ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បើគិតពីឆ្នាំ៨០ជាងមក ដល់ពេលបច្ចុប្បន្ន នៅមានភូមិស្រុកណាមួយ នៅក្នុងខេត្តតាកែវ គ្មានការអភិវឌ្ឍសោះ សម្តេចមិនជឿសោះឡើយ ហើយហ៊ានភ្នាល់ មិនបាច់ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បានដែរ ប្រសិនបើមានភូមិស្រុកមិនមានការអភិវឌ្ឍអ្វីសោះ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់សិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ កំពុងសិក្សានៅភាគខាងត្បូង នៃប្រទេសវៀតណាម កុំឱ្យមានការបារម្ភខ្លាចបាត់បង់ផលប្រយោជន៍ស្របច្បាប់ក្នុងនាមជាមន្ត្រី រួមទាំងអតីតភាពការងាររបស់ខ្លួន និងការលើកទឹកចិត្តនានា។ ការលើកឡើងទឹកចិត្តរបស់ ឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ កំពុងសិក្សានៅតាមបណ្តាសាលាបណ្តុះបណ្តាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម ដែលមាននៅភាគខាងត្បូងប្រទេស...
ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ – Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជ្រើសរើសបេក្ខជនតំណាងមួយចំនួនជាអ្នកបម្រើការងារលើយន្តហោះនៅក្នុងប្រទេសកម្ពុជា។ មានតែបេក្ខជនដែលឆ្នើម តែប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញឱ្យចូលរួមថ្ងៃជ្រើសរើសបុគ្គលិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែឧសភា។ លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមចូលទៅកាន់គេហទំព័រ www.emiratesgroupcareers.com/cabincrew។ អ្នកដាក់ពាក្យតាមតំណភ្ជាប់ នឹងទទួលបានការអញ្ជើញដើម្បីចូលរួមសម្ភាសន៍។ ក្រុមហ៊ុន Emirates...
កំពង់ស្ពឺ: បន្ទាប់ពីទទួលបានការណែនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចុះទៅពិនិត្យផ្ទាល់នៅទីតាំង ដី១កន្លែងមានទំហំ ៦២៧០ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ...
បរទេស៖យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន ស្រាវជ្រាវសន្តិភាពអន្តរជាតិនៅទីក្រុង Stockholm ហៅកាត់ថាSIPRI បានឱ្យដឹងថា ការចំណាយលើផ្នែកយោធាសកលបានកើនឡើងច្រើនជាងឆ្នាំណាទាំងអស់កាលពីឆ្នាំ២០២៤ ពោលគឺជាងពេលណាទាំងអស់ចាប់តាំងពីសង្គ្រាមត្រជាក់។ របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានកត់សម្គាល់កំណើនយ៉ាងឆាប់រហ័សជាពិសេសនៅក្នុងទ្វីបអឺរ៉ុប និងមជ្ឈិមបូព៌ា។យោងតាមរបាយការណ៍បានឱ្យដឹងថា ការចំណាយសរុបបានឡើងទៅដល់២,៧ទ្រីលានដុល្លារ ដែលនេះជាការកើនឡើងប្រចាំឆ្នាំដ៏ខ្លាំងបំផុតក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក។ របាយការណ៍ដោយSIPRI បានសរសេរថា ប្រទេសជាង១០០ ជុំវិញពិភពលោកបានបង្កើនការចំណាយយោធារបស់ពួកគេនៅឆ្នាំ២០២៤ ដោយបន្ថែមថា រដ្ឋាភិបាលត្រូវបាន បង្កើនអាទិភាពសន្តិសុខយោធាជាញឹកញាប់និងដោយចំណាយលើសពីផ្នែកថវិកាជាតិផ្សេងទៀត។ ក្នុងនោះផងដែរយោងតាមរបាយការណ៍បានឱ្យដឹងថា អ៊ុយក្រែនមាន បន្ទុកយោធាដ៏ធំបំផុត...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ឥឡូវនេះលោកកំពុងដំណើរការគ្រប់គ្រងមិនត្រឹមតែប្រទេសរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល និងកំពុង រីករាយ ជាមួយនឹងអាណត្តិប្រធានាធិបតីទីពីររបស់គាត់នេះខ្លាំងណាស់។ លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយ The Atlantic ក្នុងឳកាសធ្វើការកត់សម្គាល់រយៈពេល១០០ថ្ងៃ ដំបូងរបស់គាត់នៅក្នុងតំណែង។ លោក Trump បានចែករំលែកបទពិសោធន៍របស់គាត់ជាមួយទស្សនាវដ្ដី ដោយបញ្ជាក់ថា លោកបានធ្វើដំណើរទៅបានវែងឆ្ងាយជាងពេលដែលលោកកាន់តំណែងជាប្រធានាធិបតីទីមួយ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានចាត់ឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌដង្កោ សហការជាមួយរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ ដឹកទឹកស្អាតមកចែកជូន ប្រជាពលរដ្ឋរស់នៅក្នុងបុរី VIP ស្ថិតនៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈដែលតំបន់នេះ...