែនេះដោយគណៈកម្មាធិការខុទ្ទកាល័យ សន្តិសុខរបស់ទីក្រុងញូវដែលីរបស់ឥណ្ឌា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ ណែនាំដល់ថ្នាក់ដឹកនាំ និង មន្រ្ដីជំនាញផ្នែកពាក់ព័ន្ធទាំងអស់ ចាំបាច់ធ្វើការផ្សព្វផ្សាយ ជួយបង្កើនសកម្មភាពចូលរួម ប្រកបដោយប្រសិទ្ធ ភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីធ្វើឱ្យកម្ពុជាសម្រេចបាន នូវ «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព»។ ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ...
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការ សម្របសម្រួលការ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវ ឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះឈ្មោះតាមថ្នាលឌីជីថល របស់រាជរដ្ឋាភិបាល។ លោក បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យឧស្សាហកម្ម ដែលកំពុងរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ។...