ភ្នំពេញ៖ ព្រឹត្តិការណ៍ “ហិរញ្ញវត្ថុអ្នក-Your Finance” ឆ្នាំ២០២៥ បានប្រព្រឹត្តទៅយ៉ាងជោគជ័យជាមួយអ្នកចូលរួមប្រមាណជាង ១៥០ នាក់។ អ្នកជំនាញហិរញ្ញវត្ថុកំពូលៗទាំង ៤ រូបបានចែករំលែកចំណេះដឹងជាក់ស្តែងដែលអាចអនុវត្តបាន។ លោក ង៉ែត ជូ បានផ្តោតលើរបៀបនៃការរៀបចំហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព និងជីវិតកាន់តែប្រសើរ។ លោកបានណែនាំអំពីគោលការណ៍ រៀបចំផែនការហិរណ្ញវត្ថុ សម្រាប់ការគ្រប់គ្រងចំណាយ និងបានសង្កត់ធ្ងន់ថា “ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនមែនគ្រាន់តែជារឿងតួលេខទេ តែជារឿងទម្លាប់ល្អនិងការរៀបចំផែនការប្រកបដោយភាពវៃឆ្លាត។”...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានប្រកាសដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC។ លោកបានពណ៌នាអំពីស្ថាប័ននេះថា មានភាពលម្អៀង និងមិនគោរពចំពោះសមាជិក ផ្សេងឡើយ។ ការសម្រេចចិត្តនេះ ត្រូវបានអនុម័តដោយសំឡេង ភាគច្រើនជាងពីរភាគបី កាលពីថ្ងៃអង្គារ ។ លោកSzijjarto បានសរសេរនៅលើ X ថា...
ភ្នំពេញ ៖ អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាមលោក តូ ឡឹមបានអះអាងថា បណ្តាប្រទេសនានា ក្នុងពិភពលោក មិនមានប្រទេសណាមួយ ដែលមានទំនាក់ទំនងល្អ ដូចកម្ពុជានិង វៀតណាមនោះទេ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា លោក តូ ឡឹម...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍លោក ហួត ហាក់ បានសន្យាជាមួយលោក LI MENG CHEN ប្រធានក្រុម ប្រឹក្សាភិបាលក្រុមហ៊ុន Coastal City Development Group Co., Ltd. នឹងសហការជាមួយគ្នា ក្នុងការផ្សព្វផ្សាយ ពីតំបន់តារាសាគរ នៅខេត្តកោះកុង...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីក ហ្វូណនតេជោ កំពុងដំណើរការយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក ,និរន្តរភាព និងឯករាជ្យដឹកជញ្ជូនផ្លូវទឹក។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ លោក ផន រឹម...
ស្វាយរៀង៖ កម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhatan) ក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញការសប្បាយចិត្ត បន្ទាប់ពីបានចូលរួមក្នុងពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្ម អន្តរជាតិ” និងបានជួបផ្ទាល់ ជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអញ្ជើញ ជាអធិបតីក្នុងពិធីនេះ ។...
ឆ្នាំថ្មីដើមទ្រព្យ ចាប់រង្វាន់ពិត ផ្តល់ជូនរង្វាន់ពិត និងសុក្រឹតបំផុត!ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែល ហ៊ាននិយាយ ហ៊ានធ្វើ និងបានបង្កើតកម្មវិធីរង្វាន់ដ៏ធំបំផុតមួយគឺ ៖«មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសសរុបជាទឹកប្រាប់ $ 1,000,000»ដោយមានគោលបំណងផ្តល់ជូនអតិថិជនទូទាំងប្រទេស អោយមានឱកាសទទួលបាន រង្វាន់ធំៗ និងសំណាងល្អក្នុងឆ្នាំថ្មីនេះ។ការចាប់រង្វាន់ជាលើកដំបូង បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ មីនា...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាលបានកោតសរសើរចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករវាងក្រុមហ៊ុន GE HealthCare និងក្រសួងសុខាភិបាល ជាពិសេសតាមរយៈអនុស្សរណៈនៃការយោគយល់ គាំទ្រការអភិវឌ្ឍ និងធ្វើទំនើបកម្មឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ អភិវឌ្ឍន៍បច្ចេកវិទ្យាវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងបានចូលរួមបណ្តុះបណ្តាលបុគ្គលិកជំនាញថែមទៀតផង។ នេះជាប្រសាសន៍របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមហ៊ុន GE HealthCare ដឹកនាំដោយលោកវេជ្ជបណ្ឌិត...
ក្នុងអំឡុងពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Donald Trump បានដំឡើងពន្ធគយយ៉ាងព្រៃផ្សៃ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិស្របច្បាប់ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសទាំងអស់ ជាពិសេស សម្រាប់ប្រទេសលោកខាងត្បូង ហើយវាក៏បានបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងយុត្តិធម៌ និងសមធម៌។ សហរដ្ឋអាមេរិក បានចាត់ទុកពន្ធគយជា ឧបករណ៍ និងអាវុធរបស់ខ្លួន ហើយបានដាក់ផលប្រយោជន៍ខ្លួន លើសពីផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់...
ភ្នំពេញ ៖ នៅចំពោះមុខលោកផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកសរសើរ ពីប្រទេសទាំងពីរថា គឺកម្ពុជាពូកែដាំដុះក្នុងពិភពលោក ខណៈវៀតណាមពូកែកែច្នៃ ក្នុងពិភពលោកដែរ ។ ក្នុងជំនួបជាមួយលោកផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធី...